ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិកំពុងប្រញាប់ប្រញាល់សង្រ្គោះសត្វផ្សោតអាត្លង់ទិកនៅអាហ្រ្វិកខាងលិចដែលក្រុមបរិស្ថាននិយាយថា ជិតផុតពូជ។
ក្រុមអ្នកការពារបរិស្ថាននិងក្រុមផ្សេងៗទៀតមានការយល់ឃើញខុសៗគ្នាអំពីកិច្ចចរចាដែលពេលខ្លះមានភាពតានតឹងអំពីការលុបបំបាត់ការបំពុលបរិស្ថានដោយសារសំរាមប្លាស្ទិកដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ៣ ខែមិថុនាកន្លងទៅនេះ
សត្វឃ្មុំរួមចំណែកសំខាន់ៗក្នុងការផលិតស្បៀងអាហារសម្រាប់មនុស្សក្នុងពិភពលោក។
កាលពីខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសអំពីបង្កើតដែនជម្រកសមុទ្រដ៏ល្វឹងល្វើយមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រសិនបើគម្រោងនេះបានសម្រេចនោះ វានឹងជួយឱ្យសហរដ្ឋអាមេរិកសម្រេចគោលដៅក្នុងការការពារដែនសមុទ្ររបស់ខ្លួនចំនួន៣០%នៅត្រឹមឆ្នាំ២០៣០។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យចាត់វិធានការតឹងរ៉ឹងលើមន្រ្ដី និងជនខិលខូចទាំងឡាយណា ដែលទន្រ្ទានដីព្រៃរដ្ឋ ដោយមិនលើកលែងឡើយ បើទោះការបោះឆ្នោតខិតជិតមកដល់ក៏ដោយ។
មន្ត្រីការទូតជាន់ខ្ពស់មួយរូបនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមលោក Majid al-Suwaidi បាននិយាយថា ការធ្វើដូច្នេះនឹងទាមទារឱ្យឧស្សាហកម្មឥន្ធនៈផូស៊ីលចូលរួមក្នុងតុចរចា។
រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកច្ឆន្ទលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលតាក់តែងមករយៈពេល៨ឆ្នាំ និងមានគោលបំណងការពារសម្បតិ្តធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី។
បញ្ហាកាត់ដីឧទ្យានជាតិ និងដីព្រៃអភិរក្សសម្រាប់ការអភិវឌ្ឍឯកជនកំពុងក្លាយជាក្តីបារម្ភរបស់យុវជនមួយក្រុមដែលពួកគេបានស្នើឱ្យរដ្ឋាភិបាលដកហូតដីដែលបានកាត់រួច ដូចជាដីនៅឧទ្យានជាតិគិរីរម្យជាដើម យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។
ក្រសួងបរិស្ថាននៅថ្ងៃពុធនេះប្រកាសជាសាធារណៈថា ក្រុមយុវជនចលនាមាតាធម្មជាតិដែលមានទំនាក់ទំនងជាមួយបុរសសញ្ជាតិអេស្ប៉ាញលោក Alejandro Gonzalez Davidson បានប្រព្រឹត្តសកម្មភាពប្រាសចាកពីឧត្តមប្រយោជន៍នៃសង្គមជាតិ និងផ្ទុយពីបទប្បញ្ញត្តិច្បាប់នៅកម្ពុជា។
ខណៈមនុស្សកាន់តែច្រើនឡើងៗមករស់នៅក្នុងទីក្រុងនៅក្នុងប្រទេសឥណ្ឌា បញ្ហាទឹកកខ្វក់នៅក្នុងទីក្រុងនៅតែជាបញ្ហាដ៏ចម្បងមួយ ដោយរោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ជាច្រើនមិនគោរពតាមស្តង់ដារឱ្យបានត្រឹមត្រូវ។
បណ្ដាញសហគមន៍ព្រៃឡង់ និងក្រុមយុវជនបានឱ្យដឹងថា ពួកគេបន្ដរកឃើញការកាប់បំផ្លាញព្រៃឈើចំនួនជាង១០០ករណី ដែលបង្កជាការព្រួយបារម្ភបន្ថែមសម្រាប់អ្នកធ្វើការលើវិស័យនេះ។ ពួកគេជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់បង្រ្កាបបទល្មើសព្រៃឈើ។
ព័ត៌មានផ្សេងទៀត
No media source currently available