ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​និង​ចិន​ឯកភាព​គ្នា​លើ​កិច្ច​ព្រមព្រៀង​វិនិយោគ​ដ៏​សំខាន់​មួយ


រូបឯកសារ៖ ស្ត្រី​ម្នាក់​ដើរកាត់​ទង់ជាតិ​សហភាព​អឺរ៉ុប និង​ទង់ជាតិ​ចិន​ នៅ​មុន​កិច្ចសន្ទនា​កម្រិត​កំពូល​​រវាង​អឺរ៉ុប​និង​ចិន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ ស្ត្រី​ម្នាក់​ដើរកាត់​ទង់ជាតិ​សហភាព​អឺរ៉ុប និង​ទង់ជាតិ​ចិន​ នៅ​មុន​កិច្ចសន្ទនា​កម្រិត​កំពូល​​រវាង​អឺរ៉ុប​និង​ចិន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

កិច្ច​ព្រមព្រៀង​វិនិយោគ​រវាង​សហភាព​អឺរ៉ុប​និង​ប្រទេស​ចិន ដែល​សម្រេច​បាន​កាល​ពី​ថ្ងៃ​ពុធ នឹង​ផ្តល់​នូវ​លទ្ធភាព​មិន​ធ្លាប់​មាន​ពី​មុន​មក​ដល់​ក្រុមហ៊ុន​នានា​នៅ​ទ្វីប​អឺរ៉ុប​ឲ្យ​ប្រើប្រាស់​ទីផ្សារ​របស់​ចិន ដោយ​រដ្ឋាភិបាល​ចិន​បាន​សន្យា​ថា​នឹង «ធ្វើ​ការ​ឆ្ពោះ​ទៅ​រក» ការ​ផ្តល់​សច្ចាប័ន​លើ​ក្បួន​ច្បាប់​ការងារ​អន្តរជាតិ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ពុធ។

ដោយ​ហៅ​កិច្ច​ព្រមព្រៀង​នេះ​ថា​ជា «ជំហាន​សេដ្ឋកិច្ច​ដ៏​សំខាន់» សហភាព​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ប្រទេស​ចិន​បាន​ប្តេជ្ញា​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទីផ្សារ​របស់​ខ្លួន​ក្នុង​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក សម្រាប់​វិនិយោគិន​អឺរ៉ុប»។

បន្ថែម​ពី​លើ​នេះ​ទៀត សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា ប្រទេស​ចិន​បាន​ប្ដេជ្ញា «អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព» តាម​ក្បួន​ច្បាប់​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែល​ខ្លួន​បាន​ផ្តល់​សច្ចាប័ន​រួច​ហើយ «ក៏ដូចជា​ធ្វើ​ការ​ឆ្ពោះ​ទៅរក​ការ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ជា​មូលដ្ឋាន​នានា​របស់​អង្គការ ILO ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ផងដែរ»។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា កិច្ច​ព្រមព្រៀង​វិនិយោគ​ជាមួយ​សហភាព​អឺរ៉ុប​នេះ​នឹង​ផ្ដល់​ឲ្យ​ភាគី​ទាំង​ពីរ​នូវ​ទីផ្សារ​ធំ​ជាង​មុន និង​បរិយាកាស​អាជីវកម្ម​ប្រសើរ​ជាង​មុន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន៕

XS
SM
MD
LG