នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយមន្ត្រីសំខាន់ៗរបស់រដ្ឋាភិបាលកម្ពុជាជាច្រើននាក់ ជុំវិញការកសាងសហគមន៍មានជោគវាសនារួមគ្នា សេដ្ឋកិច្ច និងកិច្ចការជាច្រើនទៀត
ការលើកឡើងនេះកើតឡើងក្រោយអ្នកជំនាញអង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ អំពាវនាវឱ្យកម្ពុជាបញ្ឈប់ការយាយី និងធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារសិទ្ធិមនុស្ស។
បណ្តាញផ្សាយព័ត៌មាន NHK របស់ជប៉ុនបានបញ្ជាក់ថា មីស៊ីលនោះទំនងបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ រីឯទូរទស្សន៍របស់ជប៉ុន NTV បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់មកចុះផ្សាយថា គ្រាប់នោះជាមីស៊ីលបាលីស្ទិកវង់ប្រតិបត្តិការខ្លី។
ការទាមទារនោះធ្វើឡើងនៅទីស្នាក់ការគណបក្សកម្លាំងជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅព្រឹកថ្ងៃចន្ទនេះ ដោយមានការជួបជុំសមាជិក សមាជិកាគណបក្ស ក្រុមស្ត្រីថ្ងៃសុក្រ និងអ្នកគាំទ្រដែលមកពីតាមបណ្តារាជធានី ខេត្តប្រមាណ ១៥០ នាក់។
ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យីមកកាន់កម្ពុជានៅពេលនេះ ត្រូវអ្នកវិភាគមួយចំនួនមើលឃើញថា ជាការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលថ្មីនៃប្រទេសកម្ពុជា និងរដ្ឋាភិបាលក្រុងប៉េកាំង ហើយក៏ជាសាទរចំពោះអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែនដែលទើបតែបានកា្លយជាប្រធានព្រឹទ្ធសភានាពេលថ្មីៗនេះ។
ទីតាំងមូលដ្ឋានយោធា ៣ ក្នុងចំណោម ៤ ដែលយោធាអាមេរិកត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ គឺបែរមុខទៅទិសខាងជើងឆ្ពោះទៅរកកោះតៃវ៉ាន់ និងមួយទៀតស្ថិតនៅជិតកោះស្ព្រាតលីក្នុងសមុទ្រចិនខាងត្បូង ដែលជាទីតាំងដែលមានភាពតានតឹងជាញឹកញាប់។
ក្រោយជំនួបជាមួយលោក Xi កាលពីថ្ងៃអង្គារ ក្នុងរដ្ឋធានីប៉េកាំង លោក Scholz បានបង្ហោះសារលើបណ្តាញសង្គម X ថា៖ «ចិនមានទឹកមាត់ប្រៃក្នុងប្រទេសរុស្ស៊ី ដូចនេះហើយបានជាខ្ញុំស្នើដល់ប្រធានាធិបតីចិនលោក Xi ឱ្យប្រើប្រាស់ឥទ្ធិពលដែលខ្លួនមានចំពោះរុស្ស៊ី ដើម្បីឱ្យលោក Putin នៅទីបំផុត បញ្ចប់សង្គ្រាមដ៏ព្រៃផ្សៃមួយនេះ» ។
អភិបាលក្រុង Chernihiv លោក Oleksandr Lomako និយាយលើតេឡេក្រាមថា មនុស្សយ៉ាងតិច ៨ នាក់បានស្លាប់និង ១៨ នាក់ផ្សេងទៀតរងរបួស។
អ្នកស្រី Suu Kyi វ័យ ៧៨ ឆ្នាំ និងលោក Win Myint វ័យ ៧២ ឆ្នាំ ដែលជាអតីតប្រធានាធិបតីមីយ៉ាន់ម៉ានៅក្នុងរដ្ឋាភិបាលរបស់អ្នកស្រី Suu Kyi ស្ថិតក្នុងចំណោមអ្នកទោសវ័យចំណាស់និងមានសុខភាពមិនល្អដែលត្រូវបញ្ជូនចេញពីពន្ធនាគារដោយសារតែសីតុណ្ហភាពក្ដៅខ្លាំង។
លោក Raisi បាននិយាយដូច្នេះនៅក្នុងពិធីក្បួនព្យុហយាត្រាយោធាប្រចាំឆ្នាំនៅជាយក្រុងតេហេរ៉ង់ មួយថ្ងៃក្រោយរដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអែលបានថ្លែងថាការគំរាមកំហែងរបស់អ៊ីរ៉ង់មិនអាចធ្វើឱ្យរាដល់ការឆ្លើយតបរបស់អ៊ីស្រាអែលទេ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វីអូអេថា កម្មវិធីបណ្តោះអាសន្នកំពុងត្រូវបានរៀបចំឡើងដោយប្រទេសទាំងពីរ ហើយកាលបរិច្ឆេទមកដល់របស់លោក Wang មិនទាន់ត្រូវបានកំណត់នៅឡើយទេ។
ព័ត៌មានផ្សេងទៀត
No media source currently available