ក្រោយពីមានកំណែទម្រង់អស់រយៈកាលកន្លងទៅ លទ្ធផលនៃការប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិមានការកើនឡើងជាបន្តបន្ទាប់។ ការអនុវត្តរបស់ លោក ហង់ ជួន ណារ៉ុន ត្រូវបានគេកត់សម្គាល់ថា ហាក់ទទួលបានជោគជ័យ គឺនៅចុងឆ្នាំ២០១៨នេះ ដោយអត្រាសិស្សជាប់សឹងតែពីរភាគបី នៃបេក្ខជនទាំងអស់។
អ្នកស្រី អុល ធីតា ទើបតែបាត់បង់កូនស្រីពីរនាក់។ ពួកគេត្រូវបានរំលោភសម្លាប់កាលពីថ្ងៃទី១៧ ខែតុលា ក្រោយឪពុកម្តាយបានចាកចេញពីផ្ទះទៅធ្វើការនៅភ្នំពេញ និងនៅប្រទេសថៃ។
លោក គុណ ចិន្តា អ្នកគ្រប់គ្រងផ្នែកអនឡាញ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឬ Cambodian Center for Independent Media បានចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA ស្ដីពី «វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា» កាលពីថ្ងៃច័ន្ទទី២៩ ខែតុលា ឆ្នាំ២០១៨នេះ។
ឆ្នាំនេះ រាជបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែតបានផ្តល់ពានរង្វាន់ណូបែលសេដ្ឋកិច្ចដល់លោក William Nordhaus នៃសាកលវិទ្យាល័យ Yale និងលោក Paul Romer នៃសាកលវិទ្យាល័យ New York។
នាងបានប្រាប់ VOA ថា៖ «នៅពេលដែលខ្ញុំនៅក្មេង ខ្ញុំមិនខ្វល់ច្រើនអំពីយេនឌ័រ ឬវិសមភាពនៅក្នុងសង្គមឡើយ»។ នាងបានផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន នៅពេលដែលនាងចាប់ផ្តើមស្វែងយល់ពីបញ្ហាសង្គមក្រោយពេលបានប្រើប្រាស់អ៊ីនធឺណិតនៅតាមហាងកាហ្វេ។
នៅឆ្នាំ២០១៤ លោក អួន កុសល បានបង្កើតសាលាម៉ាឌ័រហូមខេមបូឌៀ Mother Home Cambodia ដែលបង្រៀនកុមារនៅជនបទដោយមិនយកកម្រៃ។
កញ្ញា យូ សុធារី នៃ VOA បានសម្ភាសន៍តាមទូរស័ព្ទជាមួយលោក អួន កុសល កាលពីពេលថ្មីៗនេះ អំពីសាលាម៉ាឌ័រហូមខេមបូឌៀ និងការតាំងចិត្តរបស់លោកក្នុងការបណ្តុះបណ្តាលភាសាអង់គ្លេសដល់កុមារនៅជនបទ។
បន្ទាប់ពីសាលារាជធានីភ្នំពេញប្រកាសមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែក្បួន ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកក្នុងថ្ងៃទី៥ ខែតុលាខាងមុខ នៅថ្ងៃអង្គារនេះ ប្រធានសមាគមគឺអ្នកស្រី អ៊ុក ឆាយាវី អះអាងថា សមាគមនឹងនៅតែបន្តធ្វើតាមគម្រោង បើទោះជាមានការហាមឃាត់។
លោក ឃាង ធីតា គឺជាគ្រូបង្រៀននៅឯសាលាអប់រំនៃសាកលវិទ្យាល័យ Western Australia ក្នុងប្រទេសអូស្រ្តាលី។ លោកក៏ជាអ្នកស្រាវជ្រាវឯករាជ្យ និងទីប្រឹក្សាផ្នែកអប់រំផងដែរ ដែលភាគច្រើននៃការស្រាវជ្រាវរបស់លោកផ្តោតលើការអប់រំនៅកម្ពុជា។
ពានរង្វាន់ Magsasay នេះទទួលស្គាល់ការងាររបស់លោក ឆាង យុ ក្នុងការថែរក្សាការចងចាំនៃការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហម និងបេសកកម្មស្ទើរពេញមួយជីវិតរបស់លោកក្នុងការស្តារឡើងវិញនូវយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា។
បន្ទាប់ពីមានការតវ៉ានៅមុខក្រសួងអប់រំ ដោយមិនសុខចិត្តទៅនឹងលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបក្នុងឆ្នាំ២០១៨នេះ នៅថ្ងៃពុធនេះ ក្រសួងអប់រំបានប្រកាសបង្កើតគណៈកម្មការដើម្បីពិនិត្យ និងដោះស្រាយពាក្យបណ្តឹងទាំងនោះ ដោយកំណត់រយៈពេលមួយសប្តាហ៍។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCRបានរាយការណ៍ថា កុមារភៀសខ្លួនចំនួន ៤ លាននាក់ មិនបានចូលសាលារៀន ដែលនេះជាស្ថានការណ៍មួយដែលផ្ដល់សញ្ញាមិនល្អសម្រាប់អនាគតរបស់ពួកគេ ក៏ដូចជាសម្រាប់សុខុមាលភាពសហគមន៍ដែលពួកគេរស់នៅផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available