អ្នកកាសែតខ្មែរត្រូវបានជ្រើសរើសទៅមើលសភាពការណ៍ជាក់ស្តែងនៅអ៊ុយក្រែន
ប្រទេសអ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហាជាច្រើនខណៈរុស្ស៊ីបន្តការវាយប្រហារលើទឹកដីរបស់ខ្លួន។ នេះបើតាមសម្តីរបស់ លោក តាំង សារ៉ាដា ប្រធានសារព័ត៌មាន The Cambodia Daily ដែលទើបត្រឡប់មកពីប្រទេសអ៊ុយក្រែនវិញ កាលពីពេលថ្មីៗ។ លោក តាំង សារ៉ាដា ជាអ្នកសារព័ត៌មានខ្មែរម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានអាស៊ី ៧នាក់ ដែលបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក្រោមការឧបត្ថម្ភរបស់គណកម្មាធិការអ្នកកាសែតដើម្បីផលប្រយោជន៍សាធារណៈរបស់អ៊ុយក្រែន Public Interest Journalism Lab (PIJL) ដើម្បីស្វែងយល់អំពីស្ថានការណ៍ជាក់ស្តែងនៅក្នុងប្រទេសអ៊ុយក្រែន។ លោកបានប្រាប់វីអូអេ ក្នុងបទសម្ភាសកាលពីថ្ងៃ១៣ខែធ្នួឆ្នាំ២០២៣ ថា ក្រៅពីប្រឈមនឹងគ្រាប់ម៉ីនបង្កប់ក្រោមដីជាច្រើន អ៊ុយក្រែនថែមទាំងប្រឈមជាមួយគ្រាប់ម៉ីនជាច្រើនក្នុងទឹកសមុទ្រថែមទៀត។ តទៅនេះជាបទសម្ភាសន៍ទាំងស្រុងរវាងលោក ប៉ូច រាសី នៃវីអូអេ ជាមួយលោក តាំង សារ៉ាដា។