ទស្សនាវដ្ដី The New Yorker បានសរសេរអំពីសៀវភៅ «Afterparties» របស់លោក Anthony Veasna So ថា៖ «ជារឿងរ៉ាវលំបាកវេទនាទូទៅរបស់ជនអន្តោប្រវេសន៍ ដែលអាចធ្វើអ្នកមានអារម្មណ៍ស្រពិចស្រពិល និងពុះកញ្ច្រោល»។
ដោយយោងតាមឯកសារប្រវត្តិសាស្ត្រសំខាន់ៗ ដែលអ្នកនិពន្ធទៅស្រាវជ្រាវនៅក្នុងប្រទេសបារំាង និងសហរដ្ឋអាមេរិក សៀវភៅនេះបានពន្យល់យ៉ាងក្បោះក្បាយពីការរស់រានមានជីវិតរបស់ប្រាសាទ ដែលជាដួងព្រលឹងជាតិខ្មែរពីមួយសម័យកាល ទៅមួយសម័យកាល។
នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២១នេះ ឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើមជាតិសាសន៍អាស៊ី នៅក្នុងសហរដ្ឋអាមេរិកកើនឡើង១៦៩% បើធៀបនឹងរយ:ពេលដូចគ្នានេះក្នុងឆ្នាំ២០២០។
កញ្ញា រ៉េត សារីតា បានប្រាប់វីអូអេថា កញ្ញានឹងបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ហើយថាទោះឈ្នះបានគ្រងម្កុដ ឬមិនបាន ខ្លួននឹងបន្តតស៊ូមតិលើប្រធានបទសុខភាពបន្តពូជ និងការអភិវឌ្ឍខ្លួន ដើម្បីជួយដល់យុវជនខ្មែរ។
ពលរដ្ឋអាមេរិកាំងដើមកំណើត អាស៊ីនៅទូទាំងសហរដ្ឋអាមេរិក ដែលមានរួមទាំងពលរដ្ឋខ្មែរផង មានការព្រួយបារម្ភ និងបង្កើនការប្រុងប្រយ័ត្នចំពោះ សុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ។
កន្លងមកអ្នកវិភាគលើបញ្ហាទន្លេមេគង្គនេះបានលើកឡើងថា ប្រទេសដែលទទួលរងផលប៉ះពាល់ ដូចជាកម្ពុជា ថៃ ឡាវ និងវៀតណាមកម្រនឹងត្អូញត្អែរណាស់អំពីការរាំងខ្ទប់ទឹកទន្លេមេគង្គនៅខ្សែទឹកខាងលើនៅក្នុងប្រទេសចិន ដោយសារតែពួកគេជាប្រទេសតូចជាងប្រទេសចិន។
យុវជនខ្មែរពីររូបមកពីខេត្តបាត់ដំបង មានឈ្មោះបោះសំឡេងក្នុងសិល្ប:សៀកលើឆាកអន្តរជាតិ ដោយសារអ្នកទាំងពីរជាជនជាតិខ្មែរដំបូង ដែលទទួលបានឱកាសទៅសិក្សានៅសាលាសៀកដ៏ល្បីមួយនៅក្នុងទីក្រុង Montreal ប្រទេសកាណាដា
នៅក្នុងបាតុកម្មអហិង្សានេះ លោក លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោក កឹម សុខា គ្មានទោសទេ ហើយការចោទប្រកាន់លោកអយុត្តិធម៌។
អ្នកនាង សាំង ស្រីពេជ្រ ដែលជាសហស្ថាបនិកនៃក្រុម «មេធា» បាននិយាយថា៖ «ការបង្កើតក្រុមរបស់ខ្ញុំនេះ ទីមួយគឺសម្រាប់ខ្លួនឯង ទីពីរគឺខ្ញុំអត់ចង់ទុកឲ្យខ្លួនឯងទំនេរ ខ្ញុំចង់បង្កើតអ្វីថ្មីមួយសម្រាប់ខ្លួនឯង ហើយទុកដល់សិស្សកូនចៅជំនាន់ក្រោយ»
តាមផ្លូវច្បាប់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសិទ្ធិធ្វើដូច្នេះ សម្អាងលើលទ្ធិអនុ្តរជាតិមួយដែលមានឈ្មោះថា៖ “Responsibility to Protect (RtoP)” ឬ «ទំនួលខុសត្រូវក្នុងការការពារ» ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិផ្ទាល់ នៅក្នុងឆ្នាំ ២០០៥។
អ្នកចូលរួមភាគច្រើនសម្ដែងការព្រួយបារម្ភអំពីការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងពាក្យបណ្ដឹងនេះ ពួកគេបានអះអាងថា រដ្ឋាភិបាលបានរំលោភសិទ្ធិកុមារ និងយុវជន ដោយបានលើកទឹកចិត្ត និងអនុញ្ញាតឲ្យមានសកម្មភាពជាច្រើន ដែលប៉ះពាល់ដល់បរិស្ថាន សិទ្ធិរស់រានមានជីវិត និងសិទ្ធិសេរីភាពរបស់ពួកគេ។
ភាគច្រើននៃអ្នកចូលរួមក្នុងកម្មវិធីនេះយល់ថាការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានចន្លោះខ្វះខាតច្រើន ដែលរដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរចាត់វិធានការស្ដារលទ្ធិប្រជាធិបតេយ្យនេះឡើងវិញ។
ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងកាណាដាច្រើននាក់ បានជួបជុំគ្នាដាក់ញត្តិនៅស្ថានទូតចិន និងដង្ហែក្បូនតវ៉ាអហិង្សាមួយទៅកាន់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានី Washington ដើម្បីទាមទាររកយុត្តិធម៌ជូនមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលម្នាក់កំពុងជ
ទោះបីជាស្ថានទូតចិនមិនបានបញ្ជូនតំណាងឲ្យមកទទួលញត្តិ ហើយស្ថានទូតកម្ពុជាមិនបានឆ្លើយតបនឹងការតវ៉ាអហិង្សានេះក្ដី ប្រធានគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក បានអះអាងថា ស្ថានទូតទាំងពីរបានដឹងពីការទាមទាររបស់ក្រុមអ្នកតវ៉ា។
លោក សឿន វឌ្ឍនា នៃ VOA បានសម្ភាសលោក Koumjian កាលដើមខែ សីហា កន្លងទៅនេះនៅរដ្ឋធានី Washington។
ឥឡូវនេះ បន្ទាប់ពីតុលាការនេះបានដំណើរការអស់រយៈពេល ១៦ ឆ្នាំ តើវាសមហេតុផលដែរឬទេ ដែលថាតុលាការកូនកាត់ដែលចូលរួមបង្កើតដោយអង្គការសហប្រជាជាតិនេះ បានចំណាយអស់ទឹកប្រាក់ជាងបីរយលានដុល្លារ?
ព័ត៌មានផ្សេងទៀត