ខណៈពេលដែលចិនមានគម្រោងធ្វើជាម្ចាស់ផ្ទះរៀបចំការពិភាក្សាទ្វេភាគីជាមួយប្រទេសហ្វីលីពីនៅខែកញ្ញានេះ ជម្លោះសមុទ្រចិនខាងត្បូងរបស់ប្រទេសទាំង២កំពុងពង្រីកពីដែនសមុទ្រទៅកាន់ដែនអាកាស ដោយបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងយោធា។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាការវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើតំបន់មនុស្សធម៌នៅក្នុងតំបន់ Gaza Stripភាគខាងត្បូងបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏១៩និង៦០នាក់ទៀតរងរបួស។
គណបក្សនយោបាយចម្បងទាំងពីររបស់សហរដ្ឋអាមេរិកកំពុងបង្ហាញក្តីបារម្ភអំពី«ភាពត្រឹមត្រូវនៃការបោះឆ្នោត»មុននឹងការបោះឆ្នោតនៅខែវិច្ឆិកាចូលមកដល់ ទាក់ទិននឹងដំណើរការចុះឈ្មោះបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការប្រកាសលទ្ធផលឆ្នោតជាផ្លូវការ ក៏ដូចជាការដោះស្រាយបញ្ហានានាដែលនឹងកើតមាន។
ការសិក្សាមួយបានរកឃើញថាទីក្រុង Houston ដែលជាទីក្រុងដ៏ធំបង្អស់មួយរបស់ Texasបានក្លាយជាទីក្រុងដែលមានចម្រុះជាតិសាសន៍ខ្លាំងបំផុតនៅក្នុងសហ រដ្ឋអាមេរិក ដូចដែលបានឃើញនូវផ្នែកជាច្រើនរបស់រដ្ឋនោះតាមរយៈម្ហូបអាហារនិងរឿងរ៉ាវរបស់ជនអន្តោប្រវេសន៍។
លោក Volker Turk បានគូសបញ្ជាក់អំពីការវាយប្រហារ «ដ៏រន្ធត់» របស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល ការភៀសខ្លួនដោយបង្ខំរបស់ពលរដ្ឋតំបន់ហ្កាហ្សា ១ លាន ៩ សែននាក់ ការជាប់ឃុំរបស់ជនជាតិអ៊ីស្រាអែល ១០១ នាក់ជាចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សា និង «ប្រតិបត្តិការដ៏បំផ្លិចបំផ្លាញនិងផ្តាច់ផ្តិលជីវិត» ក្នុងតំបន់ West Bank។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនបានបញ្ជាក់ថា«ទំនិញជិត៨០ភាគរយដែលថៃនាំចូលមកពីចិនជាទ្រព្យសម្ភារៈបរិក្ខានិងទំនិញពាក់កណ្តាលសម្រេចដែលត្រូវប្រើប្រាស់សម្រាប់ផលិតកម្មនិងបន្ថែមតម្លៃមុនពេលត្រូវនាំចេញ»។
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាខ្លួនបានកម្ទេចដ្រូន ៦០គ្រឿងនៃដ្រូនទាំងអស់ចំនួន៧៨គ្រឿងរបស់រុស្ស៊ីដែលបានវាយប្រហារតំបន់នានានៅទូទាំងប្រទេសអ៊ុយក្រែន។
ស្របពេលសង្គ្រាមនៅអ៊ុយក្រែនកំពុងអូសបន្លាយតទៅទៀត ជនស៊ីវិលកំពុងសម្របខ្លួនតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ចំពោះមនុស្សរាប់រយនាក់ នេះមានន័យថា ចូលរួមក្នុងមណ្ឌលហ្វឹកហ្វឺនជំនាញយោធាពិសេស ដើម្បីរៀនពីរបៀបប្រយុទ្ធ។
ក្នុងចំណោមអ្នកស្លាប់ជាមនុស្ស៤នាក់មកពីគ្រួសារតែមួយ មានស្ត្រីម្នាក់និងកូនស្រី៣ នាក់របស់ស្ត្រីនោះ ដែលបន្សល់ទុកឪពុករបស់ពួកគេដែលជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់។
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធម្សិលមិញថាខ្លួនបានធ្វើការវាយប្រហារដៅលើពួកសកម្មប្រយុទ្ធ Hezbollahនៅក្នុងតំបន់ភាគខាងត្បូងប្រទេសលីបង់បន្ទាប់ពីគ្រាប់រ៉ុក្កែតរាប់សិបគ្រាប់បានបាញ់ដាក់ប្រទេសអ៊ីស្រាអែល។
មនុស្សយ៉ាងតិចណាស់ក៏៥១នាក់ដែរត្រូវបានសម្លាប់ហើយរាប់រយនាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលរុស្ស៊ីទៅលើទីក្រុង Poltavaនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ
កិច្ចប្រតិបត្តិការនាវាចរនិងតាមអាកាសកើនឡើងកាលពីពេលថ្មីៗនេះរបស់ចិននៅជិតប្រទេសហ្វីលីពីន ជប៉ុននិងកោះតៃវ៉ាន់ជាផ្នែកមួយនៃការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីស្ទង់ស្ទាបការតាំងចិត្តរបស់សហរដ្ឋអាមេរិកដើម្បីគាំទ្រសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ដំណើរទស្សនកិច្ចរបស់លោកបានកើតមានឡើងនៅពេលដែលចិនមានជម្លោះសន្តិ សុខជាមួយប្រទេសជប៉ុននិងហ្វីលីពីនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
លោករដ្ឋមន្ត្រីការពារជាតិត្រូវគេរំពឹងនឹងបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែកញ្ញាខាងមុខនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំង២។
បដិវត្តបៃតងមួយកំពុងកើតមាននៅក្នុងប្រទេសប៉ាគីស្ថានខណៈដែលពលរដ្ឋងាកទៅផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យដោយខ្លួនឯង។ កំណើនការងាកទៅរកជម្រើសបៃតងនិងមានតម្លៃសមរម្យនេះអាចនឹងបង្កឲ្យមានវិបត្តិសម្រាប់ក្រុមហ៊ុនអគ្គិសនីជាតិ។
លោកទាំង២បានពិភាក្សាផែនការសម្រាប់ការហៅទូរស័ព្ទថ្នាក់មេដឹកនាំក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយមកពីសេតវិមាន។
កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមវាយឆ្មក់និងវាយប្រហារតាមអាកាសកាលពីថ្ងៃពុធនៅក្នុងតំបន់ West Bank ដែលខ្លួនត្រួតត្រាដោយបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងតិចណាស់ក៏៩នាក់ហើយបានឡោមព័ទ្ធទីក្រុង Jenin។
មនុស្ស៥នាក់ត្រូវបានរាយការណ៍ថាបានត្រូវសម្លាប់ហើយ១៦នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារថ្មី។
បេក្ខជនអនុប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ លោក JD Vance បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកនឹងមិនដាក់បំរាមសហព័ន្ធលើការរំលូតកូនក្នុងសហរដ្ឋអាមេរិកទេ បើសិនជាលោកនិងលោក Donald Trump ឈ្នះឆ្នោតចូលកាន់តំណែងក្នុងសេតវិមាននោះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថា រុស្ស៊ីបានប្រើមីស៊ីលជាង ១០០ គ្រាប់និងដ្រូនប្រមាណ ១០០ គ្រឿងនៅក្នុងការវាយប្រហារនេះ ដោយដៅលើ «ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ»។
ព័ត៌មានផ្សេងទៀត