ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA ៖ និស្សិត​កម្មវិធី Harpswell ចែករំលែក​គន្លឹះ​ទទួល​បាន​អាហារូបករណ៍


ទាញ​យក​ពី​តំណភ្ជាប់​ដើម

និស្សិត​ស្រី​បីរូប ដែល​មាន​កញ្ញា អាង ស៊ីវឡុង កញ្ញា ទ្រី សុភា និង​កញ្ញា ឌឿន សីហា កំពុង​សិក្សា​ក្នុង​សហរដ្ឋអាមេរិក​រយៈពេល​មួយ​ឆ្នាំ ក្រោម​កម្មវិធី​អាហារូបករណ៍ Harpswell។ និស្សិត​ទាំង​បី​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​និស្សិត​ស្ត្រី​ដទៃទៀត ដែល​ត្រូវ​បាន​កម្មវិធី​អាហារូបករណ៍ Harpswell ផ្តល់​ទីកន្លែង​ឲ្យ​ស្នាក់នៅ​និង​ការ​សិក្សា​បំប៉ន​បន្ថែម ​ក្រៅ​ពី​សិក្សា​តាម​មុខ​ជំនាញ​របស់​ខ្លួន​នៅ​តាម​មហាវិទ្យាល័យ​នានា​ក្នុង​ប្រទេស​កម្ពុជា។ កញ្ញា អាង ស៊ីវឡុង គឺ​ជា​និស្សិត​ផ្នែក​ឱសថសាស្ត្រ​ក្នុង​ឆ្នាំ​ទី​៤​ ហើយ​កញ្ញា ឌឿន សីហា ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​​ជំនាញ​វិស្វកម្ម​គីមី​និង​អាហារ​ ហើយ​បច្ចុប្បន្ន​នេះ អ្នក​ទាំង​ពីរ​កំពុង​សិក្សា​ក្នុង​កម្មវិធី​សិក្សា​ទូទៅ នៅ​សាកលវិទ្យាល័យ Christian Brothers Universityក្នុង​ទីក្រុង Memphis រដ្ឋ Tennesse។ ចំណែក​ឯ​កញ្ញា ទី្រ សុភា គឺ​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ នីតិសាស្ត្រ ហើយ​បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ Agnes Scott College ក្នុង​ទីក្រុង Decatur​ រដ្ឋ Georgia។ និស្សិត​ទាំង​បី​រូប​បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់ VOA កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ចែករំលែក​បទពិសោធន៍​សិក្សា​និង​គន្លឹះ​ទទួល​បាន​អាហារូបករណ៍​ Harpswell នេះ។ សូម​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​រវាង អ្នកនាង ហុង ចិន្តា នៃ VOA ជាមួយ​នឹង​និស្សិត​ទាំង​បី​រូប​ដូច​ត​ទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG