នៅក្នុងត្រីមាសទីបីនៃឆ្នាំមុន ប្រទេសចិនមានឱនភាពវិនិយោគផ្ទាល់ពីបរទេសប្រចាំត្រីមាសជាលើកដំបូងរបស់ខ្លួនចំនួន១១,៨ពាន់លានដុល្លារ ដែលនោះជាលើកដំបូងដែលបានកើតឡើងចាប់ពីឆ្នាំ១៩៩៨។ នោះមានន័យថា ការដកការវិនិយោគនិងការធ្លាក់ចុះអាជីវកម្មមានចំនួន ១១,៨ពាន់លានដុល្លារច្រើនជាងការវិនិយោគថ្មីនេះបើយោងតាមសារព័ត៌មាន Bloomberg។
ប៉ុន្តែរបាយការណ៍នៅតែរកឃើញថា ប្រជាពលរដ្ឋមួយចំនួនតូចបានលក់ដីរបស់ខ្លួន ដើម្បីសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដូចការសិក្សារបស់អង្គការសង្គមស៊ីវិលកាលពីកន្លងទៅដែរ។
ក្រុមប្រតិភូនេះក៏បានបង្ហាញផងដែរថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោកស្រី Janet Yellen នឹងត្រឡប់ទៅប្រទេសចិនវិញដើម្បីធ្វើទស្សនកិច្ចមួយនៅពេលអនាគត។ លោកស្រីធ្លាប់ធ្វើទស្សនកិច្ចនៅប្រទេសចិនកាលពីខែកក្កដា។
នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ អ្នកស្រី Kristalina Georgieva បានថ្លែងក្នុងបទសម្ភាសន៍មួយ នៅរដ្ឋធានីវ៉ាស៊ីនតោនថា៖ «វានឹងជាឆ្នាំដ៏តឹងតែងមួយ ពីព្រោះគោលនយោបាយសារពើពន្ធត្រូវរៀបចំជាប្រាក់ទំនុកបម្រុងឡើងវិញ និងដោះស្រាយបញ្ហាបំណុលដែលបានកើនឡើងនៅតាមបណ្តាប្រទេសមួយចំនួន»។
អ្នកជំនាញវិស័យអចលនទ្រព្យអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ននៅមិនទាន់មានភាពល្អប្រសើរឡើយ ដោយសារតែបញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងការមិនសូវមានអ្នកវិនិយោគពីបរទេសជាពិសេសពីប្រទេសចិន។
បើតាមក្រសួងរ៉ែ និងថាមពល ក្រសួងបានអប់រំដល់ម្ចាស់ទីតាំងរ៉ែមាសអនាធិបតេយ្យទាំងនោះអំពីនីតិវិធី ផលប៉ះពាល់ធ្ងន់ធ្ងរលើសុវត្ថិភាព សុខភាព និងបរិស្ថាន នៅអំឡុងពេលក្រសួងចុះពិនិត្យនិងទប់ស្កាត់។
ការិយាល័យជាតិស្ថិតិចិនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៥,២% រហូតដល់ចំនួន ១៧,៦ លានលានដុល្លារកាលពីឆ្នាំមុន។
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សម្រេចបង្កើត«ក្រុងរុនតាឯកតេជោសែន» ដែលជាតំបន់ថ្មីសម្រាប់អ្នកដែលត្រូវបានជម្លៀសចេញពីតំបន់អង្គរ ពលរដ្ឋដែលរស់នៅតំបន់រុនតាឯកបានបង្ហាញការសាទរនិងសង្ឃឹមថាការបង្កើតក្រុងនេះនឹងផ្តល់ឱកាសការងារដល់ពួកគេ។
កម្ពុជាសង្ឃឹមថាក្នុងឆ្នាំ ២០២៤ នេះ ការនាំអង្ករចេញនឹងកើនឡើងបន្ថែមទៀត ដើម្បីអាចឈានទៅសម្រេចគោលដៅនាំចេញអង្ករឱ្យដល់ ១លានតោន នៅឆ្នាំ ២០២៥ ខាងមុខ ខណៈការនាំចេញអង្ករកាលពីឆ្នាំមុន មានចំនួន ៦៥ម៉ឺនតោន។
គម្រោងស្ថាបនាផ្លូវទឹកឬហៅថាព្រែកជីក តម្លៃប្រមាណ ១៧០០លានដុល្លារនេះ ជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់រដ្ឋាភិបាលចិន ដែលកំពុងអះអាងថាទទួលបានផលប្រយោជន៍ច្រើនពីគំនិតផ្តួចផ្តើម BRI ដែលចាប់ផ្តើមតាំងពីឆ្នាំ ២០១៣ មក។
លោក ហ៊ុន ម៉ាណែត ដែលកាន់តំណែងជាង ៤ ខែមកហើយ ថ្លែងថា រដ្ឋាភិបាលរបស់លោកសម្រេចរក្សាតម្លៃអគ្គិសនីនៅដដែល ខណៈប្រទេសអាស៊ាន និងបណ្តាប្រទេសដទៃទៀតដំឡើងថ្លៃ ដោយសារតែវិបត្តិសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន។
តួលេខគយបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសរុស្ស៊ីបានកើនដល់ជាង ២៤០ពាន់លានដុល្លារ ដោយមានលើសពីគោលដៅចំនួន ២០០ពាន់លានដុល្លារ ដែលត្រូវបានកំណត់ក្នុងការប្រជុំទ្វេភាគីកាលពីឆ្នាំទៅ។
ព័ត៌មានផ្សេងទៀត
No media source currently available