រដ្ឋាភិបាលបានប្រកាសបិទសាលានៅទូទាំងប្រទេស ដើម្បីបញ្ចៀសការរីករាលដាលនៃវីរុសកូរ៉ូណា ដែលមានជិត៤០ករណីហើយនៅកម្ពុជា។ ការបិទសាលារៀននេះធ្វើឲ្យឪពុកម្តាយក្នុងក្រុងសៀមរាបបារម្ភអំពីការសិក្សារបស់កូនៗពួកគេ។
ខណៈដែលករណីឆ្លងវីរុសកូរ៉ូណាកើនឡើងនៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលនៅថ្ងៃនេះបានប្រកាសបិទការបង្រៀននៅតាមសាលាទាំងអស់នៅក្នុងប្រទេសចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ឧត្តមសិក្សា។
កម្មវិធីថ្មីនេះផ្តោតលើមុខវិជ្ជាចំនួនពីរសំខាន់គឺភាសាខ្មែរនិងគណិតវិទ្យា តាមរយៈការអាននិងការអនុវត្តសម្រាប់កូនសិស្ស និងការពង្រឹងសមត្ថភាពនិងវិធីសាស្រ្តសម្រាប់គ្រូបង្រៀន។
យុវជន ស្រ៊ិន សុខមាន ជាអ្នកស្រឡាញ់ប្រវត្តិសាស្រ្តនិងវប្បធម៌ខ្មែរមួយរូបនៅកម្ពុជា។ លោកបានចំណាយពេលវេលាជាច្រើនឆ្នាំដើម្បីចងក្រងនូវសៀវភៅស្តីពីអគារបេតិកភណ្ឌមួយក្រោមចំណងជើងថា «កម្ពុជាកន្លះសតវត្សរ៍មុននិងក្រោយ ភាគមួយ»។
ឥណ្ឌូនេស៊ីមានសក្ដានុពលប្រជាសាស្រ្ត ដែលមានប្រជាជនវ័យក្មេងមួយភាគធំនៃប្រជាជនសរុបចំនួន២៦០លាននាក់។ ឥណ្ឌូនេស៊ីមានសក្តានុពលដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែការណ៍នេះបានថមថយទៅវិញដោយសារតែសមិទ្ធផលទាបក្នុងវិស័យអប់រំ។
នៅក្នុងឆ្នាំ២០១៩ ជំងឺដែលអាចការពារបាន បានឆក់យកជីវិតមនុស្សជាង១សែន ៤ម៉ឺននាក់ ដែលអ្នកស្លាប់ទាំងនោះភាគច្រើនជាកុមារ និងទារក។ សោកនាដកម្មទាំងនេះកើតឡើងដោយសារតែពួកគេខកខានមិនបានទទួលវ៉ាក់សាំងការពារជំងឺកញ្ជ្រិល។
បេក្ខជនមួយរូបដែលបានដាក់ពាក្យស្នើសុំអន្តរាគមន៍ បានប្រាប់ VOA ថា លោកមិនអាចទទួលយកការបកស្រាយពីគណៈកម្មការនាយករៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមបានទេ ដោយសារតែការលាក់លៀមមិនបង្ហាញពិន្ទុ និងចំណាត់ថ្នាក់របស់បេក្ខជនជាសាធារណៈ។
សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកកំពុងធ្វើសកម្មភាពរៃអង្គាសថវិកាដើម្បីជួយទិញសៀវភៅសិក្សាផ្តល់ឱ្យកុមារនៅកម្ពុជាក្រោមដែលមានចំនួនកាន់តែច្រើនឡើងចង់សិក្សាអក្សរសាស្រ្តខ្មែរប៉ុន្តែពួកគេប្រឈមនឹងកង្វះខាតសៀវភៅអាននិងឯកសារយោង។
ព័ត៌មានផ្សេងទៀត
No media source currently available