មន្ត្រីការទូតជាន់ខ្ពស់មួយរូបនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមលោក Majid al-Suwaidi បាននិយាយថា ការធ្វើដូច្នេះនឹងទាមទារឱ្យឧស្សាហកម្មឥន្ធនៈផូស៊ីលចូលរួមក្នុងតុចរចា។
រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកច្ឆន្ទលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលតាក់តែងមករយៈពេល៨ឆ្នាំ និងមានគោលបំណងការពារសម្បតិ្តធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី។
បញ្ហាកាត់ដីឧទ្យានជាតិ និងដីព្រៃអភិរក្សសម្រាប់ការអភិវឌ្ឍឯកជនកំពុងក្លាយជាក្តីបារម្ភរបស់យុវជនមួយក្រុមដែលពួកគេបានស្នើឱ្យរដ្ឋាភិបាលដកហូតដីដែលបានកាត់រួច ដូចជាដីនៅឧទ្យានជាតិគិរីរម្យជាដើម យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។
ក្រសួងបរិស្ថាននៅថ្ងៃពុធនេះប្រកាសជាសាធារណៈថា ក្រុមយុវជនចលនាមាតាធម្មជាតិដែលមានទំនាក់ទំនងជាមួយបុរសសញ្ជាតិអេស្ប៉ាញលោក Alejandro Gonzalez Davidson បានប្រព្រឹត្តសកម្មភាពប្រាសចាកពីឧត្តមប្រយោជន៍នៃសង្គមជាតិ និងផ្ទុយពីបទប្បញ្ញត្តិច្បាប់នៅកម្ពុជា។
ខណៈមនុស្សកាន់តែច្រើនឡើងៗមករស់នៅក្នុងទីក្រុងនៅក្នុងប្រទេសឥណ្ឌា បញ្ហាទឹកកខ្វក់នៅក្នុងទីក្រុងនៅតែជាបញ្ហាដ៏ចម្បងមួយ ដោយរោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ជាច្រើនមិនគោរពតាមស្តង់ដារឱ្យបានត្រឹមត្រូវ។
បណ្ដាញសហគមន៍ព្រៃឡង់ និងក្រុមយុវជនបានឱ្យដឹងថា ពួកគេបន្ដរកឃើញការកាប់បំផ្លាញព្រៃឈើចំនួនជាង១០០ករណី ដែលបង្កជាការព្រួយបារម្ភបន្ថែមសម្រាប់អ្នកធ្វើការលើវិស័យនេះ។ ពួកគេជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់បង្រ្កាបបទល្មើសព្រៃឈើ។
ប្រជាសហគមន៍ក្នុងខេត្តព្រះវិហារបានបន្តអំពាវនាវឱ្យអាជ្ញាធរផ្តល់សេរីភាពដល់ពួកគេក្នុងការចូលល្បាតព្រៃព្រះរកា ខណៈពួកគេអះអាងថា បទល្មើសកាប់ព្រៃឈើកំពុងបន្តកើតឡើង។
អ្នកជំនាញមកពីចម្រុះស្ថាប័ន បានថ្លែងថា ត្រីទឹកសាបក្នុងពិភពលោក សឹងតែចំនួន១ភាគ៣ ជិតផុតពូជ តែថានៅកម្ពុជាត្រីដែលជិតផុតពូជធំបំផុត អាចនៅជួយសង្គ្រោះបាន។
ទំនិញនិងសេវាកម្មជាច្រើនរបស់ក្រុមហ៊ុនវ័នម៉រ ដែលក្រុមសកម្មជនបរិស្ថានប្រកាសធ្វើពហិការមិនប្រើប្រាស់នោះមានដូចជា ទឹកបរិសុទ្ធឱរ៉ាល់ មីជាតិ ភោជនីយដ្ឋានវ័នម៉រ ដែលស្ថិតក្រោមក្រុមហ៊ុន NVC Corporation។
សកម្មជនម្នាក់នៅហ្គាណាបានចាប់ផ្តើមហែលទឹកតាមដងទន្លេ Volta ដែលមានប្រវែងជិត ៥០០គីឡូម៉ែត្ររួមទាំងបឹង Volta ផង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីការបំពុលទឹក ដែលមានសភាពកាន់តែអាក្រក់ឡើង។
បើតាមអង្គការអភិរក្សសត្វព្រៃនិងធម្មជាតិកម្ពុជា ហៅកាត់ថា WWF កម្ពុជា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ សត្វផ្សោតដែលបានងាប់សរុបមានប្រមាណ ៣០ក្បាល។
បើតាមក្រសួងធនធានទឹក ខេត្តដែលរងការខូតខាតនិងប៉ះពាល់ផ្ទះសម្បែង មានដូចជាខេត្តឧត្តរមានជ័យ ស្ទឹងត្រែង ស្វាយរៀង ត្បូងឃ្មុំ ព្រះសីហនុ ព្រះវិហារ ពោធិ៍សាត់ កោះកុង និងខេត្តព្រៃវែង។
ព័ត៌មានផ្សេងទៀត
No media source currently available