លោក Trump មានសុវត្ថិភាព ក្រោយហេតុការណ៍ប៉ុនប៉ងធ្វើឃាតលើកទីពីរ
លោក Donald Trump មានសុវត្ថិភាព បន្ទាប់ពីមានហេតុការណ៍ដែលអាជ្ញាធរថាជាការប៉ុនប៉ងធ្វើឃាតមិនជោគជ័យលើកទីពីរលើរូបលោកនៅក្នុងរយៈពេលពីរខែចុងក្រោយនេះ។ ទីភ្នាក់ងារ FBI បានដឹកមុខក្នុងរឿងនេះ ដោយចាប់ជនសង្ស័យបាននៅក្រោយហេតុការណ៍នេះដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ។ ពលរដ្ឋអាមេរិកាំងប្រឈមនឹងព្រឹត្តិការណ៍ដ៏ព្រឺព្រួចនេះមួយទៀតនៅក្នុងការបោះឆ្នោតដែលមានហានិភ័យខ្ពស់និងពោរពេញដោយភាពរំជើបរំជួលរួចស្រេចទៅហើយ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេតវិមានអ្នកស្រី Anita Powell រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖