ក្នុងការបង្ក្រាបទីតាំងចាក់ភ្នាល់បញ្ជល់មាន់និងអាប៉ោងមួយកន្លែងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២៧នាក់ ក្នុងនោះ១៣នាក់អាច ជាអ្នកសារព័ត៌មានដោយសារមានបណ្ណអ្នកសារព័ត៌មានចេញដោយក្រសួងព័ត៌មាន។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ កំពុងពិចារណាដាក់កំហិត ឬហាមឃាត់និស្សិតអន្តរជាតិមិនឲ្យធ្វើការក្រោយបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក។ ក្រុមមន្ត្រីថ្លែងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋអាមេរិកាំងដែលអត់ការងារធ្វើ។
ការស្ទង់មតិរបស់មេដឹកនាំក្នុងការសិក្សាអប់រំអន្តរជាតិ ប្រាប់ឲ្យដឹងថា សហរដ្ឋ អាមេរិក អាចខាតបង់ប្រាក់៤,៥ពាន់លានដុល្លារ និងការងាររាប់ពាន់ទៀតក្នុងអំឡុងនៃការរាលដាលជំងឺកូវីដ១៩នេះ។
ចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបានគេរំពឹងថា នឹងកើនឡើងជាថ្មីទៀត។ ក៏ប៉ុន្តែ អ្នកជំនាញទទួលស្គាល់ថា គេពិបាកនឹងអាចរំពឹងឲ្យមនុស្សនៅតែផ្ទះបានណាស់ នៅក្នុងស្ថានការណ៍បិទដំណើរសេដ្ឋកិច្ចមួយរយៈនេះ។
សាលារៀនកាន់តែច្រើនក្នុងប្រទេសប៊ែលហ្ស៊ិកនៅទ្វីបអឺរ៉ុប បានបើកទ្វារទទួលសិស្សានុសិស្សវិញកាលពីថ្ងៃចន្ទបន្ទាប់ពីសាលាខ្លះបានបើកសាកល្បងកាលពីថ្ងៃសុក្រសប្តាហ៍មុន ជាផ្នែកមួយនៃជំហានបន្ទាប់នៃការបន្ធូរបន្ថយការដាក់កំហិតដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
អ្នកនាង សន ស្រីនុច មានបទពិសោធន៍បកប្រែភាសាសញ្ញាប្រមាណ១៥ឆ្នាំមកហើយ។ ថ្មីៗនេះ អ្នកនាងក៏បានជួយអប់រំអ្នកថ្លង់ ទាក់ទងនឹងការការពារខ្លួនពីជំងឺរាតត្បាតសាកលកូវីដ១៩។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចពន្យារការបិទសាលារៀនមួយសប្តាហ៍បន្តទៀត ខណៈដែលករណីកើតជំងឺកូវីដ១៩ថ្មីដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី មានការកើនឡើង។
អង្គការសម្ព័ន្ធសិទ្ធិកុមារថា សុខុមាលភាពកុមារប្រឈមនឹងហានិភ័យទាំងក្នុង និងក្រោយពេលមានវិបត្តិសុខភាពសាធារណៈបណ្តាលមកពីវីរុសកូរ៉ូណា ដោយសារពួកគេត្រូវចំណាយពេលច្រើនម៉ោងក្នុងការសិក្សាតាមប្រព័ន្ធអេឡិកត្រូនិកដែលធ្វើឲ្យប៉ះពាល់ភ្នែកនិងសុខភាពផ្លូវចិត្តកុមារ។
បណ្តាញផ្សាយទូរទស្សន៍ធំៗចំនួន៤នឹងចាក់ផ្សាយកម្មវិធីពិសេសនេះនៅថ្ងៃទី១៦ ខែឧសភាខាងមុខ ដោយមានការផ្សាយបន្តតាមស្ថានីយដៃគូនិងតាមអនឡាញ។
ការផ្លាស់ប្តូរពីការសិក្សានៅក្នុងថ្នាក់រៀន ទៅតាមអនឡាញ កំពុងជួបប្រទះភាពច្របូកច្របល់មួយចំនួន។ ដើម្បីជួយកាត់បន្ថយភាពច្របូកច្របល់ទាំងនោះ មហាវិទ្យាល័យជាង ១៩០ នៅសហរដ្ឋអាមេរិក បានប្រើប្រាស់វិធីកំណត់ពិន្ទុដល់សិស្ស ដើម្បីអាចឲ្យពួកគេអាចបត់បែនបាន។
គ្រឹះស្ថានសិក្សាមួយចំនួនបានចាប់ផ្តើមរៀបចំកម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថល សម្រាប់សិស្សានុសិស្សនិងនិស្សិត ប៉ុន្តែអ្នកជំនាញបង្ហាញការព្រួយបារម្ភអំពីគុណភាព និងកង្វះឧបករណ៍ទំនើប ដែលសិស្សមិនមាន។
ក្នុងរយៈពេលពីរថ្ងៃ បទចម្រៀងមួយនេះ ដែលមានបទភ្លេងញាក់កន្ត្រាក់អារម្មណ៍អមដោយការច្រៀង rap ទទួលបានការចូលទស្សនាចំនួនជាង១៣០.០០០ដង លើបណ្ដាញសង្គម។
ព័ត៌មានផ្សេងទៀត
No media source currently available