កម្មវិធីជប់លៀងដែលមានអ្នកចូលរួមចម្រុះជាតិសាសន៍ជាង៣០០នាក់នេះគឺជាខួប៣៨ឆ្នាំរបស់សមាគមខ្មែរក្រុង Lowell ក្រោយពីចាប់ផ្តើមឡើង ដើម្បីជួយអតីតជនភៀសខ្លួនទាំងខ្មែរនិងជនជាតិផ្សេងទៀតដែលប្រឈមការលំបាកកាលពីជិតបួនទសវត្សរ៍មុន។
តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Sardar Umar Alam បានលើកឡើងថា អង្គការយូណេស្កូអបអរសាទរកម្ពុជាចំពោះភាពជោគជ័យដ៏ធំធេង ដើម្បីថែរក្សាការពារនូវគុនល្បុក្កតោតាមរយៈការដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
រដ្ឋ California ជាកន្លែងរស់នៅរបស់សហគមន៍អារ៉ាប់អាមេរិកាំងធំបំផុតនៅក្នុងសហរដ្ឋអាមេរិក។ ទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចដែលគេអាចមើលឃើញកាន់តែខ្លាំងឡើងៗនោះជាភ័ស្តុតាងក្នុងការហៅសង្កាត់នេះថា «Little Arabia» ក្នុងតំបន់ភាគខាងត្បូងរដ្ឋ California។
ទីភ្នាក់ងារសន្តិសុខដឹកជញ្ជូន (TSA) របស់សហរដ្ឋអាមេរិកបានត្រួតពិនិត្យអ្នកធ្វើដំណើរជាង ២.៦លាននាក់កាលពីថ្ងៃចន្ទ ដែលនេះជាចំនួនដែលលើសចំនួនអ្នកធ្វើដំណើរចំនួន ២.៥លាននាក់ដែលទីភ្នាក់ងារនេះបានត្រួតពិនិត្យកាលពីថ្ងៃចន្ទនៃសប្ដាហ៍បុណ្យ Thanksgiving នេះដែរកាលពីឆ្នាំ ២០១៩។
ក្រុមសកម្មជនអះអាងថា ទីតាំងគម្រោងសាងសង់នេះគួរតែត្រូវបានប្រកាសថាជាបេតិកភណ្ឌពិភពលោក ដោយសារតែវាជាទីតាំងនៃការប្រយុទ្ធគ្នាដំបូងរវាងជនជាតិអាហ្រ្វិកខាងត្បូងនិងពួកអាណានិគមអឺរ៉ុបកាលពីឆ្នាំ ១៥១០។
ការតាំងពិព័រណ៌បង្ហាញផលិតផលសិល្បៈ និងសម្ភារៈទំនើប ត្រូវបានធ្វើឡើង ស្របពេលប្រមុខរដ្ឋ ប្រមុខការទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសធំៗនៅជុំវិញពិភពលោក ជួបពិភាក្សាគ្នា នៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងរាជធានីភ្នំពេញ។
អ្នកស្រី Caylee So ផលិតករភាពយន្តវ័យ ៤១ឆ្នាំ បានមកដល់សហរដ្ឋអាមេរិកនៅពេលអ្នកស្រីជាកុមារភៀសខ្លួន។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ អ្នកស្រីបានចំណាយពេល ៨ឆ្នាំ នៅក្នុងកងទ័ពសហរដ្ឋអាមេរិក ហើយត្រូវបានគេដាក់ឲ្យតាំងជើងពីរដងនៅប្រទេសអ៊ីរ៉ាក់។
ភាពយន្តនេះត្រូវបានដាក់បញ្ចូលក្នុងប្រភេទភាពយន្តអន្តរជាតិខ្នាតធំ ដែលមានប្រទេសប្រមាណ ៩០ មកពីជុំវិញពិភពលោកផ្សេងទៀត ចូលរួមប្រកួតយកពានរង្វាន់Oscar សម្រាប់ភាពយន្តអន្តរជាតិខ្នាតធំ ឆ្នាំ ២០២៣។
មុនទសវត្សរ៍ ១៩៧០ រដ្ឋាភិបាលអូស្ត្រាលីធ្លាប់បានអនុវត្តគោលនយោបាយដើម្បីព្យាយាមលុបបំបាត់ភាសាជនជាតិដើមភាគតិចនានា។
សម្រាប់មនុស្សទូទៅ នេះគ្រាន់តែជាប្រអប់ខ្ចប់នំធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ អ្នកស្រី Phung Huynh ប្រអប់នំដូណាត់ពណ៌ផ្កាឈូកនេះ ជានិមិត្តរូបមួយនៃការចងចាំនិងឧទ្ទិសដល់ដំណើរជីវិតជនភៀសខ្លួនខ្មែរ ដែលបានរត់គេចពីរបបប្រល័យពូជសាសន៍ មកចាប់ផ្តើមជីវិតថ្មីនៅសហរដ្ឋអាមេរិក។
រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ដែលឆ្លាក់ឡើងពីថ្មភក់ក្នុងរចនាបថកោះកេរនៃសម័យអង្គរពាក់កណ្តាលទី១នៃសតវត្សទី ១០ នេះ «គឺជាគំរូនៃភាពច្នៃប្រឌិតដ៏គួរឲ្យស្ញប់ស្ញែងរបស់បុព្វបុរសខ្មែរ»។
ព័ត៌មានផ្សេងទៀត
No media source currently available