សន្និសីទនេះរៀបចំដោយសហព័ន្ធសង្គ្រោះជីវិតអន្តរជាតិ (ILSF) សហការគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO) មានអ្នកចូលរួមចំនួន៥០០នាក់ មកពីប្រទេសជាង៦០ ដែលភាគច្រើនជាអ្នកជំនាញ និងស្រាវជ្រាវពាក់ព័ន្ធនឹងការបង្ការការលង់ទឹក។
អ្នកចូលរួមមកពី៦០ប្រទេស បានលើកពីកង្វល់នៃការស្លាប់ដោយការលង់ទឹកក្នុងពិភពលោក ក្នុងសិក្ខាសាលានៅទីក្រុងដឺបឺន អាហ្វ្រិកខាងត្បូងក្នុងសប្ដាហ៍នេះ។ អ្នកជំនាញម្នាក់របស់អ.ស.ប បានព្រមានថា ការស្លាប់ដោយសារការលង់ទឹក អាចជារឿងសោកសៅមួយនៅកម្ពុជា បើមិនមានការយកចិត្តទុកដាក់ទេនោះ។
លោកឡាច សាវី នាយកអង្គការ Aide et Action ប្រចាំតំបន់អាស៊ីគ្នេយ៍ និងប្រទេសចិនកំពុងចូលរួមមហាសន្និបាតលើកទី៧៤របស់អង្គការសហប្រជាជាតិនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។
អ្នកនាង នាង សុវឌ្ឍនា ឬ (DJ NANA) បានឆ្លៀតពេលផ្តល់បទសម្ភាសន៍ដល់អ្នកស្រី ស៊ូ ពេជ្រចិន្តានៃ VOA អំពីដំណើរទស្សនកិច្ចរបស់អ្នកនាងនៅសហរដ្ឋអាមេរិក ក៏ដូចជាការងារសិល្បៈរបស់អ្នកនាង និងការចូលរួមចំណែកជួយសង្គមតាមរយៈវីដេអូអប់រំខ្លីៗនៅលើបណ្តាញសង្គម។
ទីភ្នាក់ងារប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសនីហ្សេរីយ៉ាកំពុងធ្វើមាតុភូមិនិវត្តន៍ និងការតាំងទីលំនៅឡើងវិញចំពោះស្ត្រីដែលរងគ្រោះដោយសារពលកម្មដោយបង្ខំ និងអំពើពេស្យាចារ។
ការចែករំលែកទស្សនៈរបស់លោកមហាធា ធ្វើឡើងនៅថ្ងៃទី១នៃដំណើរទស្សនកិច្ចរបស់លោកចំនួនបីថ្ងៃនៅប្រទេសកម្ពុជា។
ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា កុមារភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ាជាងកន្លះលាននាក់ នៅក្នុងប្រទេសបង់ក្លាដែស មិនបានរៀនពីបំណិនជីវិត ដែលពួកគេត្រូវការសម្រាប់អនាគតរបស់ពួកគេ។
មនុស្សជំនាន់ Z ដែលត្រូវបានគេកំណត់ថាជាជំនាន់មនុស្សក្មេងជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក កំពុងឈានទៅមានចំនួនច្រើនជាង និងមានឥទ្ធិពលលើសង្គមច្រើនជាងមនុស្សជំនាន់មុនៗ។
លោក នៅ វណ្ណារិន ដែលជាអ្នកយកព័ត៌មានរបស់ VOA ផ្សាយជាខេមរភាសា គឺជាអ្នកចូលរួមពីប្រទេសកម្ពុជាតែមួយរូបគត់ ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងដំណើរទស្សនកិច្ចព័ត៌មាននេះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ត្រូវបានបញ្ចប់ ក្រោយដំណើរការរយៈពេល២ថ្ងៃពេញ។ នៅក្នុងឆ្នាំ២០១៩នេះ សិស្សានុសិស្សប្រមាណ ១១៧ ០០០ នាក់បានចូលរួមប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ នៅតាមមណ្ឌលប្រឡងនានាទូទាំងរាជធានីខេត្តដែលមានចំនួន២០២មណ្ឌល។
«ទិវាផ្តល់ក្តីស្រលាញ់ចំពោះកុមារ» បង្កើតនូវកម្មវិធី និងសកម្មភាពសង្គមផ្សេងៗ ដែលលើកទឹកចិត្តឲ្យកុមារកាន់តែស្រលាញ់សាលារៀន។
ព័ត៌មានផ្សេងទៀត
No media source currently available