បទសម្ភាសន៍ VOA៖ និស្សិតស្រាវជ្រាវពីសំណង់ទសវត្សរ៍ទី៦០ដែលប្រឈមនឹងការបាត់បង់
កំណត់និពន្ធ៖ នៅក្នុងសម័យសង្គមរាស្ត្រនិយម តំបន់បឹងកេងកងគឺជា កន្លែងប្រមូលផ្ដុំនៃផ្ទះវីឡាទំនើបៗ ប៉ុន្តែបច្ចុប្បន្នតំបន់នេះ បានប្ដូររូបរាងបន្តិចម្ដងៗ ទៅជាហាងកាហ្វេទំនើប និងអគារ apartment ខ្ពស់ៗ។ លោក លឿង សកុណា បេក្ខជនអនុបណ្ឌិតផ្នែកស្ថាបត្យកម្មខ្មែរសម័យទំនើប នៃសាកលវិទ្យាល័យឈៀងម៉ៃកំពុងសិក្សាស្រាវជ្រាវពីស្ថាបត្យកម្មបែបផ្ទះវីឡាឬឯកជននៅក្នុងតំបន់បឹងកេងកង និងការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញក្នុងអំឡុងទសវត្សរ៍១៩៦០។ លោកមើលឃើញថា ផ្ទះវីឡាទាំងនោះ កំពុងប្រឈមនឹងការបាត់បង់ ដោយសារការវិវត្តនៃសង្គម និងវិស័យសំណង់នាពេលបច្ចុប្បន្ន ដែលមានទំនោរសង់អគារខ្ពស់ៗ។ កញ្ញា នូវ ពៅលក្ខិណា នៃ VOA បានធ្វើសម្ភាសន៍ជាមួយនឹងលោកលឿង សកុណា។