អគ្គលេខាធិការអង្គការអូតង់ថ្មីនឹងត្រូវចូលកាន់តំណែងក្នុងពេលដ៏សំខាន់មួយក្នុងខែតុលាខាងមុខ ដើម្បីធ្វើឱ្យមានតុល្យភាពក្នុងការបន្តគាំទ្រដល់កិច្ចប្រឹងប្រែងការពារជាតិរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ខណៈពេលត្រូវរៀបចំដើម្បីទទួលយកលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកាផងដែរ។
រដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Victoria Nuland បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មខ្លាំងជាថ្មី ដល់បុគ្គលជាច្រើនរយនាក់ក្នុងប្រទេសរុស្ស៊ីក្នុងពេលពីរបីថ្ងៃខាងមុខនេះ។
ការបោះឆ្នោតព្រឹទ្ធសភាកម្ពុជានឹងចាប់ផ្តើមនៅម៉ោង ៧ ព្រឹក ដល់ម៉ោង ៣ រសៀល ថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ដែលជាការបោះឆ្នោតអសកលមួយ។
ដំណើរទស្សនកិច្ចនេះនឹងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ ដើម្បីអបអរភាពជាដៃគូសន្ទនាអស់រយៈពេល ៥០ ឆ្នាំមកហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបង្ហោះលើគេហទំព័ររបស់ក្រសួងការបរទេសអូស្ត្រាលី។
លោក Liu ត្រូវបានចោទប្រកាន់ពីបទកេងប្រយោជន៍ពីមុខតំណែងរបស់លោកនៅធនាគារ Bank of China និងពីមុខតំណែងពីមុនរបស់លោកជាប្រធានធនាគារ Export-Import Bank of China។ នេះបើយោងតាមការបញ្ជាក់របស់មហាអយ្យការចិននៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបង្ហោះនៅលើបណ្ដាញសង្គមអនឡាញ។
អ្នកវិភាគនិយាយថា រឿងនេះគឺដោយសារតែរបបយោធាប្រឈមនឹងការលំបាកជ្រើសរើសអ្នកចូលបម្រើទ័ពថ្មី ហើយកំពុងប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតរបស់ខ្លួននៅលើសមរភូមិ។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្ដើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយនៅខួបពីរឆ្នាំនៃសង្គ្រាមនេះ បណ្ដាមេដឹកនាំមកពីក្រុមប្រទេស G-7 នឹងរៀបចំកិច្ចប្រជុំតាមអនឡាញមួយនៅថ្ងៃសៅរ៍ខាងមុខដើម្បីពិភាក្សាអំពីការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក David Cameron បានបញ្ជាក់នៅក្នុងកិច្ចប្រជុំបិទទ្វារនេះថា៖ «គេត្រូវតែធ្វើឱ្យរុស្ស៊ីចំណាយលើការខូចខាតដែលបណ្ដាលមកពីការឈ្លានពានរបស់ខ្លួន»។ នេះបើយោងតាមការបញ្ជាក់របស់ខុទ្ទកាល័យរបស់លោក។
អ្នកស្រី Sitanun Satsaksit ដែលជាបងស្រីរបស់សកម្មជនថៃមួយរូប ដែលត្រូវបានចាប់ពង្រត់ ខណៈពេលរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានប៉ូលិសថៃហាមឃាត់ក្នុងពេលអ្នកស្រីព្យាយាមចូលទៅជួបលោក ហ៊ុន សែន ដើម្បីសួរនាំអំពីការស៊ើបអង្កេតទៅលើករណីប្អូនប្រុសរបស់អ្នកស្រី។
ថ្លែងនៅក្នុងពិធីមួយនាថ្ងៃអង្គារនេះ លោក ហ៊ុន ម៉ាណែត លើកឡើងថាការតែងតាំងនេះ គឺដើម្បីធ្វើឱ្យមានទម្ងន់នៅក្នុងកំណែទម្រង់ និងថាបើទោះរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈមិនមែនជាប្អូនប្រុសរបស់លោក ក៏ត្រូវដំឡើងឋានៈទៅជាឧបនាយករដ្ឋមន្រ្តីដែរ។
ព័ត៌មានផ្សេងទៀត