កម្ពុជានិងកូរ៉េខាងត្បូង កាលពីថ្ងៃព្រសហ្បតិ៍ បានសម្រេចចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលទំនងជានឹងធ្វើនៅខែកក្កដា ខណៈកម្ពុជាគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយប្រទេសចិននៅក្នុងខែសីហាខាងមុខនេះ។
សហរដ្ឋអាមេរិកអបអរសាទរ ដែលធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់កម្ចី ២៥០ លានដុល្លារអាមេរិក ដល់កម្ពុជាដើម្បីដោះស្រាយវិបត្តិកូវីដ១៩ ក្រោយពីធនាគារនេះបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះក្នុងរង្វង់ -៥,៥% ក្នុងឆ្នាំ ២០២០ នេះ។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន មានទឹកប្រាក់ប្រមាណ៧,៤ ពាន់ លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៨។ នេះ បើយោងតាមក្រសួងពាណិជ្ជកម្ម។ នៅក្នុងនោះ កម្ពុជា មានឱនភាពដោយសារតែការនាំចូលពីប្រទេសចិនមានទំហំប្រមាណ៦ពាន់ លានដុល្លារទៅហើយ ដែលខុសគ្នាប្រមាណ៨០ភាគរយ។
រដ្ឋាភិបាលបានផ្តល់ថវិកាទៅប្រជាពលរដ្ឋក្រីក្រដែលកាន់បណ្ណក្រីក្រនៅទូទាំងប្រទេសប្រមាណ៩០ភាគរយហើយរហូតមកដល់ពេលនេះ ដែលជាខែដំបូងនៃការផ្តល់ជំនួយសង្គមដល់ពលរដ្ឋដែលរងគ្រោះពីជំងឺកូវីដ១៩។
អ្នកស្រី Kate Gallego អភិបាលក្រុង Phoenix រដ្ឋ Arizona បានបញ្ជាក់នៅក្នុងកម្មវិធី «សប្ដាហ៍នេះ» របស់ទូរទស្សន៍ ABC News ថា៖ «យើងបានបើកដំណើរការអាជីវកម្មក្នុងស្រុកលឿនពេក» បន្ទាប់ពីត្រូវបានបិទកាលពីខែមីនា និងមេសាមក។
ក្រុមហ៊ុនអឺរ៉ុបមួយចំនួនបានបង្កើនវិនិយោគនៅក្នុងប្រទេសវៀតណាមកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ និន្នាការនេះកើនឡើងថែមទៀតនៅក្រោយការចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបដោយសារក្រុមហ៊ុនទាំងនេះចង់កាត់បន្ថយការពឹងពាក់លើចិន។
សហព័ន្ធស្រូវអង្ករសហរដ្ឋអាមេរិក បានស្នើឲ្យអាជ្ញាធរពាណិជ្ជកម្មអាមេរិកដកប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់អង្ករដែលនាំចូលពីប្រទេសជាច្រើន រួមទាំងកម្ពុជាផង ដោយលើកឡើងថា ការធ្វើបែបនេះ នឹងជួយឲ្យអង្ករផលិតនៅអាមេរិក អាចប្រកួតប្រជែងនៅលើទីផ្សារបាន។
លោក ម៊ុយ ចំរើន ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ចូលនិវត្តន៍ នៅរដ្ឋធានីវ៉ាស៊ីនតោន បានទទួលប្រាក់ឧបត្ថម១២០០ ដុល្លារដែរ។ លោកថា ប្រាក់នេះជួយសម្រួលខ្លះដល់ការបង់ពន្ធ និងចំណាយផ្សេងៗ។ លោក គាំទ្រពេញទំហឹងទៅលើការផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្នុងគ្រាលំបាក។
សមាគមមីក្រូហិរញ្ញវត្ថុ និងធនាគារអេស៊ីលីដារិះគន់ថា របាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលមានភាព«មិនប្រក្រតី» «មានចរិតញុះញង់ និងមានចេតនាបំផ្លាញបង្ខូចកេរ្តិ៍ឈ្មោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ»។
ធនាគារអេស៊ីលីដាដែលជាធនាគារធំមួយនៅកម្ពុជាចាត់ទុកថា របាយការណ៍នេះគ្មានមូលដ្ឋាននិងមានចរិតញុះញង់។ ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា របាយការណ៍សិក្សាស្រាវជ្រាវស្ទង់មតិនេះមិនតំណាងឲ្យអ្នកជំពាក់ទាំងអស់នោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available