លោក ចាប ចិត្រា គឺជាផលិតករនិងអ្នកយកព័ត៌មានវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍ផ្តោតលើភាពច្នៃប្រឌិត បច្ចេកវិទ្យា និងបញ្ញានិម្មិត AI។
ខ្សែភាពយន្ត «Meeting with Pol Pot ឬ ជួបជាមួយប៉ុលពត» ដែលផលិតដោយអ្នកដឹកនាំរឿងខ្មែរល្បីគឺ លោក រិទ្ធី ប៉ាន់ បានចាប់ផ្តើមចាក់បញ្ចាំងនៅទីក្រុងញូវយ៉កនៅថ្ងៃទី៧ ខែមីនា។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការនេះថា៖ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការងារនេះជាមួយប្រធានាធិបតីស្តីទីលោក Han Duck-soo និងរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីជំរុញផលប្រយោជន៍ និងតម្លៃរួមរបស់យើង»។
អ្នកស្រី Kamala Harris និងលោក Donald Trump បានជួបពិភាក្សាដេញដោលគ្នាកាលពីថ្ងៃអង្គារទី១០ ខែកញ្ញា ដើម្បីបង្ហាញគោលនយោបាយលើបញ្ហាជាច្រើនដូចជាសេដ្ឋកិច្ច សិទ្ធិរំលូតកូន អន្តោប្រវេសន៍ អត្រាឧក្រិដ្ឋកម្ម ថាមពលនិងគោលនយោបាយការបរទេស។
អ្នកស្រី Kamala Harris បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនិងលោក Donald Trump បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋបានជួបពិភាក្សាដេញដោលគ្នាដើម្បីបង្ហាញគោលនយោបាយលើបញ្ហាដូចជាសេដ្ឋកិច្ច សិទ្ធិរំលូតកូន អន្តោប្រវេសន៍ អត្រាឧក្រិដ្ឋកម្ម ថាមពល និងគោលនយោបាយការបរទេស។
មានបញ្ហាជាច្រើនដែលអ្នកបោះឆ្នោតចង់ដឹងក្នុងនោះមានបញ្ហាសេដ្ឋកិច្ច សិទ្ធិរំលូតកូន អន្តោប្រវេសន៍ អត្រាឧក្រិដ្ឋកម្មនិងបុគ្គលិកលក្ខណៈជាមេដឹកនាំនៃបេក្ខជនទាំងពីរ។
អ្នកចម្រៀងខ្មែរអាមេរិកាំង លោក ស៊ូព ផា (Soup Pha) មើលឃើញថា ដំណើរត្រឡប់ទៅសិក្សានិងភ្ជាប់ខ្លួនទៅនឹងវប្បធម៌កំណើតតាមរយៈសិល្បៈរបស់លោក ជាការព្យាបាលផ្លូវចិត្ត និងជាវិថីដែលនាំឲ្យ លោកទទួលបានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងជីវិត។
លោក អ៊ុក វណ្ណដេ បានបង្កើតសាលាច្នៃពីដើមដូង និងសាលាច្នៃពីសំរាមដើម្បីផ្តល់ការអប់រំថ្នាក់បឋមសិក្សាទៅកាន់ក្មេងក្រីក្រជិត ២០០នាក់។ បច្ចុប្បន្ន លោកក៏កំពុងធ្វើគម្រោង «បណ្ណាល័យចល័ត» ដើម្បីលើកកម្ពស់ទម្លាប់អាននិងការចែករំលែកចំណោះដឹងនៅគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។
លោក ចាប ចិត្រា នៃ VOA បានអញ្ជើញ អ្នកជំនាញខ្មែរ លោក សុខ សុវិជ្ជា ដែលបច្ចុប្បន្នជាវិស្វករផ្នែកសន្តិសុខសាយប័រ និងជានិស្សិតអនុបណ្ឌិតផ្នែកសន្តិសុខសាយប័រនៅសាកលវិទ្យាល័យ Harvard មកផ្តល់បទសម្ភាសន៍ ហើយចែករំលែកពីចំណេះដឹង និងបទពិសោធន៍ការងារក្នុងវិស័យសន្តិសុខសាយប័រដ៏សំខាន់នេះ។
លោក ចាប ចិត្រា នៃវីអូអេ បាន សម្ភាស អ្នកស្រី ឆោម ឆាយ៉ា ប្រធានអង្គការបណ្តាញសេរីភាពអាស៊ីអាគ្នេយ៍ អំពីកិច្ចការងារសហគមន៍របស់អ្នកស្រីក្នុងការស្នើឲ្យសហរដ្ឋអាមេរិកបង្កើតច្បាប់ដើម្បីបញ្ឈប់ការបញ្ជូនជនភៀសខ្លួនអាស៊ីអាគ្នេយ៍ពីអាមេរិកទៅប្រទេសកំណើតវិញ។
លោក Jay Chan បានផ្តល់បទសម្ភាសន៍ដល់លោក ចាប ចិត្រា នៃ VOA អំពីការយល់ឃើញរបស់លោកចំពោះឥទ្ធិពលវិជ្ជមាននៃតន្ត្រីលើសាមគ្គីភាពរវាងជាតិសាសន៍ និងវប្បធម៌ផ្សេងៗគ្នា។ លោក Jay Chan និយាយថា «ឲ្យតែមានបទចម្រៀងគឺអាចរួបរួម គឺអាចនាំគ្នាមកសប្បាយទាំងអស់គ្នា»។
ក្រុមហ៊ុនបារមីដែលគ្រប់គ្រងតារ៉ាចម្រៀងរ៉េបនិងហ៊ីបហប់កម្ពុជាគឺ លោក វណ្ណដា និង លោក វណ្ណថាន បាននាំសិល្បករទាំងពីររូបនេះ មកចូលរួមសម្តែងក្នុងមហោស្រពតន្ត្រីនិងវប្បធម៌អាស៊ីអាគ្នេយ៍ Sabaidee Fest កាលពីថ្ងៃទី១៤ដល់ទី១៦ ខែមិថុនា ក្នុងទីក្រុង Chino រដ្ឋ California សហរដ្ឋអាមេរិក។
វត្តមានរបស់ លោក វណ្ណដា នៅសហរដ្ឋអាមរិកជាលើកទី១នេះ ត្រូវបានគេចាត់ទុកថា ជាការដាក់បង្ហាញនិងលើកកម្ពស់ តន្រ្តី សិល្បៈ និងប្រវត្តិសាស្ត្រកម្ពុជាដ៏សំខាន់មួយ៕
លោក សុខ ហ៊ាញ បានអាហារូបករណ៍ Fulbright មកសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រទិន្នន័យ ឬ Data Science នៅសាកលវិទ្យាល័យ Maryland។ លោកថា លោកចាប់យកជំនាញនេះដើម្បីចង់ជួយចូលរួមលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលអនាគត។
កើតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម លោក វន សន្យាធរ៉ូ បានរៀបរាប់អំពីដំណើរជីវិតដ៏គួរឱ្យកត់សម្គាល់\លោក វន សន្យាធរ៉ូ បាននិយាយថា៖ «ដោយសារតែខ្ញុំរស់នៅក្នុងសេរីភាពក្នុងប្រទេសនេះ ទើបខ្ញុំអាចសម្រេចបាននូវក្តីសង្ឃឹម និងក្តីសុបិនរបស់ខ្ញុំ»។
លោក តាំង សារ៉ាដា ប្រធានសារព័ត៌មាន The Cambodia Daily ជាអ្នកសារព័ត៌មានខ្មែរម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានអាស៊ី ៧នាក់ ដែលបានធ្វើដំណើរទៅអ៊ុយក្រែន ក្រោមការឧបត្ថម្ភរបស់គណកម្មាធិការអ្នកកាសែតដើម្បីផលប្រយោជន៍សាធារណៈរបស់អ៊ុយក្រែន ដើម្បីស្វែងយល់អំពីស្ថានការណ៍ជាក់ស្តែងនៅក្នុងអ៊ុយក្រែន។
លោក អួន ប៊ុនឡឺត ជាជនភៀសខ្លួនកម្ពុជាម្នាក់ ដែលបានមករស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨៣។ ពេលមកដល់ដំបូងលោកមានតែបាតដៃទទេរ ហើយថែមទាំងមិនចេះនិយាយភាសាអង់គ្លេសទៀតផង។ តែការតាំងចិត្តនិងការតស៊ូជាមួយភ័ព្ធសំណាង បានធ្វើឱ្យលោកបានក្លាយខ្លួនទៅជាមន្ត្រីកងការពារប្រធានាធិបតីសហរដ្ឋអាមេរិកម្នាក់។
នៅក្នុងបទសម្ភាសន៍ជាមួយ លោក ចាប ចិត្រា នៃ VOA ស្រីនីត បាននិយាយថា នាងមានគម្រោងបញ្ចប់កម្មសិក្សា មុននឹងត្រឡប់ទៅកម្ពុជាវិញ ប្រសិនបើស្ថានការណ៍នៅបន្តស្ងប់ស្ងាត់ក្នុងទីក្រុងដែលនាងកំពុងរស់នៅ។
កាលពីថ្ងៃសៅរ៍ ទី១៤ ខែតុលា លោក ចាប ចិត្រា នៃ VOA បានភ្ជាប់ទាក់ទងនិងសម្ភាសនិស្សិតខ្មែរម្មាក់នៅអ៊ីស្រអែល គឺលោក គួន បូរី ដែលលោកកំពុងរស់នៅប្រមាណ ៤៦គីឡូម៉ែត្រពីតំបន់ហ្កាហ្សា។
លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការក្នុងប្រទេសកម្ពុជារំលាយចោល បានថ្លែងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយលោក ប៉ូច រាសី នៃវីអូអេ នៅរដ្ឋធានីវ៉ាស៊ីនតោន
កាលពីថ្ងៃទី២៨ ខែសីហា រដ្ឋាភិបាលក្រុងប៉េកាំងបានបោះពុម្ពផ្សាយកំណែថ្មីនៃផែនទីជាតិរបស់ខ្លួន ដែលបញ្ជាក់ពីកម្មសិទ្ធិលើផ្ទៃទឹកស្ទើរតែទាំងស្រុងនៅសមុទ្រចិនខាងត្បូង ដែលការណ៍នេះ ទាក់ទាញការតវ៉ាយ៉ាងខ្លាំងពីប្រទេសជិតខាង នេះបើយោងតាមទីភ្នាក់ព័ត៌មាន The Associated Press ។
ព័ត៌មានផ្សេងទៀត