សហរដ្ឋអាមេរិក គ្រោងប្រើប្រាស់អណ្តូងរ៉ែដែលមានអាយុកាល៧០ឆ្នាំឡើងវិញ ដើម្បីផលិតរ៉ែកម្រហៅ Rare Earth។ គោលបំណងនៃការធ្វើបែបនេះ គឺដើម្បីបញ្ឈប់ភាពផ្តាច់មុខរបស់ប្រទេសចិន។
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃទី៣០ ខែធ្នូ ថា ខ្លួនបានធ្វើ«ការកំណត់ជាបឋម» ដើម្បីដាក់ពន្ធគយទៅលើសំបកកង់រថយន្តដែលផលិតសម្រាប់រថយន្តគ្រួសារ និងរថយន្តដឹកទំនិញធុនស្រាល ដោយអាចប៉ះពាល់អ្នកនាំចេញនៅក្នុងប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ ថៃនិងវៀតណាម។
កសិករចិញ្ចឹមត្រីនៅកម្ពុជានិយាយថាវៀតណាមនាំត្រីស្ទើរគ្រប់ប្រភេទចូលទីផ្សារកម្ពុជា ក្នុងនោះក៏មានត្រីដែលប្រជាពលរដ្ឋខ្មែរចិញ្ចឹមផងដែរ។ ការណ៍នេះនាំឲ្យតម្លៃត្រីក្នុងស្រុកធ្លាក់ចុះ។
វិធានការនេះនឹងកាន់តែធ្វើឲ្យមានភាពតានតឹងបន្ថែមទៀតជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខនេះ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រាប់ទៅសមាជិករបស់ខ្លួនថាប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិកបានផុតសុពលភាពកាលពីចុងឆ្នាំ២០២០ ដោយសារសភាអាមេរិកមានភាពយឺតយ៉ាវក្នុងការផ្តល់ឲ្យឡើងវិញសម្រាប់ប្រទេសផ្សេងៗ ក្នុងនោះមានកម្ពុជាផងដែរ។
វៀតណាម ដែលជាប្រទេសនាំចេញអង្ករច្រើនបំផុតលំដាប់ទីបីក្នុងពិភពលោក បានចាប់ផ្ដើមទិញអង្ករពីប្រទេសឥណ្ឌាដែលជាគូប្រជែង ជាលើកដំបូងក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។
ក្រសួងពាណិជ្ជកម្មរបស់វៀតណាមបានបញ្ជាក់ថា ប្រទេសអង់គ្លេសនិងវៀតណាម បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅថ្ងៃទី២៩ ខែធ្នូ មុនគឺប៉ុន្មានថ្ងៃមុនពេលអង់គ្លេសបញ្ចប់ការការដកខ្លួនចេញពីសហភាពអឺរ៉ុប។
សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានហាមឃាត់ការនាំចូលប្រេងដូងពីក្រុមហ៊ុនម៉ាឡេស៊ី ឈ្មោះ Sime Darby Plantation Berhad។
ចក្រភពអង់គ្លេសនឹងចាកចេញជាផ្លូវការពីសហភាពអឺរ៉ុបនៅម៉ោង ១១ យប់ ម៉ោងសាកល នៅថ្ងៃព្រហស្បតិ៍ ទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះ។
កិច្ចព្រមព្រៀងវិនិយោគរវាងសហភាពអឺរ៉ុបនិងប្រទេសចិន ដែលសម្រេចបានកាលពីថ្ងៃពុធ នឹងផ្តល់នូវលទ្ធភាពមិនធ្លាប់មានពីមុនមកដល់ក្រុមហ៊ុននានានៅទ្វីបអឺរ៉ុបឲ្យប្រើប្រាស់ទីផ្សាររបស់ចិន។
បើទោះបីជាវិស័យជាច្រើននៅកម្ពុជារងការគំរាមកំហែងដោយជំងឺកូវីដ១៩ វិស័យកសិកម្មក្នុងឆ្នាំ២០២០នេះ នៅតែមានស្ថានភាពល្អប្រសើរជាងវិស័យផ្សេងទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រកាសថា កម្ពុជាទទួលបានតំណក់ប្រេងដំបូងនៅថ្ងៃនេះ បន្ទាប់ពីការទន្ទឹងរង់ចាំ និងការពន្យារពេលជាច្រើនឆ្នាំមកហើយ។
ព័ត៌មានផ្សេងទៀត
No media source currently available