ប្រទេសជាច្រើនក៏នៅមានការខ្វែងគំនិតគ្នាផងដែរ ជុំវិញថាប្រទេសណាជាអ្នកបង់លុយ។
របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់អង្គការអន្តរជាតិឈ្មោះ Bruno Manser Fonds ដែលមានមូលដ្ឋាននៅប្រទេសស្វីសបានរកឃើញផលប៉ះពាល់ធ្ងន់ធ្ងរនៃសកម្មភាពរុករករ៉ែរបស់ក្រុមហ៊ុនមួយឈ្មោះ Late Cheng Mining Development Co Ltd ដែលម្ចាស់ក្រុមហ៊ុនភាគច្រើនជាជនជាតិចិន។
កាលពីសប្តាហ៍មុន ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងខ្លាំង ដែលបណ្តាលឱ្យប្រជាពលរដ្ឋដែលមានទីលំនៅតាមសណ្តស្ទឹងនេះ ប្រមាណ២ពាន់គ្រួសាររងគ្រោះ និងជន់លិច។
ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ព្រៃឈើ ស្នើឲ្យរដ្ឋាភិបាលអាណត្តិថ្មី កុំបន្តអាជ្ញាបណ្ណឱ្យក្រុមហ៊ុន អង្គរផ្លាយវូត ដែលនាំឈើកែច្នៃចេញក្រៅប្រទេស ដោយពួកគេអះអាងថា កាលពីឆ្នាំ២០២២ ក្រុមហ៊ុននេះបាននាំឈើកម្រ
កម្រិតទឹកភ្លៀងនៅទីក្រុង Bago មានកម្ពស់២០០មីលីម៉ែត្រដែលជាកម្រិតខ្ពស់បំផុតមួយមិនធ្លាប់មានក្នុងរយៈពេល៥៩ឆ្នាំចុងក្រោយនេះ។ នេះបើតាមនាយកដ្ឋានឧត្តុនិយមមីយ៉ាន់ម៉ាដែលបានបញ្ជាក់កាលពីថ្ងៃអាទិត្យ។
អាជ្ញាធរខណ្ឌទាំង ១៤ ជាពិសេសខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ តៀមលក្ខណៈ និងត្រៀមរថយន្ត ចប បង្គី បាវខ្សាច់ ស្បៀង និងកំណត់ទីទួលសុវត្ថិភាព ដើម្បីបង្ការ ការពារសុវត្ថិភាព និងជម្លៀសប្រជាពលរដ្ឋ នៅពេលមានទឹកជំនន់កើតឡើង។
ការគំរាមជាបន្ទាន់កើនឡើងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុកំពុងជំរុញបណ្ដាប្រទេសសមាគមអាស៊ាន (ASEAN) ឱ្យចាប់ផ្ដើមធ្វើកិច្ចសហប្រតិបត្តិការគ្នាលើផែនការអាយុកាល ២០ ឆ្នាំដើម្បីអភិវឌ្ឍបណ្ដាញចែកចាយអគ្គិសនីនៅក្នុងតំបន់។
អាជ្ញាធរតាមបណ្តាខេត្តមួយចំនួនដែលកំពុងរងការជន់លិចទឹកលើកឡើងថា បើកម្រិតទឹកនៅតែមិនស្រកស្រុតចុះនៅតាមភូមិ ឃុំ ស្រុកតទៅទៀតនោះ នឹងធ្វើឱ្យប្រជាពលរដ្ឋប្រឈមមុខនឹងហានិភ័យនៃការខូចខាតដំណាំស្រូវ និងដំណាំផ្សេងទៀត។
អ្នកជំនាញមកពីសហរដ្ឋអាមេរិកនិងប្រទេសជុំវិញទន្លេមេគង្គ ដូចជាកម្ពុជា ថៃ ឡាវ វៀតណាម និងភូមា បានយល់ព្រមផ្តល់ជាការណែនាំថា អ្នកសិក្សា និងអ្នកបង្កើតគោលនយោបាយគួរតែបង្កើនការចូលរួមពីសហគមន៍នៅក្នុងការស្រាវជ្រាវឬផែនការនានា ហើយធានាថាសំឡេងពួកគេត្រូវបានយកចិត្តទុកដាក់ស្តាប់និងអនុម័ត។
យុវជនដែលជាសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិបានសម្តែងការសោកស្តាយ នៅពេលសាលាដំបូងរាជធានីភ្នំពេញបានបដិសេធមិនឱ្យពួកគេចេញទៅប្រទេសស៊ុយអ៊ែត ដើម្បីទទួលពានរង្វាន់ Right Livelihood ២០២៣។ ពួកគេចាត់ទុកការសម្រេចរបស់តុលាការជារឿងអយុត្តិធម៌ និងជាការរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជន។
ក្រុមយុវជនចលនាមាតាធម្មជាតិដែលហ៊ានចេញមុខការពារធនធានធម្មជាតិ កាលពីពេលថ្មីៗនេះ បានទទួលពានរង្វាន់ Right Livelihood ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអ៊ែត ចំពោះសកម្មភាពក្នុងការពារធនធានធម្មជាតិរបស់ពួកគេ។ ពួកគេបន្តប្តេជ្ញាការពារធនធានធម្មជាតិ បើទោះប្រឈមនឹងការរឹតត្បិតពីអាជ្ញាធរ។
អេត្យូពីបានបញ្ជាក់កាលពីថ្ងៃទី ២៣ ខែកញ្ញាថា ខ្លួនបានចាប់ផ្ដើមការចរចាជុំទីពីរជាមួយនឹងអេហ្ស៊ីបនិងស៊ូដង់អំពីទំនប់វារីអគ្គិសនីដ៏ធំមួយដែលមានភាពប្រទាំងប្រទើសដែលបានសាងសង់ឡើងដោយប្រទេសអេត្យូពីនៅលើទន្លេនីល (Nile) ដែលជាប្រភពនៃភាពតានតឹងក្នុងចំណោមប្រទេសទាំង ៣។
ព័ត៌មានផ្សេងទៀត
No media source currently available