លោក ជុន គឹមអេង ពន្យល់អំពីសារៈសំខាន់នៃការអប់រំសម្រាប់សហគមន៍ ការអប់រំក្រៅថ្នាក់ និងការដកពិសោធន៍ការងាររបស់លោករយៈពេល៤ខែនៅសហរដ្ឋអាមេរិកក្នុងកម្មវិធី Community Solutions Program នេះកាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ នៅអង្គការពីរក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន។
និស្សិតស្រីបីរូប ដែលមានកញ្ញា អាង ស៊ីវឡុង កញ្ញា ទ្រី សុភា និងកញ្ញា ឌឿន សីហា កំពុងសិក្សាក្នុងសហរដ្ឋអាមេរិករយៈពេលមួយឆ្នាំ ក្រោមកម្មវិធីអាហារូបករណ៍ Harpswell។ និស្សិតទាំងបីនេះគឺស្ថិតក្នុងចំណោមនិស្សិតស្ត្រីដទៃទៀត ដែលត្រូវបានកម្មវិធីអាហារូបករណ៍ Harpswell ផ្តល់ទីកន្លែងឲ្យស្នាក
សកម្មភាពល្មើសច្បាប់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ កំពុងមានការកើនឡើងយ៉ាងខ្លាំង ដែលបានបណ្តាលឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បញ្ចេញប្រតិកម្មមិនពេញចិត្តភ្លាមៗ។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានលើកឧទាហរណ៍ជាក់ស្តែងអំពីការសហការជោគជ័យរវាងពលរដ្ឋ ក្រុមហ៊ុនស៊ីនទ្រី និងអាជ្ញាធររាជធានី ដែលស្នើសុំឲ្យពលរដ្ឋជាវធុងសំរាមខ្ពស់មានកង់ ក្នុងការធ្វើឲ្យប្រសើរជាងមុនដល់ការគ្រប់គ្រងសំរាមនៅផ្សារទូលទំពូង។
អ្នកស្រី Angelina Jolie បានថ្លែងប្រាប់ VOA ក្រោយពីការសម្តែងបានបញ្ចប់ថា «ខ្ញុំគិតថា នេះគឺជាការសម្តែងដ៏រស់រវើក។ ការសម្តែងនេះត្រូវបានផលិតឡើងយ៉ាងល្អ។ វាមានឥទ្ធិពលខ្លាំងណាស់។ វាធ្វើឲ្យអ្នកតាំងសមាធិ។ វាប្រៀបដូចជាការសូត្រធម៌រយៈពេលមួយម៉ោងដើម្បីឧទ្ទិសកុសលនិងរំឭកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ និងធ្វើឲ្យយើងគិតដល់ប្រវិត្តសាស្ត្រប្រទេសកម្ពុជា គឺប្រវត្តិសាស្ត្រដ៏យូរលង់ និងប្រវត្តិសាស្ត្រក្នុងពេលថ្មីៗនេះ នាំយើងឲ្យគិតដល់បច្ចុប្បន្នកាល និងនាំយើងទៅកាន់អនាគតមួយដ៏មានសង្ឃឹម»។
កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅនេះ មានការបញ្ចាំងភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដល់ទស្សនិកជនខ្មែរអាមេរិកាំងប្រមាណជាង២០០នាក់នៅតំបន់ជាយរដ្ឋធានីវ៉ាស៊ីនតោន។ ភាពយន្តជាភាសាខ្មែរដំបូង ដែលដឹកនាំដោយតារាហូលីវូដលោកស្រី Angelina Jolie នេះ បានទាក់ទាញចំណាប់អារម្មណ៍មិនត្រឹមតែពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលធ្លាប់បានឆ្លងកាត់ផ្ទាល់នូវរឿងរ៉ាវដ៏រន្ធត់ក្នុងសម័យខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍កូនខ្មែរអាមេរិកាំងដែលចេះភាសាខ្មែរក្នុងកម្រិតផ្សេងគ្នាទៀតផង។
ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានទាក់ទាញមិនត្រឹមតែពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលធ្លាប់បានឆ្លងកាត់សម័យខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍កូនខ្មែរអាមេរិកាំងដែលមិនសូវចេះភាសាខ្មែរទៀត។
កញ្ញា Catherine Harry អ្នកបង្កើតទំព័រវីដេអូប្លក់ឈ្មោះ A Dose of Cath ថ្លែងក្នុងកម្មវិធី Hello VOA ថា ប្រជាប្រិយភាពនៃវីដេអូតាមបណ្តាញសង្គមបើកឱកាសដល់យុវជនកម្ពុជាអាចផលិតខ្លឹមសារប្រធានបទប្លែកៗដែលមានប្រយោជន៍ ហើយដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមិនផ្សាយ។
លោក លឿង សកុណា បេក្ខជនអនុបណ្ឌិតផ្នែកស្ថាបត្យកម្មខ្មែរសម័យទំនើប នៃសាកលវិទ្យាល័យឈៀងម៉ៃកំពុងសិក្សាស្រាវជ្រាវពីស្ថាបត្យកម្មបែបផ្ទះវីឡាឬឯកជននៅក្នុងតំបន់បឹងកេងកង និងការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញក្នុងអំឡុងទសវត្សរ៍១៩៦០។
កម្មវិធីនេះត្រូវបានគេរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង ១៨០០នាក់ បែងចែកជា ៤០វគ្គ នៅតាមទីតាំងផ្សេងៗ នៅក្នុងក្រុងកំពត។ កម្មវិធីនឹងសម្ភោធនៅទីក្រុងភ្នំពេញ នាថ្ងៃទី០១ ខែវិច្ឆិកានេះនៅអគារ «ផ្ទះចិន» ដែលជាសំណង់ចាស់សល់ពីសម័យអណានិគមបារាំង។
លោក Many Uch ទទួលបានពានរង្វាន់បុគ្គលផ្លាស់ប្ដូរសង្គម (Individual Changmaker) អង្គការ Khmer Girls in Action ទទួលបានពានរង្វាន់អ្នកបង្កើតចលនាផ្លាស់ប្តូរ (Transformative Movement Builder) និងយុទ្ធនាការ ReleaseMN8 ទទួលបានពានរង្វាន់យុទ្ធនាការប្រចាំឆ្នាំ (Campaign of the Year) ពីអង្គការ SEARAC។
លោក ម៉ៅ សាវិន នាយកប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុនវិនិយោគ EMIA ចែលរំលែកអំពីការដកពិសោធន៍ពីគន្លឹះនៃការបណ្តុះភាពជាអ្នកដឹកនាំនៅបីប្រទេស និងអំពីបរិយាកាសវិនិយោគនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត