ក្រុមកុមារ និងយុវជន ២១ នាក់អាយុចន្លោះចាប់ពី ១២ឆ្នាំ ដល់ ២៣ឆ្នាំ និងជាដើមបណ្ដឹង រឿងក្ដី Juilana v. United States ឬ«Juliana ទល់នឹងសហរដ្ឋអាមេរិក» បានធ្វើសន្និសីទសារព័ត៌មាន ទាមទារឲ្យរដ្ឋាភិបាលអាមេរិកអនុវត្តច្បាប់កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងបញ្ឈប់ការគាំទ្រឧស្សាហកម្មដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅខាងមុខតុលាការកំពូលសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានី Washington នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ សន្និសីទព័ត៌មាននេះ ក៏មានវត្តមានរបស់សមាជិកសភាសហរដ្ឋអាមេរិក និងកុមារី Greta Thunberg សកម្មជនការពារបរិស្ថានមកពីប្រទេសស៊ុយអ៊ែត ដ៏លេចធ្លោមួយរូប ចូលរួមជាអ្នកញគាំទ្រផងដែរ។ លោក ហ៊ុល រស្មី និងលោក សឿន វឌ្ឍនា នៃ VOA បានទៅផ្តិតយករូបភាពដោយផ្ទាល់នៅឯតុលាការកំពូលសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានី Washington៕
កម្រងរូបភាព VOA៖ ក្រុមសកម្មជនបរិស្ថានធ្វើសន្និសីទព័ត៌មាន ស្តីពីការប្រែប្រួលអាកាសធាតុនៅមុខតុលាការកំពូលក្នុងរដ្ឋធានីវ៉ាស៊ីនតោន

១
នាង Greta Thunberg សកម្មជនបរិស្ថានវ័យក្មេងដ៏លេចធ្លោម្នាក់ បង្ហាញខ្លួននៅខាងមុខតុលាការកំពូលសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

២
លោកស្រី Kathy Castorតំណាងរាស្ត្រថ្លែងក្នុងសន្និសីទព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុនៅខាងមុខតុលាការកំពូលសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីតោន ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៣
ក្រុមសកម្មជនបរិស្ថានវ័យក្មេងជាច្រើននាក់ធ្វើសន្និសីទព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុនៅខាងមុខ តុលាការកំពូលសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីតោន ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៤
នាង Greta Thunberg សកម្មជនបរិស្ថានវ័យក្មេងដ៏លេចធ្លោមួយរូបថតរូបសេលហ្វីជាមួយអ្នកចូលរួមមួយនៅខាងមុខតុលាការកំពូលសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៥
យុវជនXiuhtezcatl Martinez ប្រធានអង្គការការពារបរិស្ថានEarth Guardians ថ្លែងក្នុងសន្និសីទព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុនៅខាងមុខតុលាការកំពូលសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីតោន ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៦
ក្រុមអ្នកចូលរួមជាយុវជនអង្គុយផ្ទាល់នឹងកម្រាលបេតុងនៅក្នុងសន្និសីទព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុនៅខាងមុខ តុលាការកំពូលសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៧
Kelsey Juliana (ឆ្វេងមុខ), Xiuhtezcatl Martinez (កណ្ដាលខាងក្រោយ), Vic Barret (ស្ដាំខាងក្រោយ) ដើមបណ្ដឹងរឿងក្ដី Juliana v. United States នៅក្នុងសន្និសីទសារព័ត៌មាននៅមុខតុលាការកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៨
សកម្មជនបរិស្ថានជាស្ត្រីមួយរូបចូលរួមជាមួយសកម្មជនបរិស្ថានវ័យក្មេងអំពាវនាវឲ្យរកវិធានការពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ហ៊ុល រស្មី/VOA)

៩
សកម្មជនបរិស្ថានដែលជាជនជាតិដើមភាគតិចនិយាយជាមួយអ្នកកាសែតនៅខាងមុខ តុលាការកំពូលសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីតោន ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA)