លោក សម រង្ស៊ី បន្តជំរុញឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យឡើងវិញ
ការដែលមន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីសហរដ្ឋអាមេរិក ជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅពេលដែលលោកអញ្ជើញមកថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ «មិនមែនមានន័យថាគេទទួលស្គាល់ការបោះឆ្នោត គេទទួលស្គាល់ភាពស្របច្បាប់» របស់ លោក ហ៊ុន ម៉ាណែត ទេ។ លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការក្នុងប្រទេសកម្ពុជារំលាយចោល បានថ្លែងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយលោក ប៉ូច រាសី នៃវីអូអេ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលលោកជួបជាមួយមន្ត្រីសហរដ្ឋអាមេរិក និងមន្ត្រីអង្គការសង្គមស៊ីវិលផ្សេងៗ ព្រមទាំងជួបសួរសុខទុក្ខពលរដ្ឋខ្មែរអាមេរិកាំងនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន៕