នេះជាការលេងក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោកលើកទី៥ របស់ប្រធានក្រុមកីឡាបាត់ទាត់អាហ្សង់ទីន លោកLionel Messi។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ ប្រាប់វីអូអេថា លោកមិនមានការព្រួយបារម្ភអ្វីឡើយពាក់ព័ន្ធជាមួយបរិស្ថាននៅភ្នំបូកគោ ដោយសារតែមិនមានព្រៃឈើធម្មជាតិនៅសល់ទៀតនៅតំបន់នោះ។
ព្រះតេជគុណ ស្រី ណារុន ព្រះគូសូត្រឆ្វេងវត្តឧណ្ណាលោម បកស្រាយថា ការវាយកម្ទេចកុដិទាំងនេះគឺដើម្បីសង់ចេតិយសម្រាប់សម្តេចសង្ឃ ទេព វង្ស ហើយមិនបានដឹងថា កុដិទាំងនោះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ក្រសួងវប្បធម៌ឡើយ។
ពិព័រណ៍នៅទីក្រុង Diyarbakir ភាគអាគ្នេយ៍ប្រទេសតួកគី បង្ហាញពីសំណៅបោះពុម្ពនានា ដែលមានអាយុកាលជាងមួយសតវត្សរ៍ ដោយឆ្លុះបញ្ចាំងពីទម្លាប់អានយ៉ាងរស់រវើកនិងចម្រុះមួយរបស់ ប្រជាជននៅទីនោះ។
កម្មវិធីជប់លៀងដែលមានអ្នកចូលរួមចម្រុះជាតិសាសន៍ជាង៣០០នាក់នេះគឺជាខួប៣៨ឆ្នាំរបស់សមាគមខ្មែរក្រុង Lowell ក្រោយពីចាប់ផ្តើមឡើង ដើម្បីជួយអតីតជនភៀសខ្លួនទាំងខ្មែរនិងជនជាតិផ្សេងទៀតដែលប្រឈមការលំបាកកាលពីជិតបួនទសវត្សរ៍មុន។
តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Sardar Umar Alam បានលើកឡើងថា អង្គការយូណេស្កូអបអរសាទរកម្ពុជាចំពោះភាពជោគជ័យដ៏ធំធេង ដើម្បីថែរក្សាការពារនូវគុនល្បុក្កតោតាមរយៈការដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
រដ្ឋ California ជាកន្លែងរស់នៅរបស់សហគមន៍អារ៉ាប់អាមេរិកាំងធំបំផុតនៅក្នុងសហរដ្ឋអាមេរិក។ ទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចដែលគេអាចមើលឃើញកាន់តែខ្លាំងឡើងៗនោះជាភ័ស្តុតាងក្នុងការហៅសង្កាត់នេះថា «Little Arabia» ក្នុងតំបន់ភាគខាងត្បូងរដ្ឋ California។
ទីភ្នាក់ងារសន្តិសុខដឹកជញ្ជូន (TSA) របស់សហរដ្ឋអាមេរិកបានត្រួតពិនិត្យអ្នកធ្វើដំណើរជាង ២.៦លាននាក់កាលពីថ្ងៃចន្ទ ដែលនេះជាចំនួនដែលលើសចំនួនអ្នកធ្វើដំណើរចំនួន ២.៥លាននាក់ដែលទីភ្នាក់ងារនេះបានត្រួតពិនិត្យកាលពីថ្ងៃចន្ទនៃសប្ដាហ៍បុណ្យ Thanksgiving នេះដែរកាលពីឆ្នាំ ២០១៩។
ក្រុមសកម្មជនអះអាងថា ទីតាំងគម្រោងសាងសង់នេះគួរតែត្រូវបានប្រកាសថាជាបេតិកភណ្ឌពិភពលោក ដោយសារតែវាជាទីតាំងនៃការប្រយុទ្ធគ្នាដំបូងរវាងជនជាតិអាហ្រ្វិកខាងត្បូងនិងពួកអាណានិគមអឺរ៉ុបកាលពីឆ្នាំ ១៥១០។
ការតាំងពិព័រណ៌បង្ហាញផលិតផលសិល្បៈ និងសម្ភារៈទំនើប ត្រូវបានធ្វើឡើង ស្របពេលប្រមុខរដ្ឋ ប្រមុខការទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសធំៗនៅជុំវិញពិភពលោក ជួបពិភាក្សាគ្នា នៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងរាជធានីភ្នំពេញ។
អ្នកស្រី Caylee So ផលិតករភាពយន្តវ័យ ៤១ឆ្នាំ បានមកដល់សហរដ្ឋអាមេរិកនៅពេលអ្នកស្រីជាកុមារភៀសខ្លួន។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ អ្នកស្រីបានចំណាយពេល ៨ឆ្នាំ នៅក្នុងកងទ័ពសហរដ្ឋអាមេរិក ហើយត្រូវបានគេដាក់ឲ្យតាំងជើងពីរដងនៅប្រទេសអ៊ីរ៉ាក់។
ព័ត៌មានផ្សេងទៀត
No media source currently available