លោក ចាប ចិត្រា គឺជាផលិតករនិងអ្នកយកព័ត៌មានវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍ផ្តោតលើភាពច្នៃប្រឌិត បច្ចេកវិទ្យា និងបញ្ញានិម្មិត AI។
ថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់កាលពីម្សិលមិញ ហើយគេមើលឃើញថា អាស៊ាន និងប្រទេសដៃគូ ដូចជា អាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង កាណាដា និងអូស្ត្រាលី បានជួបប្រជុំដើម្បីដោះស្រាយបញ្ហាគំរាមកំហែងនានាក្នុងតំបន់ ជាពិសេសវិបត្តិមីយ៉ាន់ម៉ា និងជម្លោះនៅសមុទ្រចិនខាងត្បូង។
លោក ស៊ុន ណារិន អ្នករាយការណ៍ព័ត៌មានឲ្យ VOA កំពុងស្ថិត នៅក្នុងរដ្ឋធានីហ្សាការតា ហើយលោកបានចូលមកពិភាក្សាជាមួយ លោក ចាប ចិត្រា នៃ VOA អំពើព័ត៌មានសំខាន់ៗ ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣។
កិច្ចព្រមព្រៀងនេះអំពាវនាវឱ្យសម្ព័ន្ធមិត្តទាំងបីប្តេជ្ញាពិគ្រោះយោបល់គ្នាដើម្បីសហការឆ្លើយតបនឹងការគំរាមកំហែងនានាក្នុងតំបន់។
ខណៈការផ្ទេរអំណាចនេះ ត្រូវបានរំពឹងថានឹងត្រូវបានការបញ្ជាក់ជាផ្លូវការដោយរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា អ្នកវិភាគមើលឃើញថា លោក ហ៊ុន ម៉ាណែត នឹងទទួលពីឪពុក នូវការស្នងអំណាចគ្រប់គ្រងលើប្រទេសកម្ពុជាមួយដែលកំពុងផ្លាស់ប្តូរ។
គណបក្សនយោបាយចំនួន ១៨ ត្រូវបានចុះឈ្មោះបោះឆ្នោតដើម្បីជ្រើសតាំងសមាជិករដ្ឋសភា។ ដោយសារតែគណបក្សចំនួន១៧ មានថវិកានិងសំឡេងគាំទ្រតិចតួច គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទំនងជានឹងទទួលបានអាសនៈទាំងអស់ ហើយបង្កើតរដ្ឋាភិបាលថ្មី។
កាលពីថ្ងៃទី១០ ខែកក្កដា ក្រុមជនជាតិម៉ុងតាញ៉ា ឬ ដេហ្គា រៀបចំបាតុកម្មតវ៉ាមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំអន្តរាគមន៍បញ្ឈប់អំពើហិង្សា និងសកម្មភាពរំលោភបំពានរយ:ពេលជិត ៥ទសវត្សរ៍ ដែលកើតមានបន្តបន្ទាប់លើជនជាតិដើមភាគតិចម៉ុងតាញ៉ានៅក្នុងប្រទេសវៀតណាម។
ព្រឹកថ្ងៃសៅរ៍នេះគឺជាថ្ងៃចាប់ផ្តើមនៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះ។ គណបក្សប្រជាជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ បានចាប់ផ្តើមយុទ្ធនាការរកសំឡេងឆ្នោតរបស់ខ្លួននៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកគាំទ្រជាច្រើននាក់។
នៅខែមិថុនានេះ អវកាសយានិកអារ៉ាប៊ីសាអូឌីតពីររូបដែលបានទៅទស្សនាស្ថានីយអវកាសអន្តរជាតិរយៈពេល ៩ថ្ងៃ បានត្រឡប់មកដល់ផែនដីវិញ។ លើសពីនេះ អវកាសយានិក NASA បានដំឡើងបន្ទះស្រូបថាមពលបន្ថែមនៅស្ថានីយអវកាសអន្តរជាតិ ហើយរ៉ុក្កែតអេស្ប៉ាញបរាជ័យក្នុងការបាញ់បង្ហោះសាកល្បង។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យ «រក្សាទំនាក់ទំនងបើកចំហ» ជាមួយនឹងប្រទេសចិនដើម្បីជៀសវាង «ការប៉ាន់ស្មានខុសនិងជម្លោះ» ក្នុងអំឡុងពេលការហៅទូរសព្ទរបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang។
សម្រាប់ក្រុមមន្ត្រីដែលកំពុងដឹកនាំយុទ្ធសាស្ត្រចូលរួមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ការទប់ទល់ជាមួយនឹងការប្រកួតប្រជែងដ៏គំរាមកំហែងរបស់ប្រទេសចិនទាមទារឱ្យមានប្រើប្រាស់វិធីសាស្ត្រ«បន្ថយហានិភ័យ» និង«ធ្វើពិពិធកម្ម»។
កាលពីថ្ងៃទី៥ ខែមិថុនា លោក ហ៊ុន សែន បាននិយាយថា សម្ព័ន្ធសន្តិសុខត្រីភាគី អូស្ត្រាលី-អង់គ្លេស-អាមេរិក ដែលគេហៅកាត់ថា AUKUS គឺជា «ចំណុចចាប់ផ្តើមនៃការរត់ប្រណាំងសព្វាវុធដ៏មានគ្រោះថ្នាក់» នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក Hadley និយាយថា លោក Xi មានទស្សនៈថា «លោកខាងលិចកំពុងធ្លាក់ចុះ» ហើយ«សហ រដ្ឋអាមេរិកក៏កំពុងធ្លាក់ចុះយ៉ាងខ្លាំងដែរ»។
នៅខែឧសភានេះ ក្រុមហ៊ុន SpaceX បានបញ្ជូនអវកាសយានិកស្រ្តីសញ្ជាតិអារ៉ាប៊ីសាអូឌីតដំបូងគេ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ លើសពីនេះ អ្នកស្រាវជ្រាវជឿថា ពួកគេបានរកឃើញការផ្ទុះក្នុងអវកាសដ៏ធំបំផុត។
នៅចុងខែមីនានេះ ក្រុមគ្រួសារនិងញាតិមិត្ត បានរៀបចំពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោក មាស ចន នៅវត្តពុទ្ធិការាមដែល លោក មាស ចន ជាសហស្ថាបនិក។ នៅក្នុងពិធីនោះ ស្នាដៃនិពន្ធចុងក្រោយមួយរបស់ លោក មាស ចន ត្រូវបានបង្ហាញ។
អ្នកតំណាងអង្គការសិទ្ធិមនុស្ស និងសមាជិកគណបក្សប្រឆាំងនៅក្នុងសហរដ្ឋអាមេរិក ប្រមាណ ១០០ នាក់ បានធ្វើបាតុកម្មនិងដាក់ញត្តិ២ នៅក្រសួងការបរទេសនិងសភាអាមេរិកកាលពីថ្ងៃសុក្រទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
អ្នកកាសែតជនជាតិអាមេរិកាំងឈ្មោះ Nate Thayer បានទទួលមរណភាពកាលពីដើមខែមករា ក្នុងវ័យ ៦២ឆ្នាំ។ ថ្មីៗនេះ ជនភៀសខ្លួនជនជាតិម៉ុងតាញ៉ានៅអាមេរិកមួយក្រុម បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដើម្បីផ្តល់កិត្តិយសដល់ជីវិតរបស់លោក Nate Thayer។
តារាហូលីវូដជនជាតិម៉ុងអាមេរិកាំងម្នាក់ និងផលិតករភាពយន្តខ្មែរអាមេរិកាំងម្នាក់កំពុងព្យាយាមធ្វើឱ្យមានការតំណាងជនជាតិនិងវប្បធម៌អាស៊ីនៅអាមេរិក ជាមួយនឹងខ្សែភាពយន្តអាស៊ីអាគ្នេយ៍ថ្មីមួយរបស់ពួកគេដែលមានចំណងជើងថា «The Harvest»។
នៅខែធ្នូនេះ ព័ត៌មានអវកាសមានដូចជាការចូលរួមលើកដំបូងរបស់ចក្រភពអង់គ្លេសក្នុងការបាញ់បង្ហោះផ្កាយរណបទៅអវកាស។ អវកាសយានិកចិនប្រារព្ធពិធីបុណ្យចូលឆ្នាំចិនក្នុងអវកាស ហើយបាតុភូតអាចម៍ផ្កាយធ្លាក់ត្រូវបានថតជាប់នៅក្នុងទីក្រុង Tulsa រដ្ឋ Oklahoma សហរដ្ឋអាមេរិក។
នៅក្នុងកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មាននេះ លោក ចាប ចិត្រា និងលោក សុខ ខេមរា នៃ VOA ពិភាក្សាគ្នាលើប្រធានបទ «សមិទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២»។
ព័ត៌មានផ្សេងទៀត