បើតាមក្រសួងរ៉ែ និងថាមពល ក្រសួងបានអប់រំដល់ម្ចាស់ទីតាំងរ៉ែមាសអនាធិបតេយ្យទាំងនោះអំពីនីតិវិធី ផលប៉ះពាល់ធ្ងន់ធ្ងរលើសុវត្ថិភាព សុខភាព និងបរិស្ថាន នៅអំឡុងពេលក្រសួងចុះពិនិត្យនិងទប់ស្កាត់។
ការិយាល័យជាតិស្ថិតិចិនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៥,២% រហូតដល់ចំនួន ១៧,៦ លានលានដុល្លារកាលពីឆ្នាំមុន។
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សម្រេចបង្កើត«ក្រុងរុនតាឯកតេជោសែន» ដែលជាតំបន់ថ្មីសម្រាប់អ្នកដែលត្រូវបានជម្លៀសចេញពីតំបន់អង្គរ ពលរដ្ឋដែលរស់នៅតំបន់រុនតាឯកបានបង្ហាញការសាទរនិងសង្ឃឹមថាការបង្កើតក្រុងនេះនឹងផ្តល់ឱកាសការងារដល់ពួកគេ។
កម្ពុជាសង្ឃឹមថាក្នុងឆ្នាំ ២០២៤ នេះ ការនាំអង្ករចេញនឹងកើនឡើងបន្ថែមទៀត ដើម្បីអាចឈានទៅសម្រេចគោលដៅនាំចេញអង្ករឱ្យដល់ ១លានតោន នៅឆ្នាំ ២០២៥ ខាងមុខ ខណៈការនាំចេញអង្ករកាលពីឆ្នាំមុន មានចំនួន ៦៥ម៉ឺនតោន។
គម្រោងស្ថាបនាផ្លូវទឹកឬហៅថាព្រែកជីក តម្លៃប្រមាណ ១៧០០លានដុល្លារនេះ ជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់រដ្ឋាភិបាលចិន ដែលកំពុងអះអាងថាទទួលបានផលប្រយោជន៍ច្រើនពីគំនិតផ្តួចផ្តើម BRI ដែលចាប់ផ្តើមតាំងពីឆ្នាំ ២០១៣ មក។
លោក ហ៊ុន ម៉ាណែត ដែលកាន់តំណែងជាង ៤ ខែមកហើយ ថ្លែងថា រដ្ឋាភិបាលរបស់លោកសម្រេចរក្សាតម្លៃអគ្គិសនីនៅដដែល ខណៈប្រទេសអាស៊ាន និងបណ្តាប្រទេសដទៃទៀតដំឡើងថ្លៃ ដោយសារតែវិបត្តិសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន។
តួលេខគយបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសរុស្ស៊ីបានកើនដល់ជាង ២៤០ពាន់លានដុល្លារ ដោយមានលើសពីគោលដៅចំនួន ២០០ពាន់លានដុល្លារ ដែលត្រូវបានកំណត់ក្នុងការប្រជុំទ្វេភាគីកាលពីឆ្នាំទៅ។
នៅក្នុងឆ្នាំ២០២៣ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២២។ អ្នកតាមដានលើកឡើងថាការធ្លាក់ចុះនេះបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកល ហើយនិងបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងការមិនទាន់ផ្តល់ប្រព័ន្ធអនុគ្រោះ GSP របស់សហរដ្ឋអាមេរិកឡើងវិញ។
ក្រោយមានការបន្ថយតម្លៃការប្រើប្រាស់ផ្លូវចេញ-ចូលអាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប ពលរដ្ឋដែលជាអ្នកប្រកបរបរដឹកភ្ញៀវទេសចរនៅតែមិនពេញចិត្តចំពោះការបន្ថយតម្លៃនោះ។ អភិបាលរងខេត្តសៀមរាបលើកឡើងថា ការសម្រួលតម្លៃនេះគឺជារឿងមួយដែលជួយដល់ពលរដ្ឋបានខ្លះ។
សាច់គោបង្កក សាច់ជ្រូកបង្កក និងសាច់បង្កកផ្សេងទៀត គឺមិនមានការហាមឃាត់នោះទេ ដែលមានន័យថាក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដែលមានអាជ្ញាបណ្ណត្រឹមត្រូវ នៅតែអនុញ្ញាតឱ្យនាំចូលបានជាធម្មតា។ នេះបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
ការព្យាកររបស់អង្គការសហប្រជាជាតិគឺទាបជាងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិក្នុងខែតុលា និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OECD កាលពីចុងខែវិច្ឆិកា ឆ្នាំមុន។
ចាប់តាំងពីរដ្ឋាភិបាលចិនបានដកវិធានការដ៏តឹងរ៉ឹងនៅក្នុងការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ កាលពីចុងឆ្នាំ ២០២២ មក សេដ្ឋកិច្ចចិនបានប្រឹងប្រែងយ៉ាងត្រដាបត្រដួសដើម្បីត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available