យុវជនដែលឃ្លាំមើលស្ថានភាពបរិស្ថាននៅក្នុងប្រទេសយល់ថា ក្រសួងត្រូវពង្រឹងការអប់រំដល់ពលរដ្ឋបន្ថែមអំពីការទុកដាក់សំរាម និងចាត់វិធានការច្បាប់លើអ្នកបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមមាត់ទន្លេ។
អ្នកជំនាញខាងក្រៅរាប់រយនាក់ រូមមានស្ថាបត្យករ អ្នកបរិស្ថាននិងក្រុមគ្រូបង្រៀនសាកលវិទ្យាល័យ បានទាមទារឱ្យផ្អាកគម្រោងការនេះនៅក្នុងលិខិតចំហនិងយុទ្ធនាការដាក់ញត្តិ។
មន្ត្រីបាននិយាយថា ប្រមាណ ៥០ភាគរយ នៃតំបន់ដែលមានទឹកម៉ាស៊ីន ខ្វះទឹកប្រើប្រាស់ជិតពីរអាទិត្យមកហើយ។ ក្រុង Johannesburg មានប្រជារាស្ត្រជិត ៦លាននាក់។
ខេត្តចំនួនបីដែលទទួលបានហិរញ្ញប្បទាននេះ រួមមានខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ដែលមានចំនួនប្រជាជនសរុបជាង ២ លាននាក់។
កម្ពុជាកំពុងប្រឈមនឹងអាកាសធាតុក្តៅ ដែលក្រសួងធនធានទឹកនិងឧតុនិយមថាការឡើងកម្តៅអាចរហូតដល់ខែឧសភា។
មហាសន្និបាតស្តីពីបរិស្ថានរបស់អង្គការសហប្រជាជាតិ ដែលគេហៅថា UNEA-6 ធ្វើឡើងនៅទីក្រុងណៃរ៉ូប៊ី ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិចំនួនបី ដែលរួមមានការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុល។
ក្រសួងកសិកម្មអះអាងថា វាជាឧបករណ៍នេសាទស្របច្បាប់ តែព្រមានចាត់វិធានការចំពោះការដាក់លបលើសប្រវែង និងខុសទំហំក្រឡាមង។ សង្គមស៊ីវិលស្នើឱ្យក្រសួងកសិកម្មត្រួតពិនិត្យឱ្យបានច្បាស់ពាក់ព័ន្ធនឹងឧបករណ៍នេសាទនេះដែលនាំឱ្យមានការបារម្ភថានឹងធ្វើឱ្យបាត់បង់ធនធានជលផល។
សត្វខ្លាដែលគេឃើញចុងក្រោយបង្អស់នៅក្នុងប្រទេសកម្ពុជាគឺសត្វខ្លាដែលបានថតជាប់នៅក្នុងកាមេរ៉ាដែលគេលួចបង្កប់នៅក្នុងឆ្នាំ ២០០៧ ហើយសត្វខ្លាត្រូវបានគេប្រកាសថា«ផុត ពូជ»នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៦។
អាជ្ញាធរក្រុងនេះបានសុំឱ្យមានកិច្ចសហប្រតិបត្តិការពីក្រុមនយោជក ដើម្បីជួយអ្នកធ្វើការនៅក្នុងក្រុងនេះដែលមានប្រជារាស្ត្រ ១១ លាននាក់ ចៀសវាងពីខ្យល់កខ្វក់ ដែលត្រូវរំពឹងថា នឹងមានរហូតដល់ថ្ងៃសុក្រ។
បណ្តាញសហគមន៍ព្រៃឡង់បានរកឃើញថា គម្របព្រៃឈើនៅកម្ពុជាជាង១០ម៉ឺនហិកតាបានបាត់បង់ក្នុងឆ្នាំ២០២២ ដែលបង្កជាការព្រួយបារម្ភមួយបន្ថែមទៀត។ មន្រ្តីក្រសួងបរិស្ថានអះអាងថា ក្រសួងបានអនុវត្តច្បាប់ជាដាច់ខាតចំពោះអ្នកដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
អ្នកស្រីបានព្រមានថា វិបត្តិអាកាសធាតុបានធ្វើឱ្យវិបត្តិវិសមភាពកាន់តែអាក្រក់ជាងមុន និងធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងដោះស្រាយភាពក្រីក្រ ភាពស្រេកឃ្លាន បញ្ហាសុខភាពមិនល្អ បញ្ហាផ្លាស់ទីដោយបង្ខំ និងបញ្ហារេចរឹលបរិស្ថាន។
កសិករមួយចំនួននៅតែសម្តែងការព្រួយបារម្ភខ្លាចខូចខាតផលស្រូវរបស់ពួកគេ ខណៈអាជ្ញាធរខេត្តមួយចំនួនកំពុងធ្វើអន្តរាគមន៍ទាញទឹកឱ្យកសិករប្រើប្រាស់។ អាជ្ញាធរខេត្តខ្លះបានអំពាវនាវឱ្យពលរដ្ឋផ្អាកធ្វើស្រែប្រាំងនាពេលនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available