កំណើនការងារនេះបានជំរុញឱ្យអត្រាគ្មានការងារធ្វើធ្លាក់ចុះពី ៦,២ ភាគរយ កាលពីខែកុម្ភៈ មកត្រឹម ៦ ភាគរយ។
វិស័យទេសចរណ៍ដែលកំពុងរងផលប៉ះពាល់ពីជំងឺរាតត្បាតរួចស្រាប់ទៅហើយនោះ បានរិះគន់ចំណាត់ការរបស់ប្រទេសកាណាដា។
ធនាគារពិភពលោករក្សាការព្យាករណ៍ខ្លួនថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញក្នុងអត្រាប្រមាណ៤%សម្រាប់ឆ្នាំ២០២១នេះ ខណៈមានការបន្តការនាំចេញផលិតផលកសិកម្ម និងការបន្តនិរន្តភាពនៃវិស័យសំណង់។
ប្រតិបត្តិករកប៉ាល់ដឹកទំនិញប្រវែង ៤០០ ម៉ែត្រឈ្មោះថា Ever Given បាននិយាយថា វាអស់ថាមពល នៅពេលដែលវាជួបប្រទះនឹងខ្យល់បក់ខ្លាំង ហើយគឿងទទឹកផ្លូវទឹក ខណៈដែលវាកំពុងធ្វើដំណើរពីសមុទ្រក្រហមឆ្ពោះទៅកាន់ព្រែកជីក Suez កាលពីថ្ងៃអង្គារ។
លោក ចេង ខេង ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ម្ចាស់បុរី ឬក៏អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវមានការយោគយល់ដល់ការពន្យារពេលបង់ប្រាក់ក្នុងគ្រាមានវិបត្តិជំងឺឆ្លងសាធារណៈនេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់ថា អ្នកធ្វើការចំនួន ៧៧០.០០០ នាក់ បានដាក់ពាក្យសុំប្រាក់ជំនួយនេះកាលពីសប្តាហ៍ទី ២ នៃខែមីនា ដែលមានការកើនឡើងចំនួន ៤៥.០០០ នាក់ ពីតួលេខកាលពីមួយសប្តាហ៍មុនពេលនោះ។
នៅក្រោមផែនការខាងលើនេះពលរដ្ឋអូស្ត្រាលីនឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរតាមជើងយន្តហោះទៅកាន់សិង្ហបុរី ដោយមិនចាំបាច់មានឯកសារអនុញ្ញាតពីរដ្ឋាភិបាល ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រួចរាល់ហើយ។
តៃវ៉ាន់ព្យាយាមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំមួយរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៤មក។
ខេត្តចំនួនពីរក្នុងប្រទេសចិនបានលុបចោលការរឹតត្បិតការផ្លាស់ទីលំនៅពីជនបទទៅទីក្រុងបន្ទាប់ពីអនុវត្តបទប្បញ្ញត្តិនេះអស់៦៣ឆ្នាំ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅមិនជឿជាក់ចំពោះ ប្រសិទ្ធភាពនៃការអនុវត្តនៅឡើយ។
ដោយសារវត្តមាននៃការផ្ទុះឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ធំបំផុតដែលមិនធ្លាប់មាន គឺចាប់ផ្ដើមពីថ្ងៃទី ២០ ខែកុម្ភៈមក ក្រុមសេដ្ឋវិទូបានសម្ដែងក្ដីបារម្ភថា ក្ដីរំពឹងទុកអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចជាមួយកំណើនវិជ្ជមាននៅឆ្នាំនេះ អាចនឹងរងការរំខាន។
សេតវិមានបានឲ្យដឹងថា ប្រាក់ជំនួយ ១.៤០០ ដុល្លារសហរដ្ឋអាមេរិក តាមរយៈ «គម្រោងសង្គ្រោះសហរដ្ឋអាមេរិក» ឬ American Rescue Plan នឹងចូលក្នុងគណនេយ្យធនាគាររបស់ពលរដ្ឋអាមេរិកាំងភាគច្រើន នៅចុងសប្តាហ៍នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
អង្គការពលកម្មអន្តរជាតិ (ILO) និយាយថា ការងារតាមប្រព័ន្ធអ៊ីនធឺណិតបានកើនឡើងច្រើនជាងមុន៥ដងនៅទូទាំងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយភាគច្រើន គឺនៅសហរដ្ឋអាមេរិក ឥណ្ឌា និងអង់គ្លេស។
ព័ត៌មានផ្សេងទៀត
No media source currently available