បច្ចុប្បន្ននេះ មិនមានត្រីគ្រប់គ្រាន់ដូចមុនទេ ហើយការរស់នៅតាមមាត់បឹងគឺកាន់តែប្រឈមនឹងគ្រោះថ្នាក់ព្យុះសង្ឃរាញឹកញាប់ជាងមុនដោយសារការឡើងកម្ដៅផែនដី។ លោក ផាត ថាជីវិតជាអ្នកនេសាទដូចរូបលោកគឺកាន់តែលំបាក។
កាលពីពេលថ្មីៗនេះ កាសែតម៉ុងហ្កាបេ(Mongabay) បានចុះផ្សាយព័ត៌មានបែបស៊ើបអង្កេតមួយដោយរកឃើញថា អង្គរ ផ្លាយវូត (Angkor Plywood) មានម្ចាស់គ្រប់គ្រងជាជនជាតិខ្មែរឈ្មោះ ជា ពៅ និងមា្នក់ទៀតជាជនជាតិតៃវ៉ាន់ឈ្មោះ Lu Chu Chang បានធ្វើសកម្មភាពកាប់ព្រៃរំលោភច្បាប់កម្ពុជា។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ប្រាប់វីអូអេនៅថ្ងៃពុធនេះថា បច្ចុប្បន្នខេត្តចំនួន ៤ នៅជាប់ទន្លេមេគង្គអាចប្រឈមទឹកជំនន់។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋនៅបណ្តាខេត្តទាំងនោះប្រុងប្រយ័ត្ននឹងគ្រោះទឹកជំនន់ដែលអាចកើតមាននាពេលខាងមុខ។
កំណើននៃការជក់បារីអេឡិកត្រូនិក បានបង្កើតការបំពុលមួយដែលបណ្តាលឲ្យមានការបារម្ភលើបរិស្ថាន។ លោក Aron Ranen រាយការណ៍ពីទីក្រុងញូវយ៉កអំពីស្ត្រីម្នាក់ដែលព្យាយាមផ្លាស់ប្តូរវា។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
អ្នកឧតុនិយមវិទ្យាថា ខ្យល់ព្យុះ Yagi នេះគឺជាព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតដែលបក់បោកចំភាគខាងជើងប្រទេសវៀតណាមនៅក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ សីតុណ្ហភាពទឹកសមុទ្រនៅតំបន់ផ្កាថ្មប៉ប្រះទឹកដ៏ធំ Great Barrier Reef បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤០០ឆ្នាំ។
ផែនដីកំពុងកាន់តែក្តៅឡើងនិងគ្រោះថ្នាក់ឡើងសម្រាប់មនុស្សគ្រប់រូបដែលបានសម្លាប់មនុស្សជិតកន្លះលាននាក់ក្នុងមួយឆ្នាំៗ។
ការិយាល័យអង្គការសហប្រជាជាតិនេះបានអំពាវនាវឱ្យមានវិធានការផ្សេងៗ ដែលក្នុងនោះរួមមានទាំងវិធានការប្រឆាំងនឹងអំពើពុករលួយផងដែរ។
កសិករដាំម្រេចថា អាកាសធាតុក្តៅខ្លាំងនិងភ្លៀងច្រើនហួសហេតុបានធ្វើឱ្យផលដំណាំម្រេចនាឆ្នាំ ២០២៤ យ៉ាប់យ៉ឺនជាទីបំផុត។
ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃចន្ទ បានរៀបចំកិច្ចប្រជុំត្រីភាគីជាលើកដំបូងក្នុងការឈ្វេងយល់ និងសិក្សាពីបញ្ហាប្រឈមរួម ដើម្បីពិភាក្សារកដំណោះស្រាយជូនប្រជាពលរដ្ឋនៅតាមជនបទ និងបញ្ហាកសិកម្មក្នុងប្រទេស។
ទីភ្នាក់ងារជាតិបរិយាកាសនិងមហាសមុទ្រអាមេរិក NOAA បានចេញសេចក្តីប្រកាសព័ត៌មានមួយនាពេលថ្មីៗនេះស្តីពីការឡើងកម្តៅទឹកសមុទ្រ ដែលធ្វើឱ្យប៉ះពាល់ដល់ស្រទាប់ផ្កាថ្មនៅក្រោមសមុទ្រនៅទូទាំងពិភពលោកដោយប្រែទៅជាពណ៌សក្បុស
ព័ត៌មានផ្សេងទៀត
No media source currently available