របាយការណ៍ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍដែលត្រូវបានធ្វើបច្ចុបន្នភាពរបស់អង្គការ UNCTAD បានប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចសាកលោកនឹងធ្លាក់ចុះពី ៣,៦% ទៅ ២,៦% នៅក្នុងឆ្នាំ២០២២។
គេមិនទាន់ដឹងនៅឡើយទេថា តើការកំណត់យកអាករលើតម្លៃបន្ថែម នេះនឹងប៉ះពាល់កម្រិតណាក្នុងប្រទេសកម្ពុជា ដែលមានអ្នកប្រើប្រាស់ហ្វេសប៊ុកប្រមាណ១៣លានគណនី។
ការឡើងថ្លៃទំនិញកំពុងប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិកជាច្រើននាក់។ សម្រាប់សហគមន៍ថៃនៅទីក្រុង Los Angeles មនុស្សជាច្រើនត្រូវធ្វើការជ្រើសរើសដ៏ពិបាកមួយចំនួន។ លោក Nopparat Chaichalearmmongkol និង Supakit Pattarateranon រាយការណ៍ពីទីក្រុង Los Angeles រដ្ឋ California។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួលដូចតទៅ៕
សេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទី១ឆ្នាំ២០២២នេះ បានកើនឡើងប្រមាណជាង៥%។
សេដ្ឋកិច្ចប្រទេសអ៊ុយក្រែនត្រូវគេរំពឹងថា នឹងធ្លាក់ចុះប្រមាណ១០%នៅក្នុងឆ្នាំ២០២២នេះ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើប្រទេសនេះ ក៏ប៉ុន្តែ ការធ្លាក់ចុះនេះ អាចកាន់តែអាក្រក់ខ្លាំងថែមទៀត បើសង្គ្រាមនេះត្រូវអូសបន្លាយពេលវេលានោះ។
ពលរដ្ឋមួយចំនួនដែលរស់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា ពួកគេកំពុងរងផលប៉ះពាល់ដោយផ្ទាល់ពីបញ្ហាប្រឈមសេដ្ឋកិច្ចទាំងនេះ ដោយខ្លះស្ទើរតែមិនអាចបន្តរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ខ្លួនបាន។ ពួកគេស្នើឲ្យរដ្ឋាភិបាលជួយសម្រួលឲ្យតម្លៃប្រេងសាំងចុះថោក ដើម្បីពួកគេអាចមានលទ្ធភាពបន្តការប្រកបរបររបស់ពួកគេតទៅមុខបាន។
តម្លៃប្រេងឆៅនៅលើពិភពលោក បានហក់ឡើងខ្ពស់ជាង១០ដុល្លារនៅព្រឹកថ្ងៃចន្ទនេះ ហើយតម្លៃប្រេងនេះឡើងប្រមាណជិត៩ដុល្លារគឺក្នុងតម្លៃជាង១២៤ដុល្លារក្នុងមួយធុងនៅលើទីផ្សារសហរដ្ឋអាមេរិក។
ក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ ហៅកាត់ថា «ក្រម» ត្រូវបានអនុម័តឲ្យប្រើប្រាស់លើកទីមួយកាលពីថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០១៥ ដោយសមាគមធនាគារនៅកម្ពុជា។
តម្លៃភាគហ៊ុនក្នុងទីក្រុងតូក្យូប្រទេសជប៉ុន និងទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះប្រមាណ ២% ហើយតម្លៃភាគហ៊ុនក្រុងហុងកុង និងក្រុង Sydney ប្រទេសអូស្ត្រាលី បានធ្លាក់ ចុះប្រមាណ ៣%។
នាពេលបច្ចុប្បន្ននេះ ចិនគ្រប់ គ្រងទីផ្សារលោហធាតុមេដែកពិភពលោកចំនួន៨៧% ក៏ដូចជារ៉ែកម្រប្រមាណ៥៥%និងការចម្រាញ់នៃសារធាតុរ៉ែទាំងនោះប្រមាណ៨៥%។
ភាគហ៊ុន បានធ្លាក់ចុះយ៉ាងខ្លាំងនៅអាស៊ីនៅថ្ងៃអង្គារនេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឲ្យកងទ័ពចូលក្នុងតំបន់ទាមទារបំបែករដ្ឋនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលបង្ហាញឲ្យឃើញថា ការឈ្លានពានដែលគេភ័យខ្លាចយូរមកហើយនោះ អាចកើតមានឡើង។
ព័ត៌មានផ្សេងទៀត
No media source currently available