ក្រុមផ្ទេរតំណែងលោក Trump ក៏បានផ្តល់អនុសាសន៍ផងដែរឲ្យដាក់ពន្ធគយលើទំនិញអាគុយគ្រប់ប្រភេទទូទាំងសាកលលោកដើម្បីជំរុញផលិតកម្មរបស់អាមេរិក ហើយបន្ទាប់មកចរចាលើកលែងពន្ធដល់ប្រទេសសម្ព័ន្ធមិត្តនីមួយៗ។ នេះបើតាមឯកសារនោះ។
អ្នកនេសាទបានញញឹមជាមួយមន្ត្រីមកពីរដ្ឋបាលជលផលកម្ពុជានៅពេលដែលពួកគេលើកបង្ហាញត្រីរាជដែលមានប្រវែងពីរម៉ែត្រនិងមានទម្ងន់រហូតដល់ ១៣០ គីឡូក្រាមទាំងនេះ មុនពេលព្រលែងត្រីទាំងនេះចូលក្នុងទន្លេវិញ។
សារព័ត៌មានអន្តរជាតិ Reuters កាលពីថ្មីៗនេះបានចុះផ្សាយអត្ថបទមួយដោយលើកឡើងថា ប្រទេសចិនបានផ្អាកផ្តល់កម្ចីថ្មីដល់កម្ពុជាក្នុងឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់កម្ពុជាថា ចិននឹងមិន«បោះបង់ចោល»កម្ពុជាឡើយ។
ប្រទេសឥណ្ឌាមិនគាំទ្រការបង្កើតរូបិយបណ្ណរួមក្នុងចំណោមប្លុក BRICS ដែលមានសមាជិកប្រាំបួនប្រទេសទេ ក៏ប៉ុន្តែខ្លួនកំពុងព្យាយាមលើកតម្កើងពាណិជ្ជកម្មដែលប្រើរូបិយបណ្ណក្នុងស្រុករបស់ខ្លួន នេះបើតាមអ្នកវិភាគនៅទីក្រុងញូវដែលី។
អង្គការការពារសិទ្ធិមនុស្សចំនួនពីរគឺ អង្គការលីកាដូ និងអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) បានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការអនុវត្តកម្ចីបែបកេងប្រវ័ញ្ចមួយចំនួនក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
អ្នកវិភាគនិយាយថា ការចោទប្រកាន់ទាំងនោះអាចធ្វើ ឱ្យបាត់ទំនុកចិត្តសម្រាប់អ្នកវិនិយោគនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣នៅទ្វីបអាស៊ី នៅពេលដែលប្រទេសនេះកំពុងព្យាយាមទាក់ទាញវិនិយោគិនបរទេស។
លោក អាត់ ធន់ ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាផ្នែកមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលបានបង្កើតឱកាសការងារឱ្យប្រជាពលរដ្ឋកម្ពុជាជិត ១ លាននាក់។ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាជួបពិភាក្សាជាមួយសហភាពអឺរ៉ុប និងអនុវត្តទៅតាមលក្ខខណ្ឌដែលបានចែង។
អ្នកវិភាគបានវាយតម្លៃថា កិច្ចខំប្រឹងប្រែងនេះកើតឡើង ក្រោយអង់គ្លេសបានដកខ្លួនចេញពីសហភាពអឺរ៉ុប និងកំពុងបង្កើនមុខមាត់របស់ខ្លួនលើឆាកនយោបាយអន្តរជាតិឡើងវិញ ដោយកៀរគរការគាំទ្រពីបណ្តាប្រទេសជាដៃគូតាមរយៈការផ្តល់ឱ្យនូវប្រព័ន្ធអនុគ្រោះពន្ធដែលស្រដៀងគ្នានឹងប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។
ការកាត់បន្ថយនេះ និងទម្លាក់អត្រាគោលរបស់ធនាគារកណ្តាលដល់ប្រហែល ៤,៦ភាគរយ ធ្លាក់ចុះពីកម្រិត ៥,៣ភាគរយ ខ្ពស់បំផុតក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយ មុនពេលកិច្ចប្រជុំខែកញ្ញា។
ធនាគារជាតិសហរដ្ឋអាមេរិកបានសម្រេចកាត់បន្ថយអត្រាការប្រាក់ជាលើកទី២ចំនួន ០,២៥% នៅថ្ងៃព្រហស្បតិ៍នេះ។ ចំណាត់ការថ្មីនេះធ្វើឲ្យអត្រាការប្រាក់ជាតិធ្លាក់ចុះមកនៅត្រឹម ៤,៦%។
ការបើកការនាំចេញឡើងវិញនេះបានធ្វើឱ្យតម្លៃអង្ករសនៅវៀតណាម ថៃ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ាធ្លាក់ចុះ។ នេះបើតាមអ្នកជំនាញក្នុងប្រទេសកម្ពុជា។
ក្រសួងទេសចរណ៍នឹងរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន រយៈពេល២ថ្ងៃក្នុងខេត្តសៀមរាបគឺ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែតុលានេះ ដើម្បីទាក់ទាញទេសចរទូទៅ ព្រមទាំងផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។
ព័ត៌មានផ្សេងទៀត
No media source currently available