ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សា​បង្ហាញ​ពី​ការធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ប្រភេទ​​សត្វ​និង​រុក្ខជាតិ​​នៅ​ថ្ម​ប៉ប្រះ​ទឹក​រាក់​របស់​អូស្ត្រាលី


រូបឯកសារ៖ អណ្ដើក​​សមុទ្រ​មួយ​ក្បាល​ហែល​ទឹក​នៅ​តំបន់​ថ្ម​ប៉ប្រះទឹក​នៅ​ក្នុង​សមុទ្រ​​ក្នុង​រដ្ឋ Queensland នៅ​ប៉ែក​ខាង​កើត​ប្រទេស​អូស្ត្រាលី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ អណ្ដើក​​សមុទ្រ​មួយ​ក្បាល​ហែល​ទឹក​នៅ​តំបន់​ថ្ម​ប៉ប្រះទឹក​នៅ​ក្នុង​សមុទ្រ​​ក្នុង​រដ្ឋ Queensland នៅ​ប៉ែក​ខាង​កើត​ប្រទេស​អូស្ត្រាលី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ការសិក្សា​មួយ​បាន​រកឃើញ​ប្រភេទ​សត្វ​និង​រុក្ខជាតិនៅ​ក្រោម​ថ្ម​ប៉ប្រះ​ទឹក​រាក់​ភាគ​ច្រើន​នៅ​ក្នុង​

ការសិក្សា​របស់​អូស្ត្រាលី​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃព្រហស្បតិ៍​បាន​រកឃើញ​ថា​ប្រភេទ​សត្វ​និង​រុក្ខជាតិ​នៅ​ថ្ម​ប៉ប្រះ​ទឹក​ នៅ​ទឹករាក់​រហូត​ដល់​១៣៨​ប្រភេទ​ដែល​បាន​ទទួលរង​នូវ​ការថយ​ចុះយ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ ១០ ឆ្នាំ​ចុងក្រោយ​នេះ ​ឥឡូវនេះ​មាន​លក្ខណៈ​គ្រប់គ្រាន់​ជា​ប្រភេទ​ជិត​ផុតពូជ ​ឬ​ជិត​ផុត​ពូជ​បំផុត។

ការស្រាវជ្រាវ​នេះ​បង្ហាញ​ថា​ជីវិត​សត្វ​នៅ​ថ្ម​ប៉ប្រះ​ទឹក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ត្រី​ធំ​បាន​ថយ​ចុះ​ខ្លាំង​ជាង​ពូជ​ត្រី​តូចៗ ​ដែល​ភាគ​ច្រើន​ទំនងជា​ដោយសារតែ​ការរួម​បញ្ចូលគ្នា​នៃ​ការនេសាទ​លើស​កម្រិត​ និង​ការប្រែប្រួល​អាកាសធាតុ។ ការបំពុល​ និង​ការអភិវឌ្ឍ​ក៏ជះឥទ្ធិពល​ផងដែរ។

នៅ​ក្នុង​អ្វី​ដែល​អ្នកស្រាវជ្រាវ​និយាយ​ថា​ជា​សញ្ញា​ច្បាស់លាស់​នៃ​ការឡើង​កំដៅ​ផែនដី​ ការថយ​ចុះ​នៃ​ចំនួន​សត្វសមុទ្រ​ កំពុង​ប៉ះពាល់​ដល់​ប្រភេទសត្វ​សមុទ្រ​កម្រិត​ផ្សេងៗ​គ្នា ក្នុង​ស្ថានភាព​ត្រជាក់​ជាង​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​អូស្ត្រាលី។

មាន​ការព្រមាន​ថា​ ជាង​៣០% នៃ​សត្វ​គ្មានឆ្អឹង​ខ្នង​នៅ​ក្នុង​តំបន់​ទឹករាក់​និង​ត្រជាក់​ឥឡូវនេះ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការផុតពូជ។

លោក Graham Edgar ​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ Tasmania​ គឺ​ជា​អ្នកដឹកនាំ​ការស្រាវជ្រាវ។

លោក​បាន​ប្រាប់​ទូរទស្សន៍ ABC របស់​អូស្ត្រាលី​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ​លទ្ធផល​គឺ​សំខាន់។

«ការធ្លាក់​ចុះ​ត្រូវ​បាន​គេដឹង​ច្បាស់​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​នៃ​ប្រទេស​អូស្ត្រាលី​ ជាង​នៅ​តំបន់​ត្រូពិច។ ដូច្នេះ ​ដោយ​មិន​គិត​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ទាំងអស់​ចំពោះ​ថ្ម​ប៉ប្រះ​ទឹក​ នៅ តំបន់​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក(​Great Barrier Reef​) ដែល​សម​នឹង​ទទួល​បាន​ផ្អែក​តាម​លក្ខខណ្ឌ​នៃ​ផលប៉ះពាល់​ដែល​កំពុង​កើតឡើង​នៅទីនោះ​ដោយសារ​រលក​កំដៅ​, យើង​បាន​រក​ឃើញ​ថា​ប្រភេទ​សត្វ​នៅ​តាម​ឆ្នេរ​សមុទ្រ​ភាគ​ខាងត្បូង​នៃ​ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​ពី​ការថយចុះ​កាន់តែ​ច្រើន​ជាទូទៅ»។

ក្រុមអ្នកស្រាវជ្រាវ​បាន​និយាយ​ថា ​សត្វ​សមុទ្រ​ និង​រុក្ខជាតិ​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​អូស្ត្រាលី​កំពុង​ផ្លាស់ទី​ទៅ​ភាគ​ខាងត្បូង ​ដើម្បី​ជៀសវាង​សីតុណ្ហភាព​សមុទ្រ​កាន់តែ​ក្តៅ។ ទោះជាយ៉ាងណា​ក៏ដោយ​ ពួកគេ​បាន​ព្រមាន​ថា ​ប្រភេទ​សត្វ​នៅក្នុង​ទឹក​ត្រជាក់​ជាង​កំពុង​ប្រឈមមុខ​នឹង​អ្វី​ដែល​គេ​ហៅ​ថា​ «អន្ទាក់​អាកាសធាតុ» ឬ​របាំង​ភូមិសាស្ត្រ​ដែល​រារាំង​ពួកគេ​មិន​ឱ្យ​ធ្វើ​ចលនា​ ដូចជា​សីតុណ្ហភាព​ទឹក​ ឬ​ជាតិ​ប្រៃ។

លោក​ Edgar ​បាន​ព្រមាន​ថា ​សីតុណ្ហភាព​មហា​សមុទ្រ​កាន់តែ​ក្តៅ​ «ចាប់ផ្តើម​រុញ​ប្រភេទ​សត្វ​ទៅ​ដែន​កំណត់​របស់​វា»។

ការស្រាវជ្រាវ​ពី​ជីវិត​ថ្ម​ប៉ប្រះទឹក​បាន​វិភាគសត្វសមុទ្រ​ជាង​១០០០​ ប្រភេទ​នៅ​ទីតាំង​ប្រហែល ១៦០០​កន្លែង។ ការងារ​នៅ​មូលដ្ឋាន​ទាំងនោះ​ត្រូវ​បាន​អនុវត្ត​ដោយ​អ្នកមុជទឹក​កម្សាន្ត​ប្រហែល​ ១០០ នាក់​ដែល​ត្រូវ​បាន​បណ្តុះ​បណ្តាល​ដើម្បី​ប្រមូល​ទិន្នន័យ​វិទ្យាសាស្ត្រ។

លទ្ធផល​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី ​Nature៕

XS
SM
MD
LG