ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា ពួកគេរកឃើញការលួចបន្លំយោធាដ៏ធំមួយនៅក្នុងផែនការដោះដូរអាវុធ មានប្រាក់រាប់រយលានដុល្លារ ដែលមិនបានកើតឡើង។ ការរកឃើញនេះបានកើតឡើងក្រោយពីការធ្លាក់យន្តហោះរុស្ស៊ីមួយគ្រឿងដែលត្រូវបានរាយការណ៍ថា បានដឹកពួកឈ្លើយសង្គ្រាមអ៊ុយក្រែន។
គណបក្សកាន់អំណាចនៅបង់ក្លាដែសថាការបោះឆ្នោតសកលសម្រាប់អាណត្តិទី៤របស់ខ្លួនកាលពីថ្ងៃទី៧ខែមករា ប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ តែភ័ស្តុតាងបង្ហាញផ្ទុយពីការអះអាងរបស់បក្សកាន់អំណាចនេះ។
នៅពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌាលោកNarendra Modi បានចូលរួមការសម្ពោធវិហារហិណ្ឌូថ្មីមួយនៅដើមខែមករាមក ពួកអ្នកវិភាគបានហៅការចូលរួមនេះថាជាការចាប់ផ្តើមក្រៅផ្លូវការនៃយុទ្ធនាការឈរឈ្មោះបោះឆ្នោតម្តងទៀតរបស់លោក។
នៅពេលដែលពិភពលោករំឭកទិវានៃការចងចាំអំពើប្រល័យពូជសាសន៍ Holocaust នៅថ្ងៃទី២៧ ខែមករានោះ មនុស្សជាច្រើននៅប្រទេសអ៊ីស្រាអែលកំពុងប្រៀបធៀបអំពើប្រល័យពូជសាសន៍ Holocaust ទៅនឹងការសម្លាប់រង្គាលដោយក្រុមហាម៉ាស់នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។
រដ្ឋបាលលោក Biden ដាក់ទណ្ឌកម្មជាថ្មីទៅលើក្រុមហ៊ុនរ៉ែគ្រប់គ្រងដោយរដ្ឋរបស់វ៉េណេស៊ុយអេឡា ហើយគំរាមចាត់វិធានការបន្ថែម បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះកាលពីសប្តាហ៍មុនបានរារាំងមេដឹកនាំបក្សប្រឆាំងមិនឱ្យចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតី។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានព្រមានថា ការប្រយុទ្ធការពាររបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីកំពុងរងហានិភ័យ បើគ្មានជំនួយថ្មីត្រូវបានអនុម័តដោយសភាអាមេរិកនោះទេ។
ពួក Hacker របស់រដ្ឋាភិបាលចិនកំពុងផ្តោតលើហេដ្ឋារចនាសម្ពន្ធសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមប្រសាសន៍ របស់នាយកការិយាល័យសហព័ន្ធស៊ើបអង្កេតអាមេរិក FBI លោក Chris Wray ដែលបានប្រាប់សមាជិកសភាកាលពីថ្ងៃពុធ ទី៣១ ខែមករា។
កងកម្លាំងសហរដ្ឋអាមេរិកប្រុងប្រៀបវាយប្រហារលើក្រុមគាំទ្រដោយអ៊ីរ៉ង់នៅទូទាំងតំបន់មជ្ឈិមបូព៌ាដោយការបង្កើនការឆ្លើយតបដល់ការវាយប្រហារដោយដ្រូនលើមូលដ្ឋានមួយក្នុងប្រទេសហ្ស៊កដានីដែលបានសម្លាប់ទាហានអាមរិកាំងបីនាក់និងធ្វើឱ្យរបួសទាហានជាង៤០នាក់ទៀត។
ថ្ងៃទី១ខែកុម្ភៈជាខួបគម្រប់៣ឆ្នាំនៃការធ្វើរដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ដែលបណ្តាលឱ្យមានសង្គ្រាមស៊ីវិលបង្ហូរឈាមមួយ ដែលកំពុងបន្តហែកហួរប្រទេសជាតិមួយនេះ ដែលមានប្រជាជនចំនួន៥៤លាននាក់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចក្នុងរដ្ឋ Michigan កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបជាមួយសហជីពកម្មករផលិតរថយន្ត ដែលជាសកម្មភាពដ៏សំខាន់មួយសម្រាប់ជួយលោកក្នុងការជាប់ឆ្នោតជាថ្មីឡើងវិញ
ការប្រយុទ្ធគ្នាបានបន្ត ស្របពេលដែលអ្នកចរចាសំណើបទឈប់បាញ់គ្នាថ្មីមួយរង់ចាំស្ដាប់ដំណើរវិវឌ្ឍន៍នៃការចរចាកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលកិច្ចព្រមព្រៀងនេះនឹងនាំឱ្យមានការផ្អាកការប្រយុទ្ធគ្នារយៈពេលខ្លីនិងការដោះលែងអ្នកទោសដែលក្រុមហាម៉ាស់ដាក់ឃុំនៅក្នុងតំបន់ហ្កាហ្សា។
តុលាការនេះបានបញ្ជាឱ្យគណបក្សនេះបញ្ឈប់ការប្រឹងប្រែងដើម្បីកែប្រែឬលុបចោលច្បាប់នេះ។ ក្រុមអ្នកសង្កេតការណ៍និយាយថា គេរំពឹងថាសេចក្តីសម្រេចរបស់តុលាករនេះនឹងនាំឱ្យមានកិច្ចប្រឹងប្រែងតាមផ្លូវច្បាប់ដោយក្រុមប្រឆាំងនឹងគណបក្សឆ្ពោះទៅមុខ ដើម្បីស្វះស្វែងឱ្យមានការរំលាយបក្សនេះចោល។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពរុស្ស៊ីបានវាយប្រហារដោយប្រើដ្រូនប្រយុទ្ធ ៦០០ គ្រឿង និងមីស៊ីលជាង ៣៣០ គ្រាប់ លើអ៊ុយក្រែនតាំងពីដើមឆ្នាំនេះមក។
ការវាយប្រហាររបស់អ៊ីស្រាអែលរួមមានទីក្រុងហ្កាហ្សា ជាទីកន្លែងដែលពួកយោធានិយាយថា ខ្លួនក៏បានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១៥ នាក់ ក្នុងអំឡុងនៃប្រតិបត្តិការថ្មើជើង។
ការកាត់ទោសលោក Wu បង្ហាញពីបញ្ហាកាន់តែរីកធំឡើងដែលសហរដ្ឋអាមេរិកនិងអាជ្ញាធរលោកខាងលិចកំពុងធ្វើដើម្បីទប់ទល់ទៅនឹងការប្រឹងប្រែងរបស់ចិនក្នុងការ បំបិទមាត់អ្នករិះគន់នៅក្រៅប្រទេស។
លោក Khan កំពុងជាប់ពន្ធនាគារ ៣ ឆ្នាំនៅក្នុងការផ្ដន្ទាទោសដាច់ដោយឡែកពីនេះរឿងអំពើពុករលួយ។ ការផ្ដន្ទាទោសនេះបានធ្វើឱ្យលោកមិនអាចចូលរួមនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅខែក្រោយបាន។
កងទ័ពជើងអាកាសរបស់អ៊ុយក្រែនបានលើកឡើងថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបំផ្លាញដ្រូនចំនួន ១៥ គ្រឿងក្នុងចំណោមនោះ ដែលនៅក្នុងនោះការស្ទាក់បាញ់បំផ្លាញដ្រូនខ្លះបានធ្វើឡើងនៅលើតំបន់ Mykolaiv តំបន់ Sumy តំបន់ Cherkasy តំបន់ Dnipropetrovsk តំបន់ Kharkiv តំបន់ Kherson និងតំបន់រដ្ឋធានីកៀវ។
News កាលពីថ្ងៃអាទិត្យ លោក Stoltenberg និយាយថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើការឆ្លើយតបរបស់អង្គការអូតង់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ លោកបន្ថែមទៀតថា៖ «នៅថ្ងៃនេះ រឿងនេះកំពុងកើតឡើងលើអ៊ុយក្រែន ថ្ងៃស្អែកវានឹងអាចកើតឡើងសម្រាប់កោះតៃវ៉ាន់»។
នេះគឺជាការស្លាប់លើកដំបូងបង្អស់របស់ទាហានអាមេរិកាំងដោយសារការវាយប្រហាររបស់សត្រូវក្នុងអំឡុងពេលសង្គ្រាមជិត ៤ ខែកន្លងមករវាងប្រទេសអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់។
ព័ត៌មានផ្សេងទៀត