កង់អគ្គិសនីថ្មីជួយពន្លឿនវិស័យដឹកជញ្ជូនប្រើប្រាស់ថាមពលស្អាតនៅអាហ្វ្រិក
ខណៈការព្រួយបារម្ភកំពុងកើនឡើងជុំវិញការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលត្រូវបានគេស្តីបន្ទោសថាជាកត្តាបង្កឱ្យមានបញ្ហានៃការប្រែប្រួលអាកាសធាតុ ក្រុមហ៊ុនកេនយ៉ាសហការជាមួយហូឡង់មួយកំពុងដាក់ចេញនូវកង់អគ្គិសនីនៅអនុតំបន់សាហារ៉ាសម្រាប់ការដឹកជញ្ជូនក្នុងតំបន់ទីក្រុង ដើម្បីកាត់បន្ថយការបញ្ចេញកាបូន។ វិស័យដឹកជញ្ជូនដើរតួសំខាន់នៅក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងផលប៉ះពាល់ពីការឡើងកំដៅសាកល។ លោក Juma Majanga ជូនសេចក្តីរាយការណ៍ពីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ អ្នកនាង ស្រេង លក្ខិណា សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖