បទសម្ភាសន៍ VOA៖ សិល្បករខ្មែរអាមេរិកាំង លោក Jay Chan ថាតន្រ្តីជាប្រភពនៃសាមគ្គីភាពសម្រាប់គ្រប់ជាតិសាសន៍
មហោស្រពតន្ត្រីនិងវប្បធម៌អាស៊ីអាគ្នេយ៍ Sabaidee Fest ដែលបានប្រារព្ធធ្វើឡើងជាលើកទី២ កាលពីថ្ងៃទី១៤ដល់ទី១៦ ខែមិថុនា នៅក្នុងទីក្រុង Chino រដ្ឋ California មានការអញ្ជើញតារាចម្រៀងរ៉េបនិងហ៊ីបហប់ ជាង ៥០នាក់ មកប្រទេសកម្ពុជា ឡាវ ថៃ និងអាមេរិក។ ខណៈពេលដែលមានវត្តមានសិល្បករខ្មែរមកពីកម្ពុជា គឺលោក វណ្ណដា និងលោក វណ្ណថាន មហោស្រពតន្ត្រីនិងវប្បធម៌នេះ ក៏មានការសម្តែងរបស់សិល្បករខ្មែរអាមេរិកាំងដែលរស់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។ មុនពេលឡើងសម្តែងលើឆាក សិល្បករខ្មែរអាមេរិកាំងម្នាក់គឺលោក Jay Chan បានផ្តល់បទសម្ភាសន៍ដល់លោក ចាប ចិត្រា នៃ VOA អំពីការយល់ឃើញរបស់លោកចំពោះឥទ្ធិពលវិជ្ជមាននៃតន្ត្រីលើសាមគ្គីភាពរវាងជាតិសាសន៍ និងវប្បធម៌ផ្សេងៗគ្នា។ លោក Jay Chan និយាយថា «ឲ្យតែមានបទចម្រៀងគឺអាចរួបរួម គឺអាចនាំគ្នាមកសប្បាយទាំងអស់គ្នា»។ សូមលោកអ្នកនាងស្តាប់និងទស្សនាបទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖