តើកុមារដែលមិនដែលចូលរៀនទាល់តែសោះអាចរៀនដោយខ្លួនឯងនូវបំណិនអាន បំណិនសរសេរនិងគណិតវិទ្យាដោយគ្រាន់តែប្រើ tablet មួយគ្រឿងបានដែរឬទេ? ធនាគារពិភពលោកនិងអង្គការ XPrize កំពុងតែវិនិយោគប្រាក់១៥លានដុល្លារទៅលើគំនិតមួយនេះ។
ស្ថាបត្យករខ្មែរដ៏ល្បីឈ្មោះ លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាពកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅគេហដ្ឋានរបស់លោកក្នុងខេត្តសៀមរាប។ លោក វណ្ណ មូលីវណ្ណ ជាមនុស្សម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។ មរណភាពរបស់លោក ជាការបាត់បង់ធនធានមនុស្សរបស់ជាតិ ខណៈលោកបានក្លាយជានិមិត្តរូបនៃស្ថាបត្យកម្មខ្មែរ រហូតមកដល់ពេលនេះ។
លោក វណ្ណ មូលីវណ្ណ ស្ថាបត្យករកម្ពុជាដ៏ល្បីល្បាញមួយរូប ពីសម័យសង្គម រាស្រ្តនិយម បានទទួលមរណភាពនៅអាយុ៩០ឆ្នាំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩និង៤៥នាទី នៅឯគេហដ្ឋានរបស់លោកនៅក្នុងខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់ពីសមាជិកក្រុមគ្រួសាររបស់លោក។
ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»កំពុងតែចាក់បញ្ចាំងនៅតាមរោងកុនមួយចំនួននៅកម្ពុជានិងបរទេស បន្ថែមពីលើការមើលតាមសេវាវីដេអូតាមតម្រូវការ Netflix។ មានប្រជាជនខ្មែរជាច្រើនបានទៅមើលរឿងនេះតាមរោងភាពយន្ត។ អ្នករស់រានពីរបបខ្មែរក្រហមក្រើនរំឭកយុវជនជំនាន់ក្រោយឲ្យយល់ស៊ីជម្រៅអំពីប្រវត្តិសាស្ត្រពិតបន្ថែមលើការមើលរឿងកុន។
នាពេលថ្មីៗនេះយុវជន យុវនារីខ្មែរចំនួន២០នាក់បានជាប់អាហារូបករណ៍ Chevening សម្រាប់ឆ្នាំ២០១៧ ទៅសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស។ ក្នុងនោះមានកញ្ញា យឹម រ៉ូដែល មួយផងដែរ ដែលកញ្ញាជាមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលផ្តោតលើគោលនយោបាយពាណិជ្ជកម្មអាស៊ាន។
កញ្ញា សា ហ្វាទីលី ថ្លែងប្រាប់ Hello VOA ថា ការដែលមានភាពយន្តហូលីវូដត្រូវបានថតនៅក្នុងប្រទេសកម្ពុជាជាទ្រង់ទ្រាយធំ បានផ្តល់ដល់ផលិតករវ័យក្មេងកម្ពុជានូវជំនាញថតកុនកម្រិតអន្តរជាតិ ការលើកទឹកចិត្ត និងឱកាសបន្ថែមសម្រាប់ផលិតភាពយន្តសម្រាប់ក្រៅប្រទេសទៀត។
ក្រុមបញ្ញវន្តថ្លែងថា សន្តិភាពអាចបន្តបានជានិរន្តនៅកម្ពុជា ប្រសិនបើមេដឹកនាំ និងអ្នកជំនាន់ក្រោយមិនយកចិត្តហិង្សាមកដឹកនាំប្រទេស ហើយចេះទទួលយកគំនិតផ្ទុយគ្នាសម្រាប់ស្ថាបនាប្រទេស។
ពិធីស្បថចូលបំពេញការងាររបស់អ្នកស្ម័គ្រចិត្តក្នុងការប្រារព្ធខួបលើកទី១១នៃសមាជិកថ្មីរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា ត្រូវបានរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន។ អ្នកស្ម័គ្រចិត្តសញ្ជាតិអាមេរិកាំង ទាំង៧១រូប បានធ្វើដំណើរភ្លាមទៅកាន់ខេត្តនានាក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការមនុស្សធម៌តាមសហគមន៍ខ្មែរ។
បើយោងតាមអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានឲ្យដឹងថា ក្នុងចំណោមចំនួនប្រជាជន ១៥លាននាក់ គេប៉ាន់ស្មានថា ៤០ភាគរយត្រូវបានរងគ្រោះពីជំងឺផ្លូវចិត្ត។
ទស្សនៈថ្មីមួយចំពោះការវាយតម្លៃលើតួអង្គកាកី និងឥទ្ធិពលរឿងនេះមកលើតម្លៃស្រ្តីខ្មែរ ត្រូវបានលើកយកមកសម្តែងតាមរយៈល្ខោនយីកេនាពេលថ្មីៗនេះ ដោយអង្គការសិល្បៈខ្មែរអមតៈ។
កញ្ញា គី វិល័យវណ្ណ និស្សិតខ្មែរខាងវិទ្យាសាស្ត្រកុំព្យូទ័រនិងជាកម្មសិក្សាការីនៅក្រុមហ៊ុន Google សហរដ្ឋអាមេរិក និយាយអំពីសារៈសំខាន់នៃការបង្កើតឲ្យមានកម្មវិធីនិងអង្គការគាំទ្រអ្នកជំនាញស្ត្រីក្នុងវិស័យបច្ចេកវិទ្យា។
ព័ត៌មានផ្សេងទៀត