ខណៈផ្អាកសាងសង់ទំនប់វារីអគ្គិសនីលើតួមេទន្លេមេគង្គរហូតដល់ឆ្នាំ២០៤០ រដ្ឋាភិបាលមានគម្រោងក្នុងការបង្កើនផលិតអគ្គិសនីក្នុងស្រុកដើម្បីបំពេញតម្រូវការ តាមរយៈការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងស្ទឹង ប្រភពទឹកតាមជួរភ្នំ និងតាមរយៈការផលិតអគ្គិសនីដោយប្រើពន្លឺព្រះអាទិត្យ។
សេចក្តីប្រកាសបន្ថែមថា ការប្រែប្រួលអាកាសធាតុកាន់តែបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជា ការកើតមានទឹកជំនន់ គ្រោះរាំងស្ងួត ការបាក់ច្រាំង និងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលឆាប់រហ័សនៃលំហូរ ជាដើម។
កិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា (MRC) ដែលកំពុងធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ គឺជាជំនួបលើកទីបួន និងមានមន្ត្រី អ្នកជំនាញ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល អ្នកចូលរួមផ្សេងទៀតប្រមាណ៨០០នាក់។
រដ្ឋាភិបាលនឹងផលិតថាមពលអគ្គិសនី តាមវិធីផ្សេងៗ ក្នុងនោះមានការផលិតថាមពលពន្លឺព្រះអាទិត្យ ដើម្បីបំពេញតម្រូវការអគ្គិសនីនៅកម្ពុជា។
ការរកឃើញនៃប្រភពរ៉ែលីចូមដ៏សន្ធឹកសន្ធាប់ត្រូវបានគេមើលឃើញថាជាពរជ័យចម្រុះនៅក្នុងតំបន់កាស្មៀរដែលមានបញ្ហារបស់ប្រទេសឥណ្ឌា ដែលក្តីសង្ឃឹមនានាសម្រាប់ការជំរុញសេដ្ឋកិច្ចដ៏សំខាន់។
មានការព្រមានថា ជាង៣០% នៃសត្វគ្មានឆ្អឹងខ្នងនៅក្នុងតំបន់ទឹករាក់និងត្រជាក់ឥឡូវនេះត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ក្នុងការផុតពូជ។
លោកប្រធានាធិបតី Joe Biden បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយដាក់ស្រុកចំនួន៤របស់រដ្ឋ Mississippi ថាជាកន្លែងដែលទទួលរងគ្រោះមហន្តរាយធ្ងន់ធ្ងរ ក្រោយពីមានខ្យល់កំបុតត្បូង (tornado) ដ៏ខ្លាំងមួយបានបោកបក់ទៅលើស្រុកទាំង៤នេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន។
រដ្ឋបាលជលផល បានបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី១៩ ខែមីនា ថា សត្វផ្សោតនេះបានស្លាប់ដោយសារ «ជាប់នឹងមងនេសាទដែលមានស្នាមរយះផ្នែកពោះ ស្នាមជាប់មងនៅត្រង់គល់កន្ទុយ និងព្រុយចំហៀង»។
ក្នុងចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ចំនួនានាវាបូមខ្សាច់ដែលធ្វើចរាចរណ៍លើដងទន្លេមេគង្គនៅកម្ពុជាបានកើនឡើងពី ៥០នាវ ដល់ ១៥០នាង ក្នុងខែ។ ចំនួនកើនឡើងនៃនាវាបូមខ្សាច់នេះក៏កើតមានឡើងប្រហាក់ប្រហែលគ្នាដែរនៅក្នុងប្រទេសវៀតណាម។
របាយការណ៍នៃការសិក្សាមួយបានបង្ហាញថា ធនធានធម្មជាតិ និងជីវៈចម្រុះនៅតំបន់នៃដងទន្លេ មេគង្គផ្នែកខាងលើនេះមានសក្ដានុពលខ្ពស់ ប៉ុន្តែបែរជាប្រឈមនឹងការបំផ្លិចបំផ្លាញដោយសកម្មភាពខុសច្បាប់។
នៅរាជធានីភ្នំពេញ ដែលកំពុងត្រូវបានពង្រីកឱ្យកាន់តែធំទៅៗ និងមានអគារខ្ពស់ៗកាន់តែច្រើន គេឃើញថា សួនសាធារណៈពោរពេញដោយដើមឈើនិងរុក្ខជាតិពណ៌បៃតង នៅតែមានតិចតួចខ្លាំង សម្រាប់ប្រជាជនប្រមាណជា ២លាននាក់ ដើម្បីសម្រាកលម្ហែនិងជួយពង្រឹងសុខមាលភាពរបស់ពួកគេ។
ព័ត៌មានផ្សេងទៀត
No media source currently available