ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ប្រកាស​វិធានការ​ជំរុញ​សង្វាក់​ផ្គត់ផ្គង់​លោហធាតុ​រ៉ែ​សំខាន់ៗ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​អំឡុងពេល​នៃ​ជំនួប​តាម​អនឡាញ​មួយ​ស្ដី​ពី​ការ​ផ្ដត់ផ្គង់​លោហធាតុរ៉ែ ​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (Photo by Brendan Smialowski / AFP)
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​អំឡុងពេល​នៃ​ជំនួប​តាម​អនឡាញ​មួយ​ស្ដី​ពី​ការ​ផ្ដត់ផ្គង់​លោហធាតុរ៉ែ ​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (Photo by Brendan Smialowski / AFP)

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ប្រកាស​ពី​សកម្មភាពរបស់​រដ្ឋាភិបាល​សហព័ន្ធ​និង​ឧស្សាហកម្ម​ឯកជន​ដោយជំរុញ​សង្វាក់​ផ្គត់ផ្គង់លោហធាតុ​រ៉ែ​ដ៏កម្រ​និង​រ៉ែ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​យក​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​បច្ចេកវិទ្យា ចាប់តាំង​ពី​គ្រឿង​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ គ្រឿង​អេឡិចត្រូនិក​រហូត​ដល់​ប្រព័ន្ធការពារប្រទេស​ជា​ដើម។ ពួក​គេ​និយាយ​ថា វិធាន​ការ​នេះគឺ​ដើម្បី​កាត់​បន្ថយ​ការពឹងផ្អែករបស់​សហរដ្ឋអាមេរិក​លើ​ប្រទេស​ចិន​ដែល​ជា​អ្នក​ផលិត​ដ៏​សំខាន់​នូវ​របស់​របរ​ទាំង​នេះ។

លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​សេតវិមាន​ថា៖ «ប្រទេស​ចិន​ជា​អ្នក​គ្រប់​គ្រង​ទី​ផ្សារ​ពិភពលោក​នៅ​ក្នុង​វិស័យ​រ៉ែ​ទាំង​នេះ។ យើង​មិន​អាច​កសាង​ពេល​អនាគតដែល​អ្វីៗ​ធ្វើ​នៅ​ក្នុង​ប្រទេស​អាមេរិក​នោះ​ឡើយ ប្រសិន​បើ​យើងពឹង​ផ្អែក​តែ​ទៅ​លើ​ប្រទេស​ចិន​សម្រាប់​វត្ថុធាតុ​ដើម​ក្នុង​ការ​ផលិត​នា​ពេល​បច្ចុប្បន្ន​និង​ក្នុង​ពេល​អនាគត​នោះ»។

វិធានការ​នេះ គឺ​រួម​មានកិច្ចសន្យាដែល​មាន​ទឹក​ប្រាក់​ចំនួន៣៥លាន​ដុល្លារ​ទៅ​ឲ្យ​ក្រុមហ៊ុនរ៉ែ MP ក្នុងដំណើរ​ការផលិត​លោហធាតុ​រ៉ែកម្រនៅ​ទី​តាំង​ផលិតក្នុងតំបន់ Mountain Pass របស់​ក្រុមហ៊ុន​នេះ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ដែលជា​រោងចក្រ​ផលិត​ដាច់​ដោយឡែក​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

កាល​ពី​ខែ​មិថុនា​ឆ្នាំ​ទៅ បន្ទាប់ពីលោក Biden បាន​ចេញ​បទបញ្ជា​ប្រធានាធិបតី រដ្ឋបាល​របស់​លោក បានចេញ​ផ្សាយរបាយការណ៍​មួយស្តី​ពីសង្វាក់ផ្គត់ផ្គង់​លោហធាតុ​រ៉ែ ដោយបញ្ចប់ការ ពឹងផ្អែក​ទាំង​ស្រុង​លើលោហធាតុរ៉ែ​ដ៏​សំខាន់​ពី​ប្រទេស​ចិន។ នាពេល​បច្ចុប្បន្ន​នេះ ចិនគ្រប់ គ្រង​ទីផ្សារលោហធាតុ​មេដែកពិភពលោកចំនួន៨៧% ក៏ដូច​ជា​រ៉ែ​កម្រ​ប្រមាណ៥៥%និង​ការ​ចម្រាញ់នៃ​សារធាតុ​រ៉ែ​ទាំង​នោះ​ប្រមាណ៨៥%៕

XS
SM
MD
LG