ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែភាពយន្ត​ថ្មី​រៀបរាប់​ពីបទសម្ភាសន៍​ដ៏គ្រោះថ្នាក់​របស់​អ្នកកាសែត Elizabeth Becker ជាមួយ ប៉ុល ពត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខ្សែភាពយន្ត «Meeting with Pol Pot ឬ ជួបជាមួយប៉ុលពត» ដែល​ផលិត​ដោយ​អ្នកដឹកនាំ​រឿង​ខ្មែរល្បីគឺ លោក រិទ្ធី ប៉ាន់ បានចាប់​ផ្តើម​ចាក់​បញ្ចាំង​នៅ​ទីក្រុង​ញូវយ៉កនៅថ្ងៃទី៧ ខែមីនា។ សាច់​រឿង​ដ៏​រំជើបរំជួល​នេះ គឺ​ផ្អែក​លើ​រឿង​ពិត​របស់​អ្នកកាសែត​អាមេរិកាំង​ល្បីល្បាញ អ្នកស្រី Elizabeth Becker ដែល​បាន​ធ្វើដំណើរ​ទៅ​កម្ពុជា​នៅចុង​ទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បី​សម្ភាស​មេដឹកនាំ​របប​ខ្មែរក្រហម ប៉ុល ពត។ ថ្មីៗនេះ អ្នកស្រី Elizabeth Becker បាន​ចែករំលែក​បទពិសោធន៍ និង​ការយល់ដឹង​ឃើញ​របស់អ្នកស្រី​អំពីខ្សែភាពយន្តនេះជាមួយ​ លោក ចាប ចិត្រា នៃវីអូអេ​នៅរដ្ឋធានី​វ៉ាស៊ីនតោន។ សូមលោកអ្នកនាង​ទស្សនានិងស្តាប់​បទសម្ភាសន៍​ដូច​តទៅ៖

XS
SM
MD
LG