តារាចម្រៀងបទ Original ឬបទមិនចម្លងគេមួយចំនួន មានសុទិដ្ឋិនិយមថា ឧស្សាហកម្មតន្ត្រីនៅកម្ពុជា នឹងអាចរស់ឡើងវិញ ដោយសារតែអ្នកចម្រៀងខ្មែរ ក៏មានលទ្ធភាពបង្កើតភាពច្នៃប្រឌិតក្នុងការតែងនិពន្ធបទចម្រៀងដែរ។
«នេះជាពេលវេលាដ៏ល្អមួយ ដើម្បីធ្វើការសញ្ជឹងគិត។ សាររបស់យើង មិនមែនសម្រាប់ឲ្យបណ្ដាប្រទេសផ្សេងៗនៅតំបន់ទន្លេមេគង្គ ផ្អាកការរៀបចំផែនការផ្សេងៗសម្រាប់វិស័យថាមពលនោះទេ... ប៉ុន្តែយើងចង់ឲ្យរដ្ឋាភិបាលទាំងនោះពិនិត្យមើលនិន្នាការថ្មីៗ [នៅក្នុងវិស័យថាមពល] ទាំងនេះ»។
Peace Corps គឺជាអង្គការមួយរបស់រដ្ឋាភិបាលសហព័ន្ធ គឺជាអង្គការមួយដែលផ្ដោតលើការងារស្ម័គ្រចិត្ត ហើយបេសកកម្មរបស់ Peace Corps មានទិសដៅបី ទី១ គឺដើម្បីជួយដល់ពលរដ្ឋអាមេរិកសិក្សាពីប្រទេសផ្សេងៗ ទី២ ដើម្បីបង្ហាត់បង្ហាញប្រទេសទាំងនោះអំពីសហរដ្ឋអាមេរិក និងទីបី ដើម្បីផ្ដល់ជំនួយផ្នែកបច្ចេកទេសដល់ប្រទេសទាំងនោះ។
«យើងមាន ៣ ទៅ ៤ មធ្យោបាយ ដែលសហរដ្ឋអាមេរិកអាចព្យាយាម ធ្វើឲ្យកម្ពុជាឆ្ពោះទៅកាន់ទិសដៅត្រឹមត្រូវ។ ហើយសហគមន៍ខ្មែរអាមេរិកាំង គឺជាមធ្យាបាយដ៏សំខាន់បំផុតមួយ។ ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋពិតជាមានសារសំខាន់ណាស់»។
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា និងភរិយា អ្នកស្រី Sotie Heidt ផ្ដល់ឱកាសឲ្យពលរដ្ឋខ្មែរអាមេរិកាំងប្រមាណ ១០០ នាក់ ពិភាក្សាជាមួយលោកពីស្ថានភាពទូទៅនៅកម្ពុជា ក្នុងជំនួបក្រៅផ្លូវការមួយនៅវត្តពុទ្ធិការាម ក្នុងរដ្ឋ Maryland កាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៧។ ជំនួបក្រៅផ្លូវការរយៈពេលប្រមាណជាង ៣ ម៉ោងនេះ រួមមានការធ្វើបទបង្ហាញរបស់លោកឯកអគ្គរដ្ឋទូត ការសម្ដែងសិល្បៈរបស់សមាគមន៍ Cambodian Community Day ការទទួលទានអាហារថ្ងៃត្រង់សាមគ្គីបែបខ្មែរ និងកម្មវិធីសំណួរចម្លើយ។
ប្រាសាទសំបូរព្រៃគុក គឺជារមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ ៣៧គ.ម ពីទីរួមខេត្តកំពង់ធំ។
អ្នកស្រាវជ្រាវដ៏ជំនាញខាងទន្លេមេគង្គនៅតំបន់អាស៊ីអាគ្នេយ៍និយាយថា ការឈឺឆ្អាលរបស់អាមេរិក ទៅលើបញ្ហាទន្លេមេគង្គ គឺជាយុទ្ធសាស្ត្រមួយ ក្នុងការបង្អាក់ដំណើររបស់ចិន ដើម្បីកុំឲ្យចិនពង្រីកខ្លួនចូលក្នុងតំបន់អាស៊ីអាគ្នេយ៍បានលឿន និងស៊ីជម្រៅពេក។
«យើងធ្វើការតស៊ូ មកពីមានបញ្ហាខាងសិទ្ធិមនុស្ស បងប្អូនខ្មែរកម្ពុជាក្រោមត្រូវយួនគ្រប់ជំនាន់ទាំងអស់រំលោភសិទ្ធិ ហើយនឹងធ្វើបាប ហេតុដូច្នេះ យើងធ្វើការតស៊ូនេះ ដើម្បីសុំឲ្យយួនគោរពសិទ្ធិ ការរស់នៅតាមទំនៀមទម្លាប់យើងជាជនជាតិដើមនៅក្នុងទឹកដីកម្ពុជាក្រោម»។
លោក កឹម សុខា បាននិយាយថា៖ «បងប្អូនទទួលបានព័ត៌មានហើយ ៦ ខែ ៦ថ្ងៃ ខ្ញុំនៅក្នុងស្នាក់ការដោយអត់អាចចេញទៅណាបាន ដោយសារការគំរាមកំហែង បំភិតបំភ័យ ធ្វើទុកបុកម្នេញ គឺធ្វើឲ្យយើងខ្លាច ឲ្យយើងនឹងរត់ចោលស្រុកទាំងអស់គ្នា ដើម្បីទុកស្រុកឲ្យគេ»។
ទោះជាជនសង្ស័យឈ្មោះ ជួប សម្លាប់ ត្រូវបានចាប់ខ្លួននៅថ្ងៃកើតហេតុយ៉ាងណាក្ដី ក៏ពលរដ្ឋខ្មែរអាមេរិកាំងភាគច្រើនគិតថា គ្មានឡើយពន្លឺយុត្តិធម៌សម្រាប់គ្រួសារសពលោក កែម ឡី និងតម្រុយពីអ្នកនៅពីក្រោយឃាតកម្មនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងអំណរគុណដល់ការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងជំរុញឲ្យប្រជាពលរដ្ឋខ្មែរនៅកម្ពុជាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។
ចាប់ពីឆ្នាំ១៩៧៩មក ផ្ទៃដីដែលមានបង្កប់គ្រាប់មីនចំនួន៥៥ភាគរយ ដែលមានទំហំប្រមាណ៨៨០គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត។ ក្នុងនោះមានគ្រាប់មីនកប់ក្នុងដីប្រមាណជាងមួយលានគ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន២លាន៥សែនគ្រាប់ត្រូវបានបោសសម្អាត។
ក្រៅពីការពិភាក្សាអំពីលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានផ្ដល់ការអង្កេតលើស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។