ប្រទេសចិនដែលស្នើឲ្យមានការលើកពេលប្រជុំប្រចាំឆ្នាំនូវកិច្ចប្រជុំរួមគ្នាទាំងពីរហៅថា (Two Sessions) របស់ខ្លួននៅក្នុងខែមីនាដែលមានការចូលរួមពីក្រុមអ្នកតាក់តែងច្បាប់ និងស្ថាប័នពិគ្រោះយោបល់នយោបាយជាន់ខ្ពស់នោះ កំពុងរង់ចាំការសម្រេច ចុងក្រោយនៅថ្ងៃចន្ទខាងមុខ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua របស់ចិន។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថាការស្នើដូច្នេះ នៅពេល ដែលមានការសម្រេចបែបនេះ នោះជាការបង្ហាញច្បាស់ថាអាទិភាពរបស់រដ្ឋាភិបាល ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះមេរោគកូរ៉ូណា (COVID-19)។
កិច្ចពិភាក្សាលម្អិតនានាទៅលើបញ្ហាគោលនយោបាយជាតិធំៗ រួមទាំងបញ្ហាថវិកា យោធាប្រចាំ និងសន្ទស្សន៍នៃការរីកចម្រើនសេដ្ឋកិច្ចអនាគត ក៏ត្រូវពន្យារពេលដែរ។ ក្រុមអ្នកវិភាគនិយាយថាការពន្យារពេលបញ្ជាក់ឲ្យដឹងពីការប្រឈមនៅឆ្នាំខាងមុខ ចំពោះបញ្ហានយោបាយ និងសេដ្ឋកិច្ចផងដែរសម្រាប់មេដឹកនាំកំពូលចិន។ លោក Zang Tiewei អ្នកនាំពាក្យសភាប្រជាជនចិន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថាពេលនេះជាពេលដែលសំខាន់សម្រាប់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត ហើយនិងបញ្ឈប់ការរីករាលដាលនៃមេរោគកូរ៉ណា។ យើងត្រូវតែផ្តោត និងផ្ចង់ការយកចិត្តទុកដាក់ទាំងស្រុងអំពីរឿងនេះ៕