អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅក្នុងខែឧសភានេះ នឹងធ្វើជាអ្នកថ្លែងសុន្ទរកថា ក្នុងអ្វីដែលអាចនឹងក្លាយជាពិធីចញ្ចប់ការសិក្សានិងប្រគល់សញ្ញាប័ត្រដល់សិស្សវិទ្យាល័យថ្នាក់ទី១២ ធំបំផុតក្នុងពិភពលោក ដោយសារឆ្នាំនេះពិធីនេះត្រូវបានលុបចោលដោយសារវិបត្តិជំងឺរាត្បាតកូវីដ១៩។
បណ្តាញផ្សាយទូរទស្សន៍ធំៗចំនួន៤នឹងចាក់ផ្សាយកម្មវិធីពិសេសនេះនៅថ្ងៃទី១៦ ខែឧសភាខាងមុខ ដោយមានការផ្សាយបន្តតាមស្ថានីយដៃគូនិងតាមអនឡាញ។
ក្នុងកម្មវិធីពិសេសក៏នឹងមាកការចូលរួមរបស់តារាកីឡាបាល់បោះ LeBron James សកម្មជនសិទ្ធិស្ត្រីប៉ាគីស្ថាននាង Malala Yousafzai និងតារាភាពយន្តលោក Ben Platt។
មានសិស្សវិទ្យាល័យថ្នាក់ទី១២អាមេរិកប្រហែល៣លាននាក់នឹងបញ្ចប់ការសិក្សានៅឆ្នាំនេះ ប៉ុន្តែពួកគេមិនទទួលបានពិធីប្រគល់សញ្ញាប័ត្រដូចរាល់ឆ្នាំទេ ដោយមានពិធីអធិកអធមនិងការចូលរួមពីក្រុមគ្រួសារនោះ៕