អ្នកជំនាញខាងតម្លាភាពនិងអភិបាលកិច្ចក្នុងប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសសាមីនៃជនដែលត្រូវបានរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ អាចស្នើសុំឬសហការជាមួយប្រទេសដទៃ ដើម្បីទាមទារយកទ្រព្យសម្បត្តិរបស់ជននោះដែលស្ថិតនៅក្រៅប្រទេសមកវិញបាន។
មតិគាំទ្រគំនិតនេះគិតថាគំនិតផ្តួចផ្តើម«ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត»នេះនឹងបន្ថែមចំណូលដល់រដ្ឋ ខណៈអ្នកមិនគាំទ្របារម្ភថាគំនិតផ្តួចផ្តើមថ្មីនេះនឹងជំរុញឲ្យមានសម្ភារៈនិយមកាន់តែខ្លាំង។
បុគ្គលិក NagaWorld ច្រើនរយនាក់បានប្រមូលផ្តុំគ្នានៅមុខកាស៊ីណូនេះនៅរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ដើម្បីទាមទារឡើងប្រាក់ខែនិងឲ្យមេដឹកនាំសហជីពរបស់ពួកគេបានចូលធ្វើការវិញ។
ទំនប់ដនសាហុងដែលត្រូវបានសាងសង់ដើម្បីផលិតអគ្គិសនីកម្លាំង២៦០មេហ្គាវ៉ាត់គឺជាទំនប់ទី២ដែលចាប់ផ្តើមប្រតិបត្តិការនៅលើដងទន្លេមេគង្គក្រោមរយៈពេលប្រាំមួយខែ បន្ទាប់ពីមានការប្រឆាំងជាច្រើនឆ្នាំពីសកម្មជនបរិស្ថាន។
ប្រជានេសាទបង្ហាញការព្រួយបារម្ភថា ទន្លេសាបដែលបានផ្តល់ប្រូតេអ៊ីនជាង៧៥ភាគរយដល់ប្រជាជនកម្ពុជា កំពុងប្រឈមនឹងវិបត្តិខ្វះត្រី ដោយសារផលនេសាទរបស់ខ្លួនក្នុងរដូវនេសាទឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលលោកថានិន្នាការនេះបង្ហាញពីសញ្ញាបរាជ័យសម្រាប់យុទ្ធនាការនៃការទប់ស្កាត់។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬ UNHCR និងទីភ្នាក់ងារស៊ុយអែតសម្រាប់ការអភិវឌ្ឍបានប្រកាសបង្កើតកម្មវិធីរយៈពេល៤ឆ្នាំ ដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ឱ្យដល់ជនភៀសខ្លួនចំនួនមួយសែននាក់នៅក្នុងប្រទេសអ៊ូហ្គាន់ដា។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សាយរបាយការណ៍មួយកាលពីពេលថ្មីៗនេះដោយលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នឹងសម្រេចបានក្នុងអត្រា៦,៥ភាគរយ ដែលថយពីអត្រា៧%នៅឆ្នាំ២០១៩។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា កម្ពុជានឹងបង់ពន្ធពីកម្រិតទាបបំផុតជាមធ្យមពី០,១ភាគរយ ទៅដល់កម្រិតខ្ពស់បំផុត១២,៥ភាគរយសម្រាប់ការនាំទំនិញចេញ ដោយគ្មានឋានៈអនុគ្រោះពន្ធ។
ខណៈពេលដែលសណ្ឋាគារប្រកាសបិទទ្វារ ក្រុមបុគ្គលិកដែលធ្វើការនៅទីនោះជាង១០០នាក់បាននាំគ្នាទាមទារឲ្យសណ្ឋាគារផ្តល់ប្រាក់សំណងដែលពួកគេបានធ្វើការជាច្រើនឆ្នាំមក។
ព័ត៌មានផ្សេងទៀត
No media source currently available