ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ និស្សិត​​ថាខ្មែរ​នៅ​ក្បែរ​តំបន់ហ្កាហ្សាខ្លះ​បន្ត​នៅ​​អ៊ីស្រាអែល​ដោយសារ​ហេតុផល​ហិរញ្ញវត្ថុ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កញ្ញា បេ ស្រីនីត អាយុ ២០ឆ្នាំ មកពីខេត្តពោធិ៍សាត់ បានទៅដល់ទីក្រុង Ramot ប្រទេសអ៊ីស្រាអែល មួយខែមុនការ​វាយប្រហារ ៧ តុលា របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល​ដែល​សម្លាប់​មនុស្ស​ជាង ១៤០០នាក់។ ស្រីនីត​ជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ហើយ​បច្ចុប្បន្ន​កំពុង​ចុះ​កម្មសិក្សា​រយៈពេល ១១ខែនៅ​ប្រទេស​អ៊ីស្រាអែល។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ លោក ចាប ចិត្រា នៃ VOA ស្រីនីត បាននិយាយថា នាង​មាន​គម្រោង​បញ្ចប់​កម្មសិក្សា មុន​នឹង​ត្រឡប់​ទៅ​កម្ពុជាវិញ ប្រសិនបើស្ថានការណ៍​នៅ​បន្ត​ស្ងប់ស្ងាត់ក្នុងទីក្រុង​ដែល​នាង​កំពុង​រស់នៅ។ នាង​បាន​និយាយ​ថា និស្សិត​ខ្មែរខ្លះសម្រេច​មិន​ចាកចេញ​ពី​អ៊ីស្រាអែល ដោយសារ​ពួកគេ​មិនមាន​លទ្ធភាព​ទិញ​សំបុត្រ​យន្តហោះ​ត្រឡប់​ទៅ​កម្ពុជា​វិញ ហើយ​ត្រូវ​ធ្វើការ​រក​ចំណូល​ដើម្បី​សង​ការ​ចំណាយ និងប្រាក់កម្ចី​ដែល​ពួកគេខ្លះបាន​យកមក​ប្រើ​ដើម្បី​មក​ចូលរូម​កម្មសិក្សានៅ​អ៊ីស្រាអែល​នេះ។ សូមលោក​អ្នកនាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ទាំងស្រុង​ដូចតទៅ៖

XS
SM
MD
LG