មុនបោះឆ្នោតជាតិប៉ាគីស្ថាន ក្រុមយុវជន Baloch មិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះគណបក្សនយោបាយ
ប្រទេសប៉ាគីស្ថាននឹងធ្វើការបោះឆ្នោតជាតិនៅថ្ងៃទី៨ ខែកុម្ភៈនេះ។ ក្រុមមនុស្សវ័យក្មេងនឹងដើរតួនាទីយ៉ាងសំខាន់ ដោយសារតែអ្នកបោះឆ្នោតប៉ាគីស្ថានប្រមាណ៤៤ភាគរយមានអាយុចន្លោះពី ១៨ ទៅ ៣៥ ឆ្នាំ។ ប៉ុន្តែ ប្រធានការិយាល័យព័ត៌មានរបស់វីអូអេក្នុងប្រទេសប៉ាគីស្ថានអ្នកស្រី Sarah Zaman រាយការណ៍ពីទីក្រុង Quetta ដែលជារដ្ឋធានីនៃខេត្ត Balochistan ដែលស្ថិតនៅភាគនិរតីនៃប្រទេសប៉ាគីស្ថានថា ក្រុមអ្នកបោះឆ្នោតវ័យក្មេងមានការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះគណបក្សនយោបាយ។ អ្នកស្រី ហុង ចិន្ដា ប្រែសម្រួលសេចក្ដីរាយការណ៍នេះជូនដូចតទៅ៕