ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ភាព​ជា​អ្នក​ដឹកនាំ​តម្រូវ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ក្នុង​ឆ្នាំ​នេះ មូលនិធី​អាស៊ី​ បាន​រៀប​​ចំ​កម្មវិធី​បណ្តុះបណ្តាល​ភាព​ជា​អ្នក​ដឹកនាំ​ Asia Foundation Development Fellows Program សម្រាប់​ជនជាតិ​អាស៊ី​ដែល​មាន​អាយុ​ក្រោម​៤០​ឆ្នាំ។ កម្មវិធី​​រយៈ​ពេល​៤​សប្តាហ៍​​នេះ​មាន​គោលដៅ​​អភិវឌ្ឍ​ភាព​ជា​អ្នក​ដឹកនាំ​ដល់​អ្នក​ដឹកនាំ​វ័យ​ក្មេង​ពី​ប្រទេស​​ចំនួន​១២​នៅ​អាស៊ី ដោយនាំ​ពួក​គេ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម កូរ៉េ ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក។ ក្នុង​ចំណោម​​នោះ ​មាន​អ្នក​ចូលរួម​ពី​ប្រទេស​កម្ពុជា គឺ​ លោក ម៉ៅ សាវិន នាយក​ប្រចាំ​ប្រទេស​កម្ពុជា​​នៃ​​ក្រុមហ៊ុន​វិនិយោគ EMIA ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី។ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅនេះ លោក សឹង សុផាត នៃ VOA បាន​សាក​សួរ​លោក ម៉ៅ សាវិន អំពី​​​ការ​ដក​ពិសោធន៍​ពី​​គន្លឹះ​នៃ​ការ​បណ្តុះ​ភាព​ជា​អ្នក​ដឹកនាំ​នៅ​ប្រទេសទាំង​បី​ និង​ផល​ប៉ះពាល់​នៃ​ភាព​តានតឹង​នយោបាយ​ចំពោះ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG