និស្សិតអាហារូបករណ៍ Fulbright ចង់យកជំនាញវិទ្យាសាស្ត្រទិន្នន័យទៅជួយសេដ្ឋកិច្ចកម្ពុជា
អាហារូបករណ៍ Fulbright របស់សហរដ្ឋអាមេរិកបានជួយនិស្សិតកម្ពុជាឆ្នើមបំផុតប្រមាណ ១០នាក់ ឱ្យមកបន្តការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។ និស្សិតខ្មែរម្នាក់ ដែលបានទទួលអាហារូបករណ៍ដ៏ល្បីនេះ គឺលោក សុខ ហ៊ាញ។ លោកបានចូលមកស្ទូឌីយូ VOA នៅរដ្ឋធានីវ៉ាស៊ីនតោន និងផ្តល់បទសម្ភាសន៍ដល់លោក ចាប ចិត្រា នៃ VOA អំពីដំណើរទទួល បានអាហារូបករណ៍ Fulbright មកសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រទិន្នន័យ ឬ Data Science នៅសាកលវិទ្យាល័យ Maryland។ លោកថា លោកចាប់យកជំនាញនេះដើម្បីចង់ជួយចូលរួមលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលអនាគត៕