យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានវាយប្រហារចំ «គោលដៅភេរវកម្ម» នៅក្នុងផ្នែកមួយនៃទីក្រុង Rafah និងថាការវាយប្រហារនេះគឺធ្វើឡើងស្របពេលជាមួយនឹងបេសកកម្មមួយដែលបានជួយសង្គ្រោះចំណាប់ខ្មាំងអ៊ីស្រាអែលពីរនាក់ដែលត្រូវបានក្រុមសកម្មប្រយុទ្ធហាម៉ាស់ចាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា។
ប៉ូលិសថៃស៊ើបអង្កេតលើគ្រោះថ្នាក់ក្រឡាប់រថយន្ត។ តុលាការកំពូលម៉ាឡេស៊ីធ្វើមោឃភាពផ្នែកជាច្រើននៃច្បាប់ Sharia។ ប្រទេសជាច្រើនត្រៀមប្រារព្ធ បុណ្យចូលឆ្នាំចន្ទគតិ។ នេះជាកម្មវិធី វីអូអេ៦០ អាស៊ីសម្រាប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវិមានក្រឹមឡាំងបានបញ្ជាក់ថា មេដឹកនាំទាំងពីរបាននិយាយអំពីចំណងទាក់ទងសេដ្ឋកិច្ចដែលកំពុងរីកដុះដាលរបស់ខ្លួនដោយទំនាក់ទំនងរវាងចិននិងរុស្ស៊ីដែលបាន «ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីពេលមុន»។
លោក Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានជួបជាមួយនាយឧត្តមសេនីយ៍ Zaluzhnyi និងបានអរគុណលោកដែលបានដឹកនាំការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នៅពេលដែលអ្នកវិភាគយោធាជាច្រើនគិតថា អ៊ុយក្រែននឹងត្រូវបានរុស្ស៊ីគ្រប់គ្រងបានយ៉ាងយ៉ាងឆាប់រហ័សនោះ។
យោធាអ៊ុយក្រែនបានរៀបរាប់លម្អិតថា នៅក្នុងការវាយប្រហារដ៏ធំរបស់រុស្ស៊ីនេះ រុស្ស៊ីបានប្រើដ្រូន ២០ គ្រឿង មីស៊ីលស្វ័យនាំផ្លូវ ៣៦ គ្រាប់ មីស៊ីលបញ្ជា S-300 ៥ គ្រាប់ និងមីស៊ីលបាលីស្ទិក ៣ គ្រាប់។
បទឈប់បាញ់គ្នាបណ្ដោះអាសន្នកាលពីចុងខែវិច្ឆិកាឆ្នាំមុនមានរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ និងធ្វើឱ្យមានការដោះលែងចំណាប់ខ្មាំងជាង ១០០ នាក់ពីតំបន់ហ្កាហ្សានិងអ្នកទោសប៉ាឡេស្ទីន ២៤០ នាក់ពីអ៊ីស្រាអែល។
ពលរដ្ឋអ៊ុយក្រែនជាង ៦ លាននាក់បានរត់គេចពីសង្គ្រាមក្នុងប្រទេសកំណើតរបស់ខ្លួនតាំងពីពេលដែលរុស្ស៊ីបានចូលឈ្លានពានពេញទំហឹងក្នុងប្រទេសនេះកាលពីឆ្នាំ ២០២២ មក។ ខណៈពេលដែលសង្គ្រាមកំពុងបន្ត មន្ត្រីអ៊ុយក្រែនកំពុងរៀបចំផែនការដើម្បីបញ្ជូនពួកគេត្រឡប់មកប្រទេសកំណើតវិញ
សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានចាត់ចំណាត់ថ្នាក់ទ្វីបអាហ្រ្វិកជាតំបន់ដែលមានការវិនិយោគលើពាណិជ្ជកម្មអេឡិចត្រូនិកទាបបំផុតមួយ។ ទីភ្នាក់ងារ UNCTAD បានថ្លែងថា បច្ចុប្បន្នមានទីក្រុងតិចតួចបំផុតដែលមានប្រើប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិកបា
ប្រទេសប៉ាគីស្ថាននឹងធ្វើការបោះឆ្នោតជាតិនៅថ្ងៃទី៨ ខែកុម្ភៈនេះ។ ក្រុមមនុស្សវ័យក្មេងនឹងដើរតួនាទីយ៉ាងសំខាន់ ដោយសារតែអ្នកបោះឆ្នោតប៉ាគីស្ថានប្រមាណ៤៤ភាគរយមានអាយុចន្លោះពី ១៨ ទៅ ៣៥ ឆ្នាំ។ ប៉ុន្តែ ប្រធានការិយាល័យព័ត៌មានរបស់វីអូអេក្នុងប្រទេសប៉ាគីស្ថានអ្នកស្រី Sarah Zaman
ទាំងការបង្ហាញការប្រើកម្លាំងយោធានិងការជំរុញដំណោះស្រាយការទូតបន្ថែមទៀត សហរដ្ឋអាមេរិកកំពុងព្យាយាមទប់សង្គ្រាមកុំឱ្យរាលដាលកាន់តែធំក្នុងតំបន់មជ្ឈិមបូព៌ា។ ដោយបញ្ហាសង្គ្រាមអ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស់ កងកម្លាំងដែលមានការគាំទ្រពីអ៊ីរ៉ង់ក្នុងតំបន់បានតាំង
ខណៈពេលដែលប្រទេសចិនព្យាយាមបង្ហាញឱ្យឃើញថាខ្លួនជាប្រទេសស្វាគមន៍ពាណិជ្ជកម្មនិងទេសចរណ៍បរទេស អាជ្ញាធរព្រំដែនចិនបានប្រកាសកាលពីពេលថ្មីៗនេះថា អ្នកទេសចរបរទេសដែលទស្សនាប្រទេសចិនមានចំនួនជាង ៣៥ លាននាក់នៅក្នុងឆ្នាំ ២០២៣។
ខណៈការព្រួយបារម្ភកំពុងកើនឡើងជុំវិញការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលត្រូវបានគេស្តីបន្ទោសថាជាកត្តាបង្កឱ្យមានបញ្ហានៃការប្រែប្រួលអាកាសធាតុ ក្រុមហ៊ុនកេនយ៉ាសហការជាមួយហូឡង់មួយកំពុងដាក់ចេញនូវកង់អគ្គិសនីនៅអនុតំបន់សាហារ៉ាសម្រាប់ការដឹកជញ្ជូនក្នុងតំបន់ទីក្រុង
ជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាកំពុងជំរុញចំណាប់អារម្មណ៍ថ្មី ដោយតួកគីលើផ្លូវពាណិជ្ជកម្មថ្មីរបស់ចិន-អឺរ៉ុបដែលគេស្គាល់ថា ច្រករបៀងកណ្តាល។ ដូចដែល លោកDorian Jones រាយការណ៍ពីទីក្រុងអ៊ីស្តង់ប៊ុលថា ការគាំទ្ររបស់ប្រទេសតួកគីដល់ច្រករបៀងនេះកំពុងកើនឡើងនៅពេល
ប៉ូលិសជិត១០០នាក់មកពីប្រទេសមីយ៉ាន់ម៉ា ទៅជ្រកកោននៅប្រទេសបង់ក្លាដែស។ ប្រធានក្រុមហ៊ុន Samsung Electronics ប្រឈមមុខនឹងសាលក្រមនៅតុលាការក្នុងទីក្រុងសេអ៊ូល។ ទីក្រុងតូក្យូនៃប្រទេសជប៉ុនមានព្រិលធ្លាក់យ៉ាងខ្លាំង។ នេះជាកម្មវិធី វីអូអេ ៦០ អាស៊ី សម្រាប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤៕
សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមបង្ហាញច្បាប់សន្ដិសុខព្រំដែនដែលនឹងផ្ដល់ជំនួយដល់អ៊ុយក្រែននិងអ៊ីស្រាអែលផងដែរ។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken ធ្វើដំណើរទៅតំបន់មជ្ឈិមបូព៌ាជាលើកទី៥។ នាង Taylor Swift ឈ្នះពានរង្វាន់អាល់ប៊ុមចម្រៀងល្អបំផុតប្រចាំឆ្នាំនៅ Grammy Awards។
ម៉ាកាវត្រូវបានគេស្គាល់ថាជា «ទីក្រុង Las Vegas នៅអាស៊ី» ដោយមានកាស៊ីណូខ្វាត់ខ្វែង និងឧស្សាហកម្មល្បែងដ៏ធំ។ ទីនេះក៏ជាផ្ទះរបស់ក្រុមជនជាតិពិសេសមួយដែរគឺជនជាតិ Macanese។ ២៥ ឆ្នាំបន្ទាប់ពីការប្រគល់តំបន់អតីតអាណានិគមរបស់ព័រទុយហ្គាល់ទៅប្រទេសចិនវិញ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកពិចារណាផ្លាស់ប្តូរតំណែងមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងវិស័យផ្សេងៗមិនត្រឹមតែនៅក្នុងវិស័យយោធាប៉ុណ្ណោះទេដើម្បីតែងតាំងមន្ត្រីល្អបំផុតឱ្យដឹកនាំប្រទេសអ៊ុយក្រែន។
សេចក្តីព្រាងច្បាប់សន្តិសុខថ្មីរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលទើបត្រូវបានផ្សព្វផ្សាយបានប្រឈមនឹងភាពមិនច្បាស់លាស់មួយនៅថ្ងៃចន្ទនេះ បើទោះបីជាមានការសម្របសម្រួលចរចាគ្នាអស់ជាច្រើនខែ ជុំវិញវិធានការរបស់គណបក្សទាំងពីរកន្លងទៅ
យោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនបានវាយប្រហារ «ការពារខ្លួន» កាលពីយប់ថ្ងៃអាទិត្យលើមីស៊ីលស្វ័យនាំផ្លូវនៅក្នុងតំបន់មួយនៃប្រទេសយេម៉ែនដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហ៊ូធី (Houthi)។
របាយការណ៍ដែលត្រូវបានចេញផ្សាយនៅមុនទិវាជំងឺមហារីកពិភពលោកនៅថ្ងៃទី៤ ខែកុម្ភៈ បានព្យាករណ៍អំពីកំណើនដ៏ច្រើននៃករណីជំងឺនេះថានឹងកើតមាននៅតំបន់ដែលមានការអភិវឌ្ឍមនុស្សតិចតួច ដែលជាការវាស់វែងកម្រិតនៃការអភិវឌ្ឍខាងសង្គមនិងខាងសេដ្ឋកិច្ចរបស់ប្រទេសមួយដោយអង្គការសហប្រជាជាតិ។
ព័ត៌មានផ្សេងទៀត