បទសម្ភាសន៍ VOA ៖ លោក ឃាង ធីតាថា នាយកសាលាបឋមសិក្សានៅកម្ពុជាមានមុខងារនយោបាយ
លោក ឃាង ធីតា គឺជាគ្រូបង្រៀននៅឯសាលាអប់រំនៃសាកលវិទ្យាល័យ Western Australia ក្នុងប្រទេសអូស្រ្តាលី។ លោកក៏ជាអ្នកស្រាវជ្រាវឯករាជ្យ និងទីប្រឹក្សាផ្នែកអប់រំផងដែរ ដែលភាគច្រើននៃការស្រាវជ្រាវរបស់លោកផ្តោតលើការអប់រំនៅកម្ពុជា។ លោកធ្លាប់ធ្វើការជាមួយអង្គការ UNESCO ដែលផ្តោតជាចំបងលើការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា។ កាលពីពេលថ្មីៗនេះ លោក បានសហការជាមួយលោក Tom O'Donoghue និង លោក Simon Clarke ដើម្បីនិពន្ធសៀភៅថ្មីមួយ ដែលមានចំណងជើងថា «ភាពជាអ្នកដឹកនាំនៅក្នុងកម្រិតបឋមសិក្សានៅកម្ពុជា» ដែលបានផ្សាយកាលពីខែមេសា ឆ្នាំ២០១៨។ កញ្ញា យូ សុធារី នៃ VOA បានសម្ភាសន៍តាមទូរស័ព្ទជាមួយលោក ឃាង ធីតា កាលពីពេលថ្មីៗនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងកញ្ញា យូ សុធារី នៃVOA អំពីខ្លឹមសារសំខាន់ៗនៃសៀវភៅរបស់លោក៕